អ្នកគាំទ្រ អា​សេណ​ល ទាមទារ​ឲ្យ​បណ្តេញ​លោក អ៊ូ​ណៃ អេ​មឺ​រី ចេញ​បន្ទាប់ពី​អា សេណ​ល​ចាញ់​ក្រុម​ឆេ​ល​ស៊ី

834
ចែករម្លែក

ក្រុម​អ្នកគាំទ្រ​របស់​ក្លិប អា​សេណ​ល​(Arsenal) បាន​ទទូច​ឲ្យ​ក្លិប​នេះ​បណ្តេញ​លោក អ៊ូ​ណៃ អេ​មឺ​រី (Unai Emery) ចេញ​បន្ទាប់ពី​ក្រុម​របស់លោក​ប្រកួត​ចាញ់​ក្រុម​ឆេ​ល​ស៊ី ៤-១ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ក្របខណ្ឌ Europa League កាលពី​យប់​ថ្ងៃ​ពុធ​។​
​ ​
កីឡាករ អេ​ឌិន ហា​ហ្សា​ដ (Eden Hazard) រកបាន​គ្រាប់​បាល់​សម្រាប់​ក្រុម​ឆេ​ល​ស៊ី​ស្រប ពេល​កីឡាករ អូ​លី​វើ ហ្ស៊ី​រូ (Olivier Giroud) និង ផេ​ដ្រូ (Pedro) ក៏​រកបាន​គ្រាប់​បាល់ ម្នាក់​១​គ្រាប់​ផងដែរ ក្នុងពេល​ក្រុម Arsenal រង​បរាជ័យ​ធ្ងន់ធ្ងរ​នៅ​ទីក្រុង បា​គូ​(Baku) ។​
​ ​
កីឡាករ អា​ឡិ​ក អ៊ី​វ៉ូ​ប៊ី (Alex Iwobi) អាច​រកបាន​១​គ្រាប់​វិញ ប៉ុន្តែ​វា​មិន​គ្រប់គ្រាន់​នោះទេ ខណៈ​ក្រុម Arsenal បាត់បង់​ឱកាស​បង្ហាញ​មុខ​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​កនៅ​រដូវ កាល​ក្រោយ​។ ទីបំផុត ក្រុម​អ្នកគាំទ្រ​របស់​ក្លិប Arsenal ផ្ទុះ​កំហឹង​ហើយ​បានទាមទារ​ឲ្យ បណ្តេញ​គ្រូបង្វឹក​លោក អេ​មឺ​រី ចេញ​។​
​ ​
មាន​អ្នកគាំទ្រ​ម្នាក់​និយាយថា “​លោក អ៊ូ​ណៃ អេ​មឺ​រី ធ្វើ​មិនសូវ​បានល្អ​។ មិន​បង្ហាញ​ទម្រង់ ប្រយុទ្ធ​ពិតប្រាកដ​និង​មិន​ការពារ​ពិតប្រាកដ​។ គ្មាន​ការគ្រប់គ្រង​ការប្រកួត និង​គ្មាន​ការ កំណាត់​ច្បាស់លាស់​”​។​
​ ​
ការរិះគន់​បន្ត​កើតមាន ហើយ​អ្នកគាំទ្រ​ម្នាក់ទៀត​និយាយថា “​លោក អេ​មឺ​រី ត្រូវតែ​ចាក ចេញ ហើយ​យើង​ត្រូវ​រុះរើ​ក្រុម​នេះ ហើយ​ចាប់ផ្តើម​ឡើងវិញ​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​