អ្នកគ្រូ​អប់រំ​កាយ​ម្នា​ក់រង​ព្យុះ​រិះគន់​បន្ទាប់ពី​រត់​ម៉ា​រ៉ា​តុង​ទាំង​ខ្លួន​មាន​ផ្ទៃពោះ​ប្រាំ​ខែ​

445

អ្នកគ្រូ​អប់រំ​កាយ​ម្នា​ក់នៅ​ក្រុង ហាង​ចូ​វ (Hangzhou) ប្រទេស​ចិន​ភាគ ខាងកើត បាន​និយាយថា គាត់​ទទួល បាន​ទាំង​ការសរសើរ និង​ការរិះគន់ ពេញ​អ៊ិន​ធឺ​ណិ​ត ដោយសារ​គាត់​ចូលរួម រត់​កីឡា​ម៉ា​រ៉ា​តុង ទាំង​ខ្លួន​មាន​ផ្ទៃពោះ ប្រាំ​ខែ ។​
​ ​
​គេហទំព័រ zjol.com.cn បាន ចុះផ្សាយ​ថា អ្នកគ្រូ ស៊ឹ​ន​ហួយ​ជ័ន (Shen Huijuan) ដែល​បង្រៀន​នៅ អនុវិទ្យាល័យ​ស៊ា​វសាន ហ្គា​លី លេខ​១ (Xiaoshan Guali No.1 Middle School) បាន​ចូលរួម​ការរត់​កីឡា​ទាំង​គ្រួសារ (Family Run) ចម្ងាយ​១,២​គីឡូម៉ែត្រ នៃ ការរត់​ម៉ា​រ៉ា​តុង​អន្តរជាតិ​ក្រុង​ហាង​ចូ​វ (Hangzhou International Marathon) កាលពី​ខែវិច្ឆិកា ។​
​ ​
​អ្នកគ្រូ​រូបនេះ បាន​ទាក់ទាញ ការចាប់អារម្មណ៍​តាម​អ៊ិន​ធឺ​ណិ​ត ជា លើកដំបូង កាលពីដើម​ខែវិច្ឆិកា បន្ទាប់ ពី​គាត់​រត់ប្រណាំង​ចម្ងាយ​៨០០​ម៉ែត្រ ទាំង​ខ្លួន​មាន​ផ្ទៃពោះ ដែល​គេ​អាច​មើល ឃើញច្បាស់ ។
​ ​
​ទោះជា​យ៉ាងណា​គាត់ និយាយថា ការចូលរួម​របស់គាត់​នៅក្នុង​ការរត់​កីឡា​ទាំង​គ្រួសារ នៃ​កា​រត់ ម៉ារ៉ាតុន ក្រុង​ហាង​ចូ​វ ជាមួយ​ប្តី និង កូនប្រុស​របស់គាត់​បា​ន​ទទួលរង​ការរិះគន់​ទាំងពីរ​គណៈ គ្រប់គ្រង​សាលា និង សាស្ត្រាចារ្យ​សកលវិទ្យា​ល័យ ដែល​បង្រៀន​ផ្នែក​អត្តពលកម្ម ៕ ប្រែ​សម្រួល​៖ ខុម​