អ្នកគ្រូ​សិល្បៈ គង់ ណា​រី ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ និង​ត្រូវការ​ឈាម​ប្រភេទ A+1

1293
ចែករម្លែក

ដោយ​: បូ​រិ​ន / ភ្នំពេញ​: ដំណឹង​មិនល្អ​ដែល​ធ្វើឱ្យ​តារាៗ​និង​អ្នកសិល្បៈ​មានទុក្ខ​នោះ​គឺ​អ្នកគ្រូ​សិល្បៈ ដែល​ធ្លាប់​បង្រៀន​សិស្ស​ជាច្រើន​និង​ធ្លាប់​បង្ហាត់​តារា​ល្បីៗ​ជាច្រើន​នាក់​កន្លងមក​នោះ អ្នកគ្រូ គង់ ណា​រី បាន​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ ហើយ​ជាពិសេស ត្រូវការ​ឈាម​ដ៏​កម្រ​ប្រភេទ A+1​។​

​តាមរយៈ​ការចុះ​សួរ​ទុក្ខ​របស់លោក អ៊ឹម ជីវ៉ា តារា​សម្តែង និង ជា​សមាជិក​ក្រុមប្រឹក្សា​សមាគម​សិល្បករ​ខ្មែរ បានប្រកាស​ឱ្យដឹងថា អ្នកគ្រូ គង់ ណា​រី កំពុង​ខ្វះ​ឈាម A+1​។ អាណិត​អ្នកគ្រូ​ណាស់​😭😭 លោក និង អ្នកនាង ផ្កា កែវ តំណាងអោយ​សមាគមន​សិល្បករ​ខ្មែរ មក​សួរសុខទុក្ខ វិ​រៈ​សិល្បការ​នី អ្នកគ្រូ គង់ ណា​រី ដែល​កំពុង​សង្គ្រោះបន្ទាន់​នៅ មន្ទី​ពេទ្យ​ព្រះកុសុមៈ ពេទ្យ​លោកសង្ឃ ដោយសារ​ជំ​ងី​មហារីក​ថ្លើម​ធ្ងន់ធ្ងរ​ដំណាក់កាល​ចុងក្រោយ​។​

​ជាមួយគ្នា​នោះ លោក អ៊ឹម ជីវ៉ា ពេល​ចុះសួរសុខទុក្ខ ជាមួយ​អ្នកស្រី ផ្កា​កែវ បាន​ឧបត្ថម្ភ​ថវិការ​ផ្ទាល់ខ្លួន​ចំនួន ២០០០០០ រៀល​ផងដែរ​ដើម្បី​ជួយ​សម្រាល​ថ្លៃ​ពេទ្យ​។ លោក​ក៏​សូម​អំពាវនាវ​ដល់​មហា​ជន មេត្តា​អាណិត ជួយ​ដល់​អ្នកគ្រូ តាម​លទ្ធភាព ហើយ​ជាពិសេស​អ្នកមាន​ឈាម​ប្រភេទ A+1 សូមជួយ​បរិច្ចាក​ឈាម​ផង​៕ ល​