អ្នកគាំទ្រ​យូ​ណាយ​ធី​ត​និង​ឆេ​ល​ស៊ី​ផ្ទុះ​សង្គ្រាមពាក្យសម្តី​តាម​បណ្តាញ​សង្គម​

693

​តើ​លោកអ្នក​ចាំ​បានទេ​នៅពេល​ខ្សែប្រយុទ្ធ អាល​វ៉ា​រ៉ូ ម៉ូ​រ៉ា​តា (Alvaro Morata) ត្រៀម​នឹង​ចុះ កិច្ចព្រមព្រៀង​ផ្ទេរ​សម្រាប់​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត ខ្សែប្រយុទ្ធ រ៉ូ​ម៉េ​លូ លូ​កា​គុ (Romelu Lukaku) គ្រោង​នឹង​ចុះ​កិច្ចព្រមព្រៀង​ផ្ទេរ​មក​ក្លិប ឆេ​ល​ស៊ី​?​។​
​ ​
​កាលពី​ប៉ុន្មាន​សប្តាហ៍​មុននេះ ខ្សែប្រយុទ្ធ​របស់​រៀល​ម៉​ឌ្រី​ត​( Real Madrid) ហាក់ដូចជា​បង្វែរ​ទិសដៅ មករក​ពហុ​កីឡដ្ឋាន​អូ​ល ត្រេ​ន​ហ្វ​ត​( Old Trafford) ហើយ​ខ្សែប្រយុទ្ធ​សញ្ជាតិ​បែលហ្ស៊ិក​ត្រៀម ចាក​ចេញពី​ក្លិប​អេ​វឺ​តុ​ន​( Everton) មក​ចូលរួម​ជាមួយ​ឆេ​ល​ស៊ី​។​
​ ​
​បន្ទាប់ពី​យូ​ណាយ​ធី​ត​សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ លូ​កា​គុ ក្នុងតម្លៃ​៧៥ លាន​ផោន​បាន​មុន​ឆេ​ល​ស៊ី ឥឡូវនេះ ម៉ូ​រ៉ា​តា គ្រោង​នឹង​មក​ចូលរួម​ជាមួយ​ឆេ​ល ស៊ី​វិញ​នៅ​ពហុ​កីឡដ្ឋាន ស្តេ​ម​ហ្វ​ត ប្រ៊ី​ត​(Stamford Bridge) ។ ខ្សែប្រយុទ្ធ​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូប នេះ​បាន​និយាយ​លា​ទៅកាន់​ក្លិប Real Madrid រួចហើយ ស្របពេល កិច្ចព្រមព្រៀង​ផ្ទេរ​៦៧​លាន​ផោន​មកកាន់​ឆេ​ល​ស៊ី​គ្រោង​នឹង​សម្រេច​នៅ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​នេះ​។
​ ​
​ដូច្នេះ នៅពេលនេះ​ខ្សែប្រយុទ្ធ​ដែល​គេ​គិតថា ជា​គោលដៅ​ផ្ទេរ​លេខ​១ របស់​ឆេ​ល​ស៊ី​បាន​ចូលរួម​ជាមួយ ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត ហើយ​កីឡាករ​ដែល ជា​គោលដៅ​ផ្ទេរ​លេខ​១​របស់​ម៉េ​ន​ឆេ​ស្ទ័​រ​យូ​ណាយ​ធី​ត គ្រោង​នឹងចូលរួម​ជាមួយ ឆេ​ល​ស៊ី​។​
​ ​
​តាម​គេហទំព័រ Mirror.co.uk កាលពី​ថ្ងៃទី​២០​ខែកក្កដា​ឆ្នាំ​២០១៧​បាន​ឲ្យ​ដឹងថា ក្រុម​អ្នកគាំទ្រ​របស់​ក្លិប ទាំងពីរ​បាន​ព្យាយាម​អួត​សរសើរ​ក្លឹប​រៀងខ្លួន ហើយ​បង្ហាញថា ក្លឹប​ពួកគេ​ទទួលបាន​កីឡាករ​ឆ្នើម​បំផុត​។ នៅពេលនេះ​សង្គ្រាម​តាម​បណ្តាញ​សង្គម​រវាង​អ្នកគាំទ្រ​ក្លិប​យូ​ណាយ​ធី​ត​និង​ឆេ​ល​ស៊ី​កំពុង​បន្ត​នៅ ឡើយ​៕ ប្រែ​សម្រួល :​ពិសិដ្ឋ​

ខ្សែប្រយុទ្ធ អាល​វ៉ា​រ៉ូ ម៉ូ​រ៉ា​តា (Alvaro Morata) និង​ខ្សែប្រយុទ្ធ រ៉ូ​ម៉េ​លូ លូ​កា​គុ (Romelu Lukaku)