អ្នកគាំទ្រ​ស្រែក​ហ៊ោកញ្ជ្រៀវ ពេល​តារា​សម្តែង​ហុងកុង ល្វី​ស គូ ប្រកាសថា​គាត់​ភ្ជាប់ពាក្យ​ហើយ​

374
ចែករម្លែក

​តើ​នៅ​ទីបំផុត​តារា​សម្តែង​ហុងកុង​លោក ល្វី​ស គូ នឹងត្រូវ​រៀបការ​?

​តារា​សម្តែង​នៅ​កំលោះ​អាយុ ៤៨ ឆ្នាំ​រូបនេះ​បាន​បង្កើត​ការភ្ញាក់ផ្អើល​កាលពី​ថ្ងៃ​ពុធ (៩ តុលា​) នៅពេល​គាត់​និយាយ​នៅ​ចុងបញ្ចប់​នៃ​ការចាក់ផ្សាយ​វីដេអូ​នៅឯ​ការប្រគំ​តន្ត្រី​របស់​តារាចម្រៀង​ហុងកុង កាយ សេ ថា គាត់​ទើបតែ​ភ្ជាប់ពាក្យ​។​

​លោក​គូ​ដែល​បច្ចុប្បន្ន​ជា​ប្រធាន​សមាគម​សិល្បៈ​សម្តែង​ហុងកុង​បាន​និយាយថា “​ខ្ញុំ​ទើបតែ​បាន​ភ្ជាប់ពាក្យ​។ សូម​ចប់​”​។ គាត់​ត្រូវគេ​សន្ម​ត់​ថា​នឹង​បំពេញ​តួនាទី​ជា​អ្នក​និយាយ​ព័ត៌មាន​នៅក្នុង​វីដេអូ​ហើយនឹង​ធ្វើ​សេចក្តីថ្លែងការណ៍​គួរឱ្យភ្ញាក់ផ្អើល​នៅ​ចុងបញ្ចប់​អំពី​ភាគហ៊ុន​និង​រូបិយប័ណ្ណ​។​

​ការប្រកាស​របស់គាត់​បានធ្វើ​ឱ្យមាន​សំឡេង​ស្រែក​ហ៊ោកញ្ជ្រៀវ​ក្នុងចំណោម​អ្នកគាំទ្រ​នៅឯ​ការប្រគុំ​តន្ត្រី​របស់លោក​សេ​។​

​អ្នកគាំទ្រ​ចាប់ផ្តើម​ប៉ាន់​ស្មានថា​តើន​រណា​ជា​គូ​ដណ្តឹង​របស់គាត់ បន្ទាប់ពី​វីដេអូ​នេះ​ល្បី​លើ​អ៊ី​ន​ធឺ​ណេ​ត ដោយ​មនុស្ស​ជាច្រើន​កំណត់ថា តារា​សម្តែង ជេស​ស៊ីកា សួន អាយុ ៤៩ ឆ្នាំ ជាម​នុស​សង្ស័យ​បំផុត​។

​នាង​សួន និង​លោក​គូ គឺជា​មិត្តភក្តិ​ជិតស្និទ្ធ​ដែល​បាន​ស្គាល់គ្នា​អស់​រយៈពេល​ជាង ២៥ ឆ្នាំ​ហើយ ហើយ​ពួកគេ​បាន​សម្តែង​ជា​ប្តី​ប្រពន្ធ​ជាច្រើនលើក​នៅលើ​កញ្ចក់​ទូរទស្សន៍​រួមទាំង​នៅក្នុង​រឿង​ភាគ​របស់​ទូរទស្សន៍ TVB គឺ រឿង A Step Into The Past (២០០១)៕ ដោយ៖ កញ្ញាដាលីស

អ្នកគាំទ្រ​សង្ស័យ​លោក​គូ​ភ្ជាប់ពាក្យ​ជាមួយ​នាង​សួន