អ្នកគាំទ្រ សរសើរថា សុគន្ធ នីសា គ្រងឈុតអាពាហ៍ពិពាហ៍ស្រស់ស្អាតប្លែក

430
ចែករម្លែក

ដោយ-បញ្ញាសាស្រ្ត ភ្នំពេញ-មិនត្រឹមតែមានទឹកដមសំលេងពិរោះបែបស្រទន់ប៉ុណ្ណោះទេ ប៉ុន្តែ តារា ចម្រៀង សុគន្ធ នីសា ក៏នៅមានទឹកមុខស្រទន់ ទន់ភ្លន់គួរអោយគយ គន់ថែមទៀតផង តែ រឹតតែស្រស់ស្អាតថែមទៀតនោះនៅពេលដែល សុគន្ធ នីសា បានគ្រងឈុតប្រពៃ ណី អាពាហ៍ពិពាហ៍ ដែលធ្វើអោយអ្នកគាំទ្រនាងលាន់មាត់សរសើរមិនដាច់មាត់ សោះ។

កន្លងមក តារាចម្រៀង សុគន្ធ នីសា មិនសូវជាបង្ហាញខ្លួនជាមួយនិងឈុត អាពាហ៍ពិពាហ៍ បែបនេះទេ ម្តងនេះនាងពិតជាមានសម្រស់ស្រស់ស្អាតមែន បើតាម ប្រភព ស្និទ្ធនិងនាង បានប្រាប់ថា រូបថតប៉ុន្មានសន្លឹកនឹង គឺនីសា បានចេញទៅថត សម្អាងការពៅពៅ នៅកំពុងចាម ចំណែកការតុបតែងមុខដ៏ប៉ិនប្រសព្វនោះគឺដោយអ្នក ផាត់ មុខល្បីឈ្មោះ Nora Make up ដូច្នេះហើយបានជានីសា ស្អាតប្លែកបែបនេះ ។

តោះទៅមើល សម្រស់ តារាចម្រៀង សុគន្ធ នីសា បន្តិចទៅមើល ស្រស់ស្អាតកម្រិតណា !

https://www.facebook.com/messages/t/povpov.samangka
#