អ្នកគាំទ្រ​ផ្កាប់មុខ​ប្រើ​កណ្តាប់ដៃ​បំបែក​កញ្ចក់​ទូរទស្សន៍​ព្រោះ​ក្រុម​របស់ខ្លួន​ចាញ់​

382
ចែករម្លែក

​អ្នកគាំទ្រ​ផ្កាប់មុខ​ម្នាក់​បាន​ដាល់​កញ្ចក់​ទូរទស្សន៍​ទាំង​កម្រោល​ដើម្បី​ស្រាយ​កំហឹង បន្ទាប់ពី​ក្រុម បាល់ទាត់​គាត់​ដែល​ស្រឡាញ់​ចូលចិត្ត​បាន​ចាញ់​ការប្រកួត​។​

​រូបភាព​វីដេអូ​ឃ្លី​ប​ដែល​គេ​ជឿថា​ថត​នៅក្នុង​ទឹកដី​សហរដ្ឋ​អាម៉េរិក​នេះ​បង្ហាញ​ពី​អ្នកគាំទ្រ កីឡា​ផ្កាប់មុខ​នេះ​ខឹង​យ៉ាងខ្លាំង នៅពេល​លទ្ធផល​នៃ​ការប្រកួត​មិន​ដូច​អ្វីដែល​គាត់​ចង់បាន​។​

​កណ្ដាប់ដៃ​រន្ទះ​របស់គាត់​ពិតជា​ខ្លាំង​មែន ដាល់​តែមួយ​ដៃ កញ្ចក់​ទូរទស្សន៍​បែកខ្ចាយ ធ្លាក់​ពេញ​លើ​ឥដ្ឋ​។ គាត់​ថែមទាំង​ជេរប្រទេច​ទៀតផង មុនពេល​ដើរចេញ​។ ស្ត្រី​ម្នាក់​ដែល​ស្ថិត នៅក្នុង​បន្ទប់​ជាមួយ​គាត់ បានត្រឹមតែ​សម្លឹងមើល​ដោយ​ក្ដី​ហួសចិត្ត​នឹង​ទង្វើ​របស់គាត់​៕ ប្រែ​សម្រួល​: ខុម

#