អ្នកគ្រូ​ម្នាក់​អាង​ជា​ប្រពន្ធ​នាយក​សាលា​ប្រើ​អំពើហិង្សា វាយ​លើ​កូនសិស្ស​ជាំ​ពេញ​ខ្លួន ត្រូវ​ម្តាយ​កុមារី​ប្តឹង​

227
ចែករម្លែក
  • 230
    Shares

ដោយ​: សាវ​រក្ស / ភ្នំពេញ​: អ្នកគ្រូ​បង្រៀន នៃ​បឋមសិក្សា​តេ​ជោ​ហ៊ុនសែន​ច្រាំ​ចំរេះ​ម្នាក់ ត្រូវជា​ប្រពន្ធ​នាយក​សាលា​ត្រូវបាន​ម្តាយ​កុមារី​រងគ្រោះ​ចូល​ប៉ុស្តិ៍​ប៉ូលិស​ច្រាំង​ចំរេះ​ទី​២ ប្តឹង បន្ទាប់ពី​ប្រើ​អំពើហិង្សា​វាយ​កូនសិស្ស​ថ្នាក់​២ ដែល​ទើប​មាន​អាយុ​៧​ឆ្នាំ​ម្នាក់ ឡើង​ជាំ​ពេញ​ខ្លួន ដោយសារតែ​ឡើង​សរសេរ​លើ​ក្តា​ខៀន​មិនចេះ​អក្សរ​។​ ​ហេតុការណ៍​នេះ មានការ​ភ្ញាក់ផ្អើល​នៅវេលា​រសៀល​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅលើ​ប៉ុស្តិ៍​រដ្ឋបាល​ច្រាំង​ចំរេះ​ទី​២ ខណ្ឌឫស្សីកែវ​។​

កុមារីរងគ្រោះ និងម្ដាយ ពេលមកដាក់ពាក្យប្ដឹង នៅប៉ុស្ដិ៍នគរបាលច្រាំងចំរេះទី២

​កុមារី​រងគ្រោះ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ បូរិទ្ធ សុវណ្ណ​ដា​លិ​ស អាយុ​៧​ឆ្នាំ​រៀន​ថ្នាក់​ទី​២ ក នៃ​សាលាបឋមសិក្សា​តេ​ជោ​ហ៊ុនសែន​ច្រាំង​ចំរេះ មាន​ម្តាយ​ឈ្មោះ ម៉ៅ​សុភា​រម្យ អាយុ​៣៦​ឆ្នាំ​រស់នៅ​ភូមិខ ២​សង្កាត់​ច្រាំង​ចំរេះ​ទី​២​ខណ្ឌ​ឬ​ស្សី​កែវ ។ ចំណែក​អ្នក​គ្រូច​រិ​ក​កាច​សាហាវ ឈ្មោះ​ផ្លុ​ង គឹម​ហេង​ត្រូវ​អ្នកគ្រូ​ប្រចាំ​ថ្នាក់​ទី​២​ក នៃ​សាលាបឋមសិក្សា​តេ​ជោ​ហ៊ុនសែន​ច្រាំង​ចម្រេះ ហើយ​ត្រូវជា​ប្រពន្ធ​នាយក​សាលាបឋមសិក្សា​ច្រាំង​ចំរេះ​ឈ្មោះ​ពេ​ជ ច័ន្ទ​ត្រា នោះ​តែម្តង​។​

​បើតាម​ស្ត្រី​ជា​ម្តាយ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ ខណៈដែល​កូន​គាត់​ដោះអាវ​ងូតទឹក ស្រាប់តែ​គាត់​ឃើញ​ស្នាម​ជាំ​យ៉ាង​ធំ​នៅលើ​ខ្នង​កូនស្រី​គាត់ ហើយ​បាន​សួរ​កូន ពេលនោះ​កូនស្រី​រងគ្រោះ​របស់គាត់​ប្រាប់ថា គឺ​អ្នកគ្រូ​វ៉ៃ ខណៈដែល​កូន​ឡើង សរសេរ​នៅ​ក្តា​ខៀន​ហើយ​មិនចេះ​។ ប្រភព​បន្តថា នេះ​មិនមែនជា​លើក​ទី​១ ទេ ដែល​គ្រូបង្រៀន​ម្នាក់នេះ តែង​វាយ​កូនសិស្ស​ស្ទើរ​គ្រប់គ្នា ប៉ុន្តែ​ម្ដាយ​ឪពុក​ក្មេង​ចេះតែ​អត់អោន​ឲ្យ ដោយសារតែ​គ្រូ​វា​ចង់ឱ្យ​កូនសិស្ស​រៀន​ចេះ​។​

​ម្តាយ​កុមារី​រងគ្រោះ​និយាយថា បើ​វាយ​បណ្តាល​ឲ្យ​មាន​ស្នាម​លើ​រាងកាយ​ម្លឹ​ងៗ ក៏​ព្រោះតែ​ចង់​ឲ្យ​សិស្ស​ចេះ ទង្វើ​បែបនេះ ខ្ញុំ​ទទួលយក​មិន​បានទេ ហើយ​សុំ​សំណូម​អោយ​ក្រសួង​អប់រំ​យុវជន​និង​កីឡារ និង​ស្ថាប័ន​មាន​សមត្ថកិច្ច​ចាត់វិធានការ​ផង ទង្វើ​បែបនេះ​បង្ហា​ពី​ចរិត​ព្រៃផ្សៃ​របស់​គ្រូបង្រៀន​ដែលមាន​តួនាទី​អប់រំ​ណែនាំ មិនត្រូវ​ប្រើ​អំពើ​ហឹ​ង្សា​លើ​កុមារ​ដែលជា​សិស្ស​ឥ​ញ្ចឹ​ង​ទេ បើ​នៅតែ​ប្រ​ព្រ​ត្តិ​បែបនេះ​ទៀត​និង​ជះឥទ្ធិពល​អាក្រក់​ដល់​ស្ថាប័ន​គ្រូបង្រៀន ។​

​បន្ទាប់ពី​ហៅ​គ្រូបង្រៀន​និង​នាយក​សាលា​ដែល​ត្រូវជា​ប្ដី​របស់​អ្នកគ្រូ​នោះ​ចូល​ប៉ុស្តិ៍​ច្រាំង​ចំរេះ​2 ក៏បាន​ធ្វើការ​សុំទោស​ម្ដាយ​កុមារី​រងគ្រោះ​ឲ្យ​និង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការវាយដំ​កូន​គាត់​តទៅ​ដូច្នេះ​ទៀត ។​

​ជាមួយគ្នា​នោះ​ម្ដាយ​កុមារី​រងគ្រោះ ក៏បាន​សំណូមពរ​ដល់​ក្រសួង​អប់រំ​និង​យុវជន និង​កីឡា ឲ្យ​ជួយ​មើល​សាលាបឋមសិក្សា​ហ៊ុនសែន​ច្រាំង​ចំរេះ ២ នេះ​ផង បើ​មិន​ដូច្នេះ​ទេ​នេះ​ជា​គំរូ​អាក្រក់​ដល់​គ្រូៗ​ផ្សេងទៀត​ជាមិនខាន​៕