អ្នកគ្រូ​លេង​មួយ​ក្បាច់​នេះ ​សិស្ស​សឹងតែ​ប្រកាច់​ពេញ​ថ្នាក់​

263
ចែករម្លែក

វា​ពិតជា​គួរឱ្យភ្ញាក់ផ្អើល និង​គួរឱ្យ​ស្ងើច​សរសើរ​ណាស់​ដែល​អ្នក​គ្រូ​ម្នា​ក់បាន​នឹកឃើញ​វិធី​ម្យ៉ាងប្រកបដោយ​ភាព​ប្រឌិត​ខ្ពស់ ដើម្បី​បង្រៀន​សិស្ស​របស់គាត់​ក្នុង​ម៉ោង​កាយ​វិភាគ (Anatomy) តាមរយៈ​ការ​ស្លៀក​ឈុត​រឹប​រាង​ដែល​បង្ហាញ​ពី​សរីរាង្គ​យ៉ាងច្បាស់​នៅ​ខាងក្នុង​រាងកាយ​នេះ​។​

​អ្នកគ្រូ វេ​រ៉ូ​នី​កា ឌូ​គូ​អេ (Verónica Duque) បាន​ស្លៀក​ឈុត​រឹប​រាង​ដ៏​ពិសេស​នេះ​សម្រាប់​បង្រៀនកូនសិស្ស​តូចៗ​របស់គាត់​ដែលមាន​ចន្លោះ​ពី ៨ ឆ្នាំ​ដល់ ៩ ឆ្នាំ​នៅ​ក្រុង​វ៉ា​ឡា​ដូលី​ដ (Valladolid) ប្រទេស​អេ​ស្ប៉ា​ញ​។​

​ឈុត​នេះ​បង្ហាញ​យ៉ាងច្បាស់​ពី​ទីតាំង នៃ​សរីរាង្គ​នីមួយៗ​នៅក្នុង​រាងកាយ​មនុស្ស​ដែល​ធ្វើឱ្យសិស្ស​របស់គាត់​ងាយ​យល់​ដោយ​មិនបាច់​ប្រឹង​ពន្យល់​ច្រើន​។

​លោក ម៉ៃ​ឃើ​ល (Michael) ដែលជា​ស្វាមី​របស់​អ្នកគ្រូ​រូបនេះ​បាន​បង្ហោះ​រូបថត​ភរិយា​របស់ខ្លួនបង្រៀន​សិស្ស​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម ដោយ​ដាក់​ចំណងជើង​រូបភាព (Caption) ថា “​ខ្ញុំ​ពិតជា​មាន​មោទនភាព​ណាស់​ចំពោះ​គំនិត​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ខ្ពស់​នេះ ហើយ​ខ្ញុំ​ពិតជាមានសំណាង​ដែលមាន​នារី​ដូច​គាត់​ធ្វើជា​ភរិយា​”​។​

​គំនិត​ច្នៃប្រឌិត​ខ្ពស់​នេះ​ទទួលបាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ក្រោយពី​រូបថត​ទាំងនេះ​ត្រូវបាន បង្ហោះ​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម និង​ត្រូវគេ​បង្ហោះ​ចែករំលែក​ត​គ្នា​ព្រោងព្រាត​ក្នុង រយៈពេល​ដ៏​ខ្លី​។​

​តោះ​! ដើម្បីឱ្យ​កាន់តែច្បាស់​ថា​តើ​យ៉ាងណា សូម​មើល​រូបភាព​ខាងក្រោម​ទាំងអស់គ្នា​៕ ប្រែ​សម្រួលៈ​ខុម​/Ha