អ្នកគាំទ្រ​រឿង “​ជួប​សយ​វគ្គ​២” ថា​នាយ​គ្រឿន​ជា​អតីត​កម្មករសំណង​មានកំណើត

840
ចែករម្លែក
  • 23
    Shares

​ដោយ​បូ​រិ​ន​/​ភ្នំពេញ​៖​ក្រោយ​ចេញ​ជា​ផ្លូវការ​រឿង​“​ជួប​សយ​វគ្គ​២”​របស់​ផលិតកម្ម​អិ​ល​ឌី​ដែលជា​ស្នាដៃ​និពន្ធ​និង​ដឹកនាំ​របស់​តារា​កំប្លែង​នាយ​គ្រឿន​កាលពី​ថ្ងៃទី​១១​ខែមេសា​ឆ្នាំ​២០១៩​មាន​អ្នកគាំទ្រ​និង​ទស្សនិកជន​ដែល​ធ្លាប់​វគ្គ​១​។​ពីមុន​នាំគ្នា​សរសើរ​ដល់​នាយ​គ្រឿន​ដែលជា​អតីត​កម្មករសំណង់​មាន​ទេពកោសល្យ​កំប្លែង​និង​ចេះ​និពន្ធ​រឿង​បានជា​បន្តបន្ទាប់​។​

​គ្រាន់តែ​ចេញ​វិ​ឌី​អូ​ផ្សព្វផ្សាយ​និង​ប្រកាស​ចាក់​បញ្ចាំង​ជា​ផ្លូវការ​នូវ​រឿង​“​ជួប​សយ​”​វគ្គ​២​មាន​ទស្សនិកជន​ជាច្រើន​នា​គ្នា​ភ្ញាក់ផ្អើល និង សប្បាយចិត្ត​ចំពោះ​ការ​ស្នាដៃ​ទី​២​របស់​នាយ គ្រឿន​ដែល​ចេញ​នូវ​រឿង “​ជូ​ប​សយ​” វគ្គ​២ ខណៈ​វគ្គ​១​ទទួលបាន​ការសរសើ​រ​និង​ល្អមើល​។ តារា​កំប្លែង នាយ គ្រឿន ដែល​វិវឌ្ឍន៍​ខ្លួន​ជា​អ្នកដឹកនាំ​ផលិតភាព​យន្ត​បាន​លើកឡើងថា​ស្នាដៃ​ទី​១​ដែល​លោក​ដឹកនាំ​សម្តែង​គឺ​រឿង​ជួប​ស៊យ វគ្គ​១ ហើយ​ស្នាដៃ​ទី​៥​ចុងក្រោយ​នេះ​ក៏​ជា​រឿង “​ជួប​សយ​២” ។​

​មាន​គាំទ្រ​លើ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ “Kham I Por” បានសរសេរថា “​អតីត អ្នកធ្វើ​សំណង់​ម្នាក់​អាច និពន្ធ ដឹកនាំ រឿង ហើយ​ចូលរួម​សម្តែង​ឱ្យ​មនុស្ស​ជាច្រើន​បាន​សើច​ពេញ​រោងកុន​។​និយាយ រួម ក្នុងនាម​ខ្ញុំ​ជា​អ្នកទស្សនា​ម្នាក់​រឿងនេះ​ទាំង​សើច​ទាំង​ល្អមើល​មិន​ចាញ់​កុន​ប្រទេសជិតខាង​យើង​ប៉ុន្មាន​ទេ​។​

ខ្ញុំ​ហ៊ាន​យាយ​ថា មើល​រឿង​ហ្នឹង អត់​ស្តាយ​លុយ ទេ​ជួយ​គាំទ្រ​ស្នាដៃ អតីត​អ្នក​សំណង់​ដ៏​មាន ទេពកោសល្យ មួយ នេះ ផង ។ តាមពិត គិត​យូរណាស់​នាំ​ដាច់ចិត្ត​ផុស តែ​ម៉ោ​ពី​គិត​សព្វៗ ទៅ គួរឱ្យ​សរសើរ​មែន​ចង់​ជួប​ស៊យ​វគ្គ ៥ ក៏ នៅ​ទៅ​មើល​ដែរ​”​។

​តារា​កំប្លែង នាយ គ្រឿន បាន​បញ្ជាក់ថា ភាពយន្ត​នេះ​បើ​ថ្ងៃ​ផលិត​ប្រមាណ​២​សប្តាហ៍​ប៉ុណ្ណោះ ប៉ុន្តែ​ទម្រាំ​បាន​ជួបជុំ​សិល្បករ និង​ការកាត់ត​ផ្សេងៗ​ប្រមាណ​ពី​៥​ទៅ​៦​ខែ​មកហើយ ។ ប៉ុន្តែ​មាន​ឈុត​ឆាក និង​រសជាតិ​ថ្មី​មួយបែប​ដែល​លោក​រំពឹងថា​ទស្សនិកជន​នឹង​ពេញចិត្ត មិន​ចាញ់​រឿង​វគ្គ​១​នោះទេ ។ ទោះជា​យ៉ាងណា​លោក​នៅតែ​រង់ចាំ​អ៊ុត​មើល​សន្ទុះ​នៃ​ការគាំទ្រ​របស់​ទស្សនិកជន​បន្ត​ផងដែរ​ថា​មាន​កម្រិតណា​ហើយ​លោក​នឹង​គ្រោង​ចេញ​ផលិត​ស្នាដៃ​ថ្មី​ក្រោយ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ​ផងដែរ ។​

សូម​រំលឹកថា​រឿង​“​ជួប​ស៊យ​២”​នឹងត្រូវ​ធ្វើការ​ដាក់បញ្ចាំ​ង​ជា​ផ្លូវការ​ចាប់ពី​ថ្ងៃទី​១១​ខែមេសា​ឆ្នាំ​២០១៩​នេះ​តទៅ​នៅ​គ្រប់​រោងភាពយន្ត​ទំនើប​នៅ​កម្ពុជា​។​ក្រៅពី​ការប្រកាស​បន្ថែម​ទុន​គុណភាព​នៃ​ការផលិត​ក៏​កាន់តែ​ខ្ពស់ជាង​រឿង​វគ្គ​មុន ស្របពេល​ដែល​តួ​សម្តែង​ត្រូវបាន​គេ​ដឹង​ដែរ​ថា​សុទ្ធសឹង​ជាតា​រា​សម្តែង តារា​កំប្លែង​ល្បីឈ្មោះ​នៅ​កម្ពុជា​ដូចជា​នាយ​គ្រឿន Dj កា​កា លោក ងួន សុ​បិ​ន្ត កញ្ញា គាត សុ​វណ្ណា​ឡាង​លោក​ទេព​រិន្ទ​ដា​រ៉ូ​អ្នកនាង​ប៉ែន​សុ​ផានី​និង​តារា​ប្រុស​ស្រី​ល្បីឈ្មោះ​ជាច្រើន​ទៀតផង​ដែរ​៕S/​