អ្នកគាំទ្រ​របស់ Apple នាំគ្នា​ចូល​បណ្តាញ​សង្គម​កើត​សរសើរ iPhone ម៉ូ​ដែល​ថ្មី​ថ្លៃ​កប់​ពពក ចំពោះ​ការ​កាន់​ថ្ម​និង​រូបភាព Portrait Mode ស្អាត​សឹងតែ​ស្មើ​កាមេរ៉ា​អាជីព

2009
ចែករម្លែក
  • 8
    Shares

​ក្រុម​អ្នកគាំទ្រ​របស់​ក្រុមហ៊ុន Apple កំពុងតែ​សម្រុក​ជោរជន់​ពេញ​បណ្តាញ​សង្គម​ជាមួយនឹង​ការសរសើរ​ចំពោះ​ទូរស័ព្ទ​ថ្លៃ​បំផុត​មិន​ធ្លាប់​ចេញលក់​ពីមុនមក ខណៈដែល​ទូរស័ព្ទ iPhone XS និង iPhone XS មួយ​សំណុំ​ដំបូង ចាប់ផ្តើម​ដឹកជញ្ជូន​ដល់ដៃ​អតិថិជន​ទូទាំង​ពិភពលោក​។​

​អ្នកប្រើប្រាស់​កំពុង​នាំគ្នា​ចែករំលែក​ចំណាប់អារម្មណ៍​ដំបូង​របស់​ពួកគេ​ចំពោះ​ទូរស័ព្ទ​ថ្មី​ដែលមាន​តម្លៃ​រហូតដល់​ទៅ ១.៤៤៩ ផោន (១.៨៩៥ ដុល្លារ​) សម្រាប់​កំពូល​ទូរស័ព្ទ​របស់ខ្លួន​គឺ iPhone XS Max ប្រភេទ 512GB​។​

​ការបញ្ជាទិញ​មុន​សម្រាប់ iPhone XS និង iPhone XS Max បាន​ផ្សាយ​បន្ត​ផ្ទាល់​នៅ​ម៉ោង ៨ ព្រឹក​កាលពី​ថ្ងៃ​សុក្រ ទី​២១​កញ្ញា​។​

​កំពូល​ស្មា​ត​ហ្វូ​ន​ទាំង​២​នេះ​មាន​ម៉ូត​ស្រដៀង​គ្នា​ទៅនឹង​ទូរស័ព្ទ iPhone X ដែល​ចេញលក់​កាលពី​ឆ្នាំមុន ដើម្បី​រំលឹក​ខួប​លើក​ទី ១០ នៃ​ទូរស័ព្ទ iPhone​។​

​ទូរស័ព្ទ iPhone XS និង iPhone XS Max មាន Display ទំនើប​ចុងក្រោយ​ដូចគ្នា ជាមួយ​ផ្នែក​ខាងលើ​ទូរស័ព្ទ​ត្រូវបាន​ប្រើ​ដើម្បី​បំពាក់​កាមេរ៉ា​មុខ សិន​ស័​រ​បញ្ចេញ​ពន្លឺ ឧបករណ៍​បញ្ចាំង​ពន្លឺ និង ឧបករណ៍​បញ្ចាំង​ស្លាយ​សម្រាប់​សម្គាល់​មុខ​មនុស្ស​។​

​ស្មា​ត​ហ្វូ​ន​ថ្មី​ទាំងនេះ​មាន​ថ្ម​កាន់​បានយូរ​ជាង iPhone X មួយ​ម៉ោង​កន្លះ ប្រព័ន្ធ​កាមេរ៉ា​ទំនើប​ទាន់សម័យ​ជាមួយនឹង​កម្រិត​រូបភាព​ព្រិល​សម្រាប់ Portrait Mode (​រូបថត​ពាក់កណ្តាល​ខ្លួន​) មាន​ភាព​ស្អាត​ស្រដៀង​កាមេរ៉ា​អាជីព​ប្រភេទ DSLR ប្រព័ន្ធ​ដំណើរការ​លឿន​ជាង​មុន​ប្រភេទ A12 Bionic កញ្ចក់​មាំ​ជាង​មុន និង ធន់​ទ្រាំ​នឹង​ទឹក​ល្អប្រសើរ​ជាង​មុន​។​

​អ្នកគាំទ្រ​របស់​ក្រុមហ៊ុន Apple ដែល​បាន​បញ្ជា​ទិញ​ឧបករណ៍​របស់​ពួកគេ​កាលពី​សប្តាហ៍​មុន​បាននាំគ្នា​ចូល​បណ្តាញ​សង្គម​ដើម្បី​បញ្ចេញមតិ​របស់​ពួកគេ​ចំពោះ​ទូរស័ព្ទ iPhone ថ្មី​ចុងក្រោយ ដោយមាន​អតិថិជន​មួយរូប​បាន​និយាយថា XS Max សមល្មម​នៅក្នុង​ហោប៉ៅ និង​មាន​អេក្រង់ “​អស្ចារ្យ​ណាស់​” ។​

​ការបញ្ចេញមតិ​នេះ​កើតឡើង បន្ទាប់ពី​មានការ​រិះគន់​ខ្លាំង​ទៅលើ​ម៉ូ​ដែល​ថ្មី ដែលមាន​ទំហំ​ពី ៥,៨ ទៅ ៦,៥ អ៊ី​ញ​ធំ​ជាង​អេក្រង់​របស់ SE ថា​ធំ​ពេក​មិន​ស៊ុប​នឹង​ដៃ​របស់​ស្ត្រី​ទេ​៕ ដោយ៖ កញ្ញាដាលីស

អតិថិជន​កំពុង​តម្រង់​ជួរ​ចាំ​ទិញ iPhone ថ្មី​នៅ​ជុំវិញ​ពិភពលោក