អ្នកគាំទ្រ Liverpool រិះគន់ ហ្វី​លី​ព កូ​ទី​ញ៉ូ

788
ចែករម្លែក

​អ្នកគាំទ្រ Liverpool បាន​រិះគន់​កីឡាករ ហ្វី​លី​ព កូ​ទី​ញ៉ូ (Philippe Coutinho) តាម​បណ្តាញ សង្គម បន្ទាប់ពី​កីឡាករ​ប្រេ​ស៊ី​ល​រូបនេះ​បង្ហោះ​សារ​តាម​ទ្វី​ត​ធើ​អំពី “​ភក្តីភាព​និង​សេចក្តី​គោរព​”​។​
​ ​
​ខ្សែបម្រើ​រូបនេះ​បាន​ចាក​ចេញពី​ពហុកីឡាដ្ឋាន Anfield កាលពី​ខែមករា​រដូវ​កាល​មុន បន្ទាប់ពី​ខក ខានមិនបាន​សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ​ទៅ​ក្លឹប Barcelona កាលពី​រដូវក្តៅ​។​
​ ​
​កូ​ទី​ញ៉ូ បានដាក់​សំណើសុំ​ផ្ទេរចេញ​តាម​អ៊ីម៉េល បើទោះបីជា​មានការ​ប្រឹងប្រែង​របស់លោក យើ​ហ្គេ​ន ក្លប់ (Jurgen Klopp) ដើម្បី​បញ្ចុះបញ្ចូល​កីឡាករ​រូបនេះ​ឲ្យ​បន្ត​នៅ​ជាមួយ Liverpool ក៏ដោយ ហើយ​ទីបំផុត កូ​ទី​ញ៉ូ ទទួលបាន​ជោគជ័យ​ជាមួយនឹង​ការបង្ខំ​ឲ្យ​មានការ​ផ្ទេរចេញ​។​
​ ​
​ក្លឹប Barcelona បាន​ចំណាយ​ប្រាក់​១៤២​លាន​ផោន ដែល​ធ្វើ​ឲ្យ​កិច្ចព្រមព្រៀង​ផ្ទេរ កូ​ទី​ញ៉ូ ក្លាយជា​កិច្ចព្រមព្រៀង​ផ្ទេរ​ដែលមាន​ទឹកប្រាក់​ខ្ពស់បំផុត​ក្នុង​ប្រវត្តិ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​។​
​ ​
​ទោះបីជា​យ៉ាងណា ក្រុម Liverpool បាន​បង្ហាញថា ពួកគេ​គ្មាន​បញ្ហា​ទេ បើទោះបីជា​គ្មាន កីឡាករ​ឆ្នើម កូ​ទី​ញ៉ូ ខណៈពេល​កីឡាករ ម៉ូ​ហា​ម៉េ​ដ សាឡា (Mohamed Salah) បាន​ហក់​ចូល​បំពេញ​ចន្លោះប្រហោង​ក្រោយពេល កូ​ទី​ញ៉ូ ចាកចេញ​។​
​ ​
​ក្រុម Liverpool បន្តដំណើរ​ឆ្ពោះទៅមុខ​ឈានដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក ទី​ដែល​ពួកគេ​គ្មាន​សំណាង​ហើយ​ប្រកួត​ចាញ់​ក្រុម Real Madrid ដែល​គ្រង​តំណែង​ជើងឯក ១៣​លើក​នោះ​។​
​ ​
​បើទោះបីជា Liverpool បាន​បោះជំហាន​ទៅមុខ​ចេញ​ឆ្ងាយ​ពី​រឿង​របស់ កូ​ទី​ញ៉ូ ក៏ដោយ ក៏​ការចាកចេញ​របស់​កីឡាករ​រូបនេះ​បាន​បន្សល់ទុក​រស់ជាតិ​ជូរចត់​សម្រាប់​ក្រុម​អ្នកគាំទ្រ​របស់ Liverpool ដែល​បន្ត​តាមដាន​ការវិវឌ្ឍ​របស់​កីឡាករ​រូបនេះ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​ខ្សែបម្រើ​ប្រយុទ្ធ ហ្វី​លី​ព កូ​ទី​ញ៉ូ (Philippe Coutinho)​
#