អ្នកគាំទ្រ​លី​វឺ​ភូ​ល ទទួលបាន​សំបុត្រ​ត្រឹម​១៦.៦២៦ សម្រាប់​ការប្រកួត​ផ្តាច់ព្រ័ត្រ​

1071
ចែករម្លែក

​អ្នកគាំទ្រ​របស់​ក្រុម​ហង្ស​ក្រហម​លី​វឺ​ភូ​ល​(Liverpool) ចង់​ឲ្យ​មានការ​ដោះស្រាយ ចំនួន​សំបុត្រ​ចូល​ទស្សនា​ការប្រកួត​ផ្តាច់ព្រ័ត្រ​នៅ​ទីក្រុង​កៀវ​។​
​ ​
​ក្រុម​ហង្ស​ក្រហម​នឹង​ជួប​ប្រកួត​ជាមួយ​ក្រុម​ជើងឯក​ចាស់​រៀល ម៉ា​ឌ្រី​ត​( Real Madrid) នៅ​រដ្ឋ​នាទី​នៃ​ប្រទេស​អ៊ុយ​ក្រែ​ន​នៅ​ថ្ងៃទី​២៦​ខែឧសភា បន្ទាប់ពី​យកឈ្នះ​ក្រុម រ៉ូ​ម៉ា​(Roma )​របស់​អ៊ីតាលី​ក្នុង​លទ្ធផល​សរុប​៧-៦ កាលពី​យប់​ថ្ងៃ​ពុធ​។​
​ ​
​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នេះ​នឹងធ្វើ​នៅ​ពហុកីឡាដ្ឋាន NSC Olimpiyskiy ដែល UEFA អះអាងថា មាន​៦៣.០០០​កៅអី បើទោះបីជា​ពហុកីឡាដ្ឋាន​នេះ​អាច​ទទួលបាន​រហូតដល់ ៧០.០៥០​នាក់​ក៏ដោយ​។​
​ ​
​ទោះបីជា​យ៉ាងណា អ្នកគាំទ្រ​ក្រុម Liverpool នឹងមាន​ការភ្ញាក់ផ្អើល​នៅពេល​ដឹងថា មាន​សំបុត្រ​ត្រឹមតែ​១៦.៦២៦​ប៉ុណ្ណោះ​ត្រូវបាន​ផ្តល់ជូន​ហើយ​៦៣​ភាគរយ​ក្នុងចំណោម នោះ​សម្រាប់​អ្នកគាំទ្រ​ទូទៅ​។​

​សំបុត្រ​ដែលមាន​តម្លៃ​ថ្លៃ​បំផុត​គឺ​៣៩៤​ផោន​ប្រភេទ​ទី​១​និង​សំបុត្រ​ប្រភេទ​ទី​២​មានតម្លៃ​២៨០​ផោន និង​ប្រភេទ​ទី​៣​មានតម្លៃ​១៤០​ផោន​។ ចំណែក​សំបុត្រ​ប្រភេទ​ទី​៤​គឺជា​សំបុត្រ​តម្លៃថោក ជាងគេ​គឺ​៦១​ផោន​។​
​ ​
​ក្លឹប Liverpool បាន​ប្រាប់​អ្នកគាំទ្រ​របស់ខ្លួន​ដែល​គ្មាន​សំបុត្រ​កុំ​ធ្វើ​ដំ ណើ​រ​ទៅ​ទីក្រុង​កៀវ ដែល​គ្មាន​ជើងហោះហើរ​ដោយផ្ទាល់​ជាមួយ Merseyside​។
​ ​
​អ្វីដែល​កាន់តែ​ធ្វើ​ឲ្យ​អ្នកគាំទ្រ​របស់​ក្រុម Liverpool ពិបាក​ជាង​នេះ​គឺ​ពិបាក​រក​សណ្ឋាគារ ទំនេរ​ណាស់​នៅ​ទីក្រុង​កៀវ ហើយ​តម្លៃ​វិញ​ក៏​មិនធម្មតា​ដែរ​ដោយ​ចាប់ពី​១.៤៧៣​ផោន ដល់​១០.៩០១​ផោន​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

អ្នកគាំទ្រ​របស់​ក្រុម​ហង្ស​ក្រហម Liverpool