អ្នកគាំទ្រ​របស់ Liverpool ព្រួយបារម្ភ​នឹង​ការវិភាគ​មួយ​របស់ យើ​ហ្គេ​ន ក្លប់​

587

​លោក ជេ​ល​កូ ប៊ូ​វ៉ា​ក (Zjelko Buvac) បានដាក់​ច្បាប់​សម្រាក​ពី​ការងារ​ជា​ដៃស្តាំ​របស់លោក យើ​ហ្គេ​ន ក្លប់ (Jurgen Klopp) ដោយសារ​ហេតុផល​ផ្ទាល់ខ្លួន​។ ហើយ​ការអត្ថាធិប្បាយ របស់លោក ក្លប់ ពាក់ព័ន្ធ​និង​លោក ប៊ូ​វាក កាលពី​ឆ្នាំមុន​អាច​បង្ក​ឲ្យ​មានការ​បារម្ភ ក្នុងចំណោម​អ្នកគាំទ្រ​របស់​ក្លឹប Liverpool ។​
​ ​
​លោក ប៊ូ​វ៉ា​ក គឺជា​មនុស្ស​ជំនិត​ទី​២​របស់លោក ក្លប់​បាន​សុំ​សម្រាក​ពី​តួនាទី​របស់លោក ចន្លោះ​ពី​ពេលនេះ​ដល់​ដំណាច់​រដូវ​កាល ដោយ​លើកឡើង​ពី​ហេតុផល​ផ្ទាល់ខ្លួន​។​

​ព័ត៌មាន​នេះ​បាន​កើតមាន​ចំពេល​មាន​សេចក្តីរាយការណ៍​ពី​ជម្លោះ​ដ៏​អូសបន្លាយ​រវាង​អ្នក​ទាំង​ពិរ ដែលជា​មិត្ត​និង​ជា​សហសេវិក​អស់​រយៈពេល​២៥​ឆ្នាំ​មកហើយ​។​ ​ជំនួយការ​សញ្ជាតិ​បូ​ស្នី​វ័យ​៥៦​ឆ្នាំ​រូបនេះ​បាន​ក្លាយជា​អ្នក​រួមចំណែក​យ៉ាងសំខាន់​ចំពោះ​ជោគជ័យ​របស់​ក្លឹប Liverpool និង​ការអភិវឌ្ឍ​ក្រោម​ការដឹកនាំ​របស់លោកក្លប់​។​
​ ​
​ការចាកចេញ​របស់លោក​អាចជា​ព័ត៌មាន​អាក្រក់​មួយ​សម្រាប់​ក្រុម​ហង្ស​ក្រហម Liverpool ដែល​ត្រួវ​ប្រឈម​មុខជា​មួយក្រុម Roma នៅ​ជើង​ទី​២ វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ក្របខណ្ឌ​ឆេ​ម​ពាន​លី​កនៅ​រាត្រី​ថ្ងៃ​ពុធ​នេះ​។​
​ ​
​ក្លឹប​បានចេញ​សេចក្តីថ្លែងការណ៍​មួយ​ថា “​លោក ជេ​ល​កូ ប៊ូ​វ៉ា​ក នឹង​ចំណាយ​ពេលវេលា​ខ្លះ ឆ្ងាយ​ពី​ក្រុម​ជម្រើស​ដំបូង​ចន្លោះ​ពី​ពេលនេះ​ដល់​ដំណាច់​រដូវ​កាល​ដោយសារ​ហេតុផល ផ្ទាល់ខ្លួន​។ ក្លឹប​ចាត់ទុក​រឿងនេះ​គឺជា​បញ្ហា​ឯកជន ដូច្នេះ​នឹង​គោរព​ភាព​ឯកជន​នេះ ដោយ​មិន​ធ្វើការ​អត្ថាធិប្បាយ​បន្ថែម​ទេ​។

​លោក ជេ​ល​កូ នៅតែ​ជា​បុគ្គលិក​របស់​ក្លឹប Liverpool ហើយ​តំណែង​របស់លោក​នៅ​ក្លឹប​នេះ មិន​ប៉ះពាល់​ដោយសារ​បញ្ហា​អវត្តមាន​នេះ​ទេ​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​លោក ជេ​ល​កូ ប៊ូ​វ៉ា​ក (Zjelko Buvac)