អ្នកគាំទ្រ​រាប់រយ​នាក់​ស្វាគមន៍​លី មីន​ហូ​យ៉ាង​កក់ក្តៅ ខណៈ​រូបគេ​បំពេញ​ចប់​កាតព្វកិច្ច​យោធា

313
ចែករម្លែក

​រូបគេ​មិនបាន​បង្ហាញខ្លួន​នៅលើ​កញ្ចក់​ទូរទស្សន៍​ជា​យូរ​មកហើយ ប៉ុន្តែ​អ្នកគាំទ្រ​មិនដែល​ភ្លេច​អំពី​លី មីន​ហូ​នោះឡើយ​។​

​តារា​សម្តែង​កូរ៉េ​រូបនេះ​បាន​បំពេញ​ចប់​កាតព្វកិច្ច​យោធា​រយៈពេល​ពីរ​ឆ្នាំ​របស់គាត់​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ (២៥ មេសា​) ហើយ​ត្រូវបាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ដោយ​ក្រុម​អ្នកគាំទ្រ​រាប់រយ​នាក់​នៅ​ខាងក្រៅ​មជ្ឈមណ្ឌល​សង្គមកិច្ច​ស៊ូ​សូ​នៅ​ទីក្រុង​សេ​អ៊ូ​ល​។​

​ស្លៀកពាក់​ក្នុង​ឈុត​ទាន់សម័យ​ប្រចាំថ្ងៃ តារា​វ័យ ៣១ ឆ្នាំ​រូបនេះ​បាន​គ្រវី​ដៃ​និង​ឱនក្បាល​គោរព​ដល់​អ្នកគាំទ្រ​រប​ស់គា​ត់ មុនពេល​រាយការណ៍​អំពី​ថ្ងៃ​ចុងក្រោយ​នៃ​ការងារ​របស់គាត់​ជា​បុគ្គលិក​បម្រើការ​ស៊ីវិល​។​

​ទោះបីជា​ទីភ្នាក់ងារ​រប​ស់​លី មីន​ហូ មិនបាន​រៀបចំ​ព្រឹត្តិការណ៍​ពិសេស​ដើម្បី​អបអរ​ឱកាស​នេះ​ក្តី ក៏ប៉ុន្តែ​អ្នកគាំទ្រ​របស់​លី​មកពី​កូរ៉េ​និង​ក្រៅប្រទេស​បាន​ប្រមូលផ្តុំ​គ្នា​នៅ​ខាងក្រៅ​មជ្ឈមណ្ឌល​ជាមួយនឹង​ប៉ឺតប៉ោង​និង​ផ្ទាំង​បដា​ដើម្បី​ផ្តល់​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ដល់​គាត់ ដែលជា​សញ្ញា​មួយ​បង្ហាញថា ភាពល្បីល្បាញ​របស់គាត់​មិនបាន​រលត់​សូម្បី​នៅពេល​គាត់​នៅ​ជា​កងទ័ព​៕ ដោយ៖ កញ្ញាដាលីស

លី មីន​ហូ បំពេញ​ចប់​កាតព្វកិច្ច​យោធា​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