អ្នកគាំទ្រ​បាល់ទាត់​ជាង ១០០.០០០ នាក់​នាំគ្នា​កក់​សំបុត្រ​រថភ្លើង​ឥតគិតថ្លៃ​សម្រាប់​បាល់ទាត់​ពិភពលោក​ឆ្នាំ ២០១៨

591

​ក្រុម​អ្នកគាំទ្រ​បាល់ទាត់​ជាង ១០០.០០០ នាក់​មកពី ១២០ ប្រទេស​បាន​កក់​សំបុត្រ​រថភ្លើង​ដោយ​ឥតគិតថ្លៃ​សម្រាប់​ប្រើ​អំឡុង​ការប្រកួត​បាល់ទាត់​ពិភពលោក​ក្របខណ្ឌ​ហ្វី​ហ្វា​ឆ្នាំ ២០១៨ (2018 FIFA World Cup) នៅក្នុង​ប្រទេស​រុស្ស៊ី​។ នេះ​បើ​យោងតាម​លោក គី​រី​ល ប៉ូ​លី​កូវ អគ្គនាយក “​អង្គភាព​ដឹកជញ្ជូន​សម្រាប់​វើ​ល​ខាប់ ២០១៨ នៅ​រុស្ស៊ី​” ប្រាប់​ទៅ​ទីភ្នាក់ងារសារព័ត៌មាន​ស្ពុ​ត​និក កាលពី​ថ្ងៃ​អង្គារ ទី​១៣ មីនា​។​

​ទាក់ទិន​នឹង​ចំនួន​អ្នក​កក់​សំបុត្រ​រថភ្លើង លោក ប៉ូ​លី​កូវ និយាយថា “​បន្ទាប់ពី​ប្រទេស​រុស្ស៊ី ប្រទេស​លំដាប់​កំពូល​ទាំង​៣​ទៀត គឺ​កូ​ឡុំ​ប៊ី ចិន និង​សហរដ្ឋអាមេរិក​”​។​

​លោក​បាន​បន្ថែមថា​ក្រុម​អ្នកគាំទ្រ​មកពី​ប្រទេស​អង់គ្លេស ជប៉ុន បែលហ្ស៊ិក ស្វា​ស៊ី​ឡង់ អូ​ម៉​ង់ សំ​ប៊ី និង​លុច​សំបួ​គឺ​ស្ថិតនៅក្នុង​ចំណោម​អ្នក​ដែល​កំពុង​ទាញយក​អត្ថប្រយោជន៍​ពី​សេវា​រថភ្លើង​ដោយ​ឥតគិតថ្លៃ​នេះ​។​

​រុស្ស៊ី​នឹង​ចាប់ផ្តើម​បើកទ្វារ​ធ្វើជា​ម្ចាស់ផ្ទះ​វើ​ល​ខាប់​នៅ​ថ្ងៃទី ១៤​មិថុនា រហូតដល់​ថ្ងៃទី​១៥​កក្កដា​៕ ដោយ៖ កញ្ញាដាលីស

អ្នកគាំទ្រ​ជាង​១០​ម៉ឺន​នាក់​នាំគ្នា​កក់​សំបុត្រ​រថភ្លើង​ឥតគិតថ្លៃ