អ្នកគ្រប់គ្រង​ផ្សារ​ដងទង់​យល់ព្រម​សង់​ប្រព័ន្ធ​លូ​រំដោះ​ទឹកស្អុយ​ក្នុង​ផ្សារ​តាម​សំណើ​អាជីវករ​

931
ចែករម្លែក

អត្ត​ប​ទៈ​សុ​ផានី​តា​/​កោះកុងៈ​ក្រោយ​មានការ​ស្នើសុំ​យ៉ាងទទូច​របស់​ក្រុមអាជីវករ​ទៅ​ប្រធាន​គ្រប់គ្រង​ផ្សារ​ដងទង់​ឱ្យ​ពិនិត្យ​កែលម្អ​ឡើងវិញ​នូវ​ប្រព័ន្ធ​លូ​រំដោះ​ទឹកស្អុយ​ចេញ​ពេល​មាន​ភ្លៀង​កកស្ទះ​ម្តងៗ​ក្នុង​រដូវវស្សា​នោះមក​កាលពី​ថ្ងៃទី​២៧ កញ្ញា លោកស្រី ជាវ ស៊ី​ណាត ប្រធាន​ផ្សារ​ដងទង់ ក្រុង​ខេមរភូមិន្ទ បាន​យល់ព្រម​ស្តារ​ប្រព័ន្ធ​លូ​ឱ្យ​ល្អប្រសើរ​តាម​សំណើ​របស់​ក្រុមអាជីវករ​។​

​ពាក់ព័ន្ធ​នឹង​ក្រុម​អា​ជីករ​ចង់ឱ្យ​អ្នកលក់ដូរ​ខាងក្រៅ​របងផ្សារ​មក​ល​ក់​ដូរ​ខាងក្នុង​ផ្សា​រហាក់​នៅមាន​ភាពស្មុគស្មាញ​នៅឡើយ​។​លោកស្រី​ជាវ​ស៊ី​ណាត​ជា​ភរិយា​ជំនួស​ឱ្យ​លោក​ម៉ក់​ណុ​ច​ប្រធាន​ផ្សារ​ដងទង់​បាន​សន្យា​នៅ​ចំពោះ​ក្រុមអាជីវករ​និង​អ្នកសារព័ត៌មាន​ថា​ពួកគាត់​នឹង​ជួសជុល​ស្តារ​កែលម្អ​ប្រព័ន្ធ​លូទឹកស្អុយ​នៅក្នុង​ផ្សារ​ឱ្យបាន​ល្អ ពិសេស​តំបន់​តូប​លក់ដូរ​ត្រី សាច់ បន្លែ​តែម្តង​។

​បើតាម​គម្រោង​លោកស្រី​ស៊ី​ណាត​អះអាង​ទៀត​កាលពី​ថ្ងៃទី​២៧​កញ្ញា​ថ្មី​ថា​ប្រព័ន្ធ​លូ​ថ្មី​ដែល​ត្រៀម​ធ្វើឡើង​វិញ​គឺ​ចាប់ផ្តើម​ការ​ពីថ្ងៃ​តទៅ​មាន​ជម្រៅ​១​ម៉ែត្រ​កន្លះ​បើ​ធៀប​ទទួល​សិទ្ធិ​គ្រប់គ្រង​វិនិយោគ​តាំងពី​ឆ្នាំ​២០១១​មកទល់​សព្វថ្ងៃ​គឺ​ធ្វើបាន​ចំនួន​២​ដង​ហើយ​។​

ចំពោះ​ចំណុច​ទី​២​ដែល​ក្រុម​អា​ជីករ​ចង់​មាន​អ្នកលក់ដូរ​ខាងក្រៅ​របងផ្សារ​មក​ចូលរួម​លក់​ក្នុង​ផ្សារ​វិញ ត្រូវបាន​លោកស្រី ជាវ ស៊ី​ណាត ថ្លែង​បញ្ជាក់ថា រូបគាត់​និង​បុគ្គលិក​សន្តិសុខ​បាន​ខិតខំ​ណែនាំ​គៀងគរ​ដល់​អ្នកលក់​ត្រី​បន្លែ​នំនែក​មក​លក់​ខាងក្នុង​ផ្សា​រដែរ​។​

​ក៏ប៉ុន្តែ​ហាក់បី​ជាមាន​ភាពស្មុគស្មាញ​លំបាក​ដោះស្រាយ​យ៉ាងខ្លាំង​ព្រោះ​ការយោគយល់​ថា​ជា​ពលរដ្ឋ​ក្រីក្រ​។​ចំណែក​អ្នកស្រី​ឃឹម​វណ្ណា​និង​អ្នកស្រី​ម៉ៃ​តោះ​ជា​ក្រុមអាជីវករ​លក់ដូរ​ក្នុង​ផ្សារ​វិញ​ក៏​បង្ហាញ​ការស្វាគមន៍​ចំពោះ​ការសន្យា​របស់​តំណាង​ប្រធាន​ផ្សារ​ដងទង់​លើ​យន្តការ​ជួសជុល​ប្រព័ន្ធ​រំដោះ​ទឹកស្អុយ​ពេល​រដូវវស្សា​។​

​ប្រធាន​ផ្សារ​ដឹកនាំ​អនុវត្ត​សាងសង់​បាន​កម្រិតណា​នោះ ពួកគាត់​រង់ចាំ​ពិនិត្យមើល​បន្តទៀត គ្រា​ភ្ញៀវ​លំបាក​ធ្វើ​ចូល​ទិញ​ទំនិញ និង​ភ្លៀង​ជន​លិច​ស្ទើរតែ​រៀងរាល់ឆ្នាំ ទោះបី​ជុំវិញ​ផ្សារ មាន​ប្រព័ន្ធ​លូ​ធំៗ​យ៉ាងណាក៏ដោយ​។​

