អ្នកគ្រូ​ម​ត្តេ​យ្យ​ចិន​ម្នាក់​ធ្វេសប្រហែស​ទុក​កូនសិស្ស​អាយុ ៤ ឆ្នាំ​ម្នាក់​ចោល​ក្នុង​រថយន្ត​ជាង​៤​ម៉ោង រហូត​ស្លាប់ ក្រោម​អាកាសធាតុ​ក្តៅ​បែក​ក្រហែង​

766
ចែករម្លែក

​ក្មេងប្រុស​ម្នាក់​នៅក្នុង​ប្រទេស​ចិន​បាន​ស្លាប់​បន្ទាប់ពី​គ្រូបង្រៀន​សាលា​ម​ត្តេ​យ្យ​ម្នាក់​បាន​ភ្លេច​កូន​នេះ នៅក្នុង​ឡាន​អស់​រយៈពេល​ជាង ៤ ម៉ោង​នៅ​ថ្ងៃ​ដ៏​សែន​ក្តៅ​។​

​សារព័ត៌មាន Shangyou News បាន​រាយការណ៍​ថា ក្មេង​អាយុ ៤ ឆ្នាំនេះ​ទំនងជា​កំពុង​ដេកលក់ នៅពេល​អ្នកគ្រូ​លី​នាំ​ក្មេងៗ ៤ នាក់​ទៀត​ចេញពី​រថយន្ត បន្ទាប់ពី​ដឹក​ពួកគេ​ទៅ​សាលា​។

​យោងតាម​របាយការណ៍​បានឱ្យដឹងថា អ្នកនាំពាក្យ​ម្នាក់​មកពី​ការិយាល័យ​អប់រំ​ក្នុងស្រុក​បាន​ថ្កោលទោស​អ្នកគ្រូ​រូបនេះ​ថា “​ធ្វេសប្រហែស​” និង​ហៅ​ឧបទ្ទវ​ហេតុនេះ​ថា “​គួរឱ្យ​ខូចចិត្ត​បំផុត​”​។​

​ឧបទ្ទវហេតុ​សោកនាដកម្ម​នេះ​បានកើត​ឡើង​នៅ​ទីក្រុង​ចាវ​យ៉ាង ខេត្ត​ហឺ​ប៉ី កាលពី​ថ្ងៃទី ២៦ ខែមិថុនា​។ សីតុណ្ហភាព​នៅ​ទីក្រុង​ចាវ​យ៉ាង​នៅថ្ងៃនោះ​គឺ ចន្លោះ​ពី ២៨ ទៅ ៣៥ អង្សារ​៕ ដោយ៖ កញ្ញាដាលីស

ក្មេង​អាយុ ៤ ឆ្នាំ​ស្លាប់​ដោយសារ​អ្នកគ្រូ​លី​ធ្វេសប្រហែស​ទុកចោល​ក្នុង​ឡាន​ដល់​ទៅ​ជាង ៤ ម៉ោង