អ្នកគាំទ្រ Girls’ Generation ព្រមាន​នាង​សូ​យុន “​ឱ្យ​ប្រយ័ត្នប្រយែង​គីម ជុង​អ៊ុន​”

1240
ចែករម្លែក
  • 216
    Shares

​ខណៈដែល​តារាចម្រៀង សូ​យុន នៃ​ក្រុម Girls’ Generation កំពុង​ធ្វើ​ទស្សនកិច្ច​នៅ​កូរ៉េខាងជើង​សម្រាប់​ការប្រគុំ​តន្ត្រី K-pop ក្នុង​ទីក្រុង​ព្យុងយ៉ាង ពួក​អ្នកគាំទ្រ​បាន​ចូលមក​អ៊ី​ន​ស្តា​ក្រាម​របស់​តារាចម្រៀង​រូបនេះ​កាលពី​ថ្ងៃអាទិត្យ ទី​១ មេសា ដើម្បី​ព្រមាន​នាង “​ឱ្យ​ចេះ​ប្រយ័ត្ន​លោក​គីម ជុង​អ៊ុន​”​។

​អ្នកគាំទ្រ​ម្នាក់ ដែលមាន​ឈ្មោះ​គណនី​លើ​អ៊ី​ន​ស្តា​ក្រាម @rogermazzabruni បានសរសេរថា “​សូម​ព្រះ​យេស៊ូ​ប្រសិទ្ធពរ​ដល់​នាង​ផង អា​មែន​”​។​

​គណនី​ឈ្មោះ @hyeduhyedu សរសេរថា “​សូម​ធ្វើដំណើរ​ដោយ​សុវត្ថិភាព​” និង គណនី​ឈ្មោះ @babyoppaggg សរសេរថា “​សូម​ប្រយ័ត្ន គីម ជុង​អ៊ុន​”​។​

​នាង​សូ​យុន​កំពុងមាន​បញ្ហា​ឈឺ​ឆ្អឹង​កង​ខ្នង ប៉ុន្តែ​នៅតែ​ជ្រើសរើស​ទៅ​ចូលរួម​ក្នុង​ដំណើរ​ប្រគុំ​តន្ត្រី​ដែល​បានគ្រោង​ទុក​នៅ​កូរ៉េខាងជើង​។

​នាង​សូ​យុន​បានធ្វើឱ្យ​មានការ​ភ្ញាក់ផ្អើល​ខ្លាំង​ពេល​ច្រៀង​ជា​ដៃគូ​ជាមួយ​ក្រុម​ចម្រៀង Samjiyon របស់​កូរ៉េខាងជើង នៅពេល​ក្រុម​នេះ​មក​ធ្វើ​ទស្សនកិច្ច​នៅ​ទីក្រុង​សេ​អ៊ូ​ល អំឡុង​រដូវ​អូឡាំពិក​កាលពី​ខែ​មុន​៕ ដោយ៖ កញ្ញាដាលីស

នាង​សូ​យុន សមាជិក Girls’ Generation កំពុង​ស្ថិតនៅ​កូរ៉េខាងជើង​នៅឡើយ​ទេ