ក្រុមអាជីវករ​លក់ដូ​រ បន្ថែមថា បញ្ហា​ត្រង់​ថា​លោកស្រី ជាវ ស៊ី​ណាត​ត្អូញត្អែរ​លំបាក​ដេញ​លក់ដូរ​ខាងក្រៅ​មក​លក់​ខាងក្នុង​ផ្សារ​វិញ​គ្រាន់តែ​ជា​លេស​ដោះសារ​ខ្វះ​ការទទួលខុសត្រូវ​ប៉ុណ្ណោះ ។​គឺ​បណ្តែត​បណ្តា​យ​អនុញ្ញាត​ឱ្យមាន​ការលក់​យ៉ាងណា​អ​នា​បិ​តេ​យ្យ ដើម្បី​ទាញ​ប្រយោជន៍​ខ្លួនឯង​តាមរយៈ​ការបង់​ភាស៊ី​ក្រៅផ្លូវការ​ផ្ទុយ​នឹង​សៀវភៅ​បន្ទុក​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​។​

​ហេតុដូច្នេះ​ពួកគាត់​នៅតែ​ស្នើ​ជាថ្មី​ដល់​លោកជំទាវ​មិថុនា​ភូ​ថង​អភិបាលខេត្ត​កោះកុង​ជួយ​ពិនិត្យ​អន្តរាគមន៍​ដោះស្រាយ​បន្ថែមទៀត​ជូន​ពួកគាត់​។​ខណៈ​តូប​ជាច្រើន​នៅក្នុង​ផ្សារ​ទំនេរ​រង់ចាំ​អ្នក​ជួល​សម្រាប់​លក់ដូរ​អោយ​ស្មើភាព​គ្នា​ពុំ​អ្នកលក់​ខាងក្រៅ​បង់​តែ​ភាស៊ី​បន្តិចបន្តួច​លក់ដាច់​ជាង​ពួកគាត់​នោះទេ​។​

​លោក ឈេ​ង សុវណ្ណ​ដា អភិបាលក្រុង​ខេមរភូមិន្ទ ឱ្យដឹងថា អាជ្ញាធរ​បាន​កោះអញ្ជើញ​លោកស្រី ជាវ ស៊ី​ណាត​តំណាង​ប្រធាន​ផ្សារ​ដងទង់​មក​បកស្រាយ​នឹង​រិះគន់​និង​ត្រូវអនុវត្ត​កិច្ចសន្យា​វិនិយោគ​១៥​ឆ្នាំ​របស់​រដ្ឋបាល​និង​ក្រសួង​សេដ្ឋកិច្ច​អោយ​ត្រឹមត្រូវ​តាមច្បាប់​កំណត់​។​

លោក​និង​ក្រុម​ជំនាញ​នឹង​ឃ្លាំមើល​ដំណើរការ​គ្រប់គ្រង​រៀបចំ​សណ្តាប់ធ្នាប់​អនាម័យ​បរិស្ថាន​របស់​ប្រធាន​ផ្សារ​ករណី​មិន​គោរព​តាម​ទេនោះ​។​លោក​ធ្វើលិខិត​ស្នើសុំ​ដក​អាជ្ញាប័ណ្ណ​គ្រប់គ្រង​ផ្សារ​ចេញ​តែម្តង​ជៀសវាង​អ្នកគ្រប់គ្រង​ផ្សារ​ទទួលផល​ប្រយោជន៍ រីឯ​អាជ្ញាធរ​បែរជា​រង​ការរិះគន់ និង​ជា​ដោះស្រាយ​ទៅវិញ​។​

​បើតាម​ពលរដ្ឋ​រស់នៅក្នុង​ក្រុង​ខេមរភូមិន្ទ​លោក​ម៉ក់​ណុ​ច​ប្រធាន​ផ្សារ​ដងទង់​បានទទួល​សិទ្ធិ​ថ្លៃ​ដេញ​គ្រប់គ្រង​និង​វិនិយោគ​ផ្សារ​ចំនួន​១៥​ឆ្នាំ​គិត​ចាប់ពី​ឆ្នាំ​២០១១​មកម្ល៉េះ​។

ភាគច្រើន​រង​ការរិះគន់​ចោទប្រកាន់​ពី​ពលរដ្ឋ​និង​អាជីវករ​ជា​ហូរហែ​រថា​ប្រធាន​ផ្សារ​យល់​តែ​ប្រយោជន៍​ខ្លួន​តាម​ស្វែងរក​ចំណូល​ភាស៊ី​ក្រៅផ្លូវការ​ពុំ​សូវ​មាន​សកម្មភាព​អភិវឌ្ឍន៍​ទាល់​សោះ​។​សូម្បីតែ​តួលេខ​ទិន្នន័យ​តូប​លក់ដូរ​ក្នុង​ផ្សារ​ក៏​ពួកគាត់​មិនដឹងថា មាន​ប៉ុន្មាន​ទេ ដឹង​តែ ពី​យក​ភាស៊ី​៕S/

អ្នកគ្រប់គ្រង​ផ្សារ​ដងទង់​យល់ព្រម​សង់​ប្រព័ន្ធ​លូ​រំដោះ​ទឹកស្អុយ​ក្នុង​ផ្សារ​តាម​សំណើ​អាជីវករ​