អ្នកគាំទ្រ​របស់​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​បាត់បង់​ការអត់ធ្មត់​ជាមួយ ផូ​ល ប៉ុក​បា​

1198
ចែករម្លែក

អ្នកគាំទ្រ​របស់​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​ចាប់ផ្តើម​បាត់បង់​ការអត់ធ្មត់​ជាមួយ​កីឡាករ ផូ​ល ប៉ុក​បា (Paul Pogba) និង​បាន​បង្វែរ​គោលដៅ​មកលើ​កីឡាករ​របស់ខ្លួន បន្ទាប់ពី​កីឡាករ​រូបនេះ បង្ហោះ​សារ​តាម​បណ្តាញ​សង្គម​នាពេល​ថ្មីៗ​នេះ​។​
​ ​
​ខ្សែបម្រើ​រូបនេះ​បាន​បង្ហោះ​រូបភាព​មួយ​បង្ហាញថា ខ្លួន​កំពុង​ជជែក​គ្នា​ក្នុង​លក្ខណៈ​ខ្សឹបខ្សៀវ ទៅកាន់ ឃី​លៀន អឹម​បា​ប៉េ (Kylian Mbappe) និង អែន​ត័​ញ គ្រី​ស្មាន់ (Antoine Griezmann) អំឡុងពេល​ប្រកួត​មិត្ត​ភាពជា​មួយក្រុម​អាល្លឺម៉ង់​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍ និង​បាន​ប្រាប់​ឲ្យ​អ្នកគាំទ្រ​ដាក់​ចំណងជើង​រូបភាព​នេះ​ផងដែរ​។​
​ ​
​អនាគត​របស់ ប៉ុក​បា ជាមួយ​យូ​ណាយ​ធី​ត​ស្ថិតក្នុង​ភាពមិនច្បាស់លាស់​មួយរយៈ​មកហើយ ហើយ​បន្ទាប់ពី​ការប្រកួត​នៅ​ទីលាន Allianz Arena កីឡាករ​រូបនេះ​បាន​និយាយថា “​អនាគត របស់ខ្ញុំ​បច្ចុប្បន្ន​នៅ​ជាមួយ​ម៉េ​ន​ឆេ​ស្ទ័​រ​។ ខ្ញុំ​នៅមាន​កិច្ចសន្យា​។ ខ្ញុំ​លេង​នៅ​យូ​ណាយ​ធី​ត នៅពេលនេះ ប៉ុន្តែ​នរណា​ដឹងថា នឹងមាន​អ្វី​កើតឡើង​”​។​
​ ​
​ទោះបីជា​យ៉ាងណា ការសរសេរ​សារ​របស់ ប៉ុក​បា មិន​ទទួលបាន​ការគាំទ្រ​ពី​អ្នកគាំទ្រ​របស់ យូ​ណាយ​ធី​ត​ទេ ស្របពេល​អ្នកខ្លះ​បាន​រិះគន់​សារ​នេះ​ថា គ្មាន​ការគោរព​សោះ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​កីឡាករ ផូ​ល ប៉ុក​បា (Paul Pogba)