អ្នកគាំទ្រ​មិន​សប្បាយចិត្ត​ដោយសារ​លោក យើ​ហ្គេ​ន ក្លប់ ដាក់​ឲ្យ ហ្វី​មី​ណូ លេង​ជា​កីឡាករ​បម្រុង

888
ចែករម្លែក

អ្នកគាំទ្រ​ក្រុម​លី​វឺ​ភូ​ល​( Liverpool) មិន​សប្បាយ​ចិត្តនឹង​ការសម្រេចចិត្ត​របស់លោក យើ​ហ្គេ​ន ក្លប់ (Jurgen Klopp) ដែល​ទើប​ដាក់​ឲ្យ​កីឡាករ រ៉ូ​បឺ​តូ ហ្វឺ​មី​ណូ (Roberto Firmino) ចូល​លេង ក្រោយពេល​កីឡាករ លី​អូ​ណេ​ល ម៉េ​ស​ស៊ី (Lionel Messi) រកបាន គ្រាប់​បាល់​ដោយ​អ្នកគាំទ្រ​ជាច្រើន​និយាយថា​កីឡាករ​ប្រេ​ស៊ី​ល​រូបនេះ​គួរ​ត្រូវបាន ដាក់​ឲ្យ​លេង​តាំងពី​ដំបូង​។​
​ ​
លោក ក្លប់ សម្រេច​ដាក់​ឲ្យ​ខ្សែប្រយុទ្ធ​រូបនេះ​លេង​ជា​កីឡាករ​បម្រុង​រហូតដល់​នាទី​៧៨ ទើប​ប្តូរ​ចូល អំឡុងពេល​ប្រកួត​ជាមួយ​ក្រុម បា​សេ​ឡូ​ណា​(Barcelona) នៅ​វគ្គ​ពាក់ កណ្តាល​ផ្តាច់ព្រ័ត្រ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​កាលពី​ថ្ងៃ​ពុធ​។​
​ ​
នៅមុន​ការប្រកួត​នេះ គ្រូបង្វឹក​លី​វឺ​ភូ​ល បាន​បញ្ជាក់ថា កីឡាករ​ប្រេ​ស៊ី​ល​រូបនេះ​អាច លេង​បាន​។ លោក ក្លប់ បាន​ប្រាប់​អ្នកកាសែត​ថា “​រ៉ូ​បឺ​តូ ចង់​លេង ហើយ​ខាង​ក្រុម​គ្រួ ពេទ្យ​បាន​ប្រាប់​ខ្ញុំ​ថា វា​គឺជា​រឿង​ល្អ ប៉ុន្តែ​យើង​ត្រូវធ្វើ​ឲ្យ​ប្រាកដ​។ ខ្ញុំ​មិន​ប្រាកដថា តើ​គាត់​អាច​លេង​បាន​ពេញ​៩០​នាទី​ឬ​យ៉ាងណាទេ​”​។​
​ ​
លោក​បន្តថា “​ដូច្នេះ ហ្វឺ​មី​ណូ មិនបាន​ចាប់ផ្តើម​ទេ​ហើយ​នោះ​គឺជា​មូលហេតុ​យើង​ចាប់ ផ្តើម​បែបនេះ​។ រ៉ូ​បឺ​តូ លេង​ជា​កីឡាករ​បម្រុង ហើយ​នោះ​គឺជា​រឿង​ល្អ​”​។​
​ ​
លោក ក្លប់ សម្រេច​ដាក់​ឲ្យ​កីឡាករ ច​ច​ជី​ញ៉ូ វី​ណា​ល​ឌុ​ម (Georginio Wijnaldum) លេង​ជា​តំណែង​ប្រយុទ្ធ ប៉ុន្តែ​អ្វីៗ​ហាក់ដូចជា​មិន​ដំណើរ​ការល្អ​សម្រាប់ Liverpool ក្នុង​រយៈពេល​២៥​នាទីចុងក្រោយ​។ លោក​ក៏​សម្រេចចិត្ត​ដាក់​ឲ្យ ហ្វឺ​មី​ណូ ចូល​លេង​។ ប៉ុន្តែ​លោក ក្លប់ សម្រេច​ពន្យារ​ការប្តូរ​ចូល រហូតដល់​ក្រុម Barcelona រកបាន​គ្រាប់ ទី​២​ទៀត​។​
​ ​
តាម​បណ្តាញ​សង្គម អ្នកគាំទ្រ Liverpool បាន​រិះគន់​លោក​ក្លប់ ដោយ​អ្នកខ្លះ​ចោទ សួរថា “​ហេតុអ្វី​បានជា​គាត់​មិន​ដាក់ ហ្វឺ​មី​ណូ ? យើង​ត្រូវការ​កីឡាករ​ដែល​អាចបង្កើត ភាព​អស្ចារ្យ​” ៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

#