អ្នកចម្រៀងល្បីៗ រួមជាមួយក្រុម តន្រ្តីករ Live Band ចចកសមុទ្រ និងអង្រួនវេទិការនៅប្រទសកូរ៉េ

208
ចែករម្លែក

ដោយ-បញ្ញាសាស្រ្ត
ភ្នំពេញ-
ក្រុមតន្រ្តីករល្បីឈ្មោះ Live Band ចចកសមុទ្រ និងចេញដំណើរទៅធ្វើការ ប្រគុំតន្រ្តី នៅប្រទេសកូរ៉េ ដែលការចេញដំណើរនេះ ទៅប្រគុំតន្រ្តីជូនបងប្អូនរស់នៅ ប្រទេសកូរ៉េ បានទស្សនា ព្រោះថាកន្លងមក មានតែតារាចម្រៀង តារាសម្តែង ប៉ុន្តែម្តងនេះ ត្រូវចេញទៅទាំងក្រុមតន្រ្តីករ Live Band ចចកសមុទ្រ ទៀតផង។

អ្នកធានាក្រុមចចកសមុទ្រ ទៅសម្តែងនៅប្រទេសកូរ៉េ ដោយលោក ឡេង ណាវ៉ាត់ ត្រា អគ្គនាយកបូរី ឡេងណាវ៉ាត់ត្រា បានប្រកាសជាសាធារណៈថា ដើម្បីឲ្យការប្រគុំ តន្ត្រីនៅក្នុងប្រទេសកូរ៉េទទួលបានការចាប់អារម្មណ៍ជាងមុន លោកសម្រេចអញ្ជើញ ក្រុមចចកសមុទ្រ យកទៅកាន់ឩបករណ៍តន្ត្រីដោយផ្ទាល់ ដោយមិនតម្រូវឲ្យសិល្បករ បកស្រាយចម្រៀងដោយការចាក់សាច់ភ្លេងទៀតទេ។

លោកថាការប្រគំតន្ត្រី Live Band និងចាក់ភ្លេង មានភាពរស់រវើកមិនដូចគ្នាទេ ដោយការប្រគំតន្ត្រីមានភ្លេង នឹងជួយឲ្យការសម្ដែងរបស់ក្រុមសិល្បករ និងពិធីករ មានភាពរលូន និងទាក់ទាញជាង។ ការប្រគំតន្ត្រីដែលក្រុមហ៊ុនរបស់លោក នឹងLive Band នេះ នឹងរៀបចំឡើងនៅក្រុងអាន់សាន់ នៅថ្ងៃទី១៣ ខែកញ្ញា ដោយការប្រគុំ តន្ត្រីលើកនេះ គឺលោកនឹងធ្វើឲ្យកក្រើកតែម្ដង។ តារាល្បីៗដែលលោកយកទៅ នៅក្នុង ឆ្នាំនេះរួមមាន លោក ព្រាប សុវត្ថិ កូនប្រុសទាំង៣របស់លោកព្រាប សុវត្ថិ លោក ប៉ែន ចំរ៉ុង លោក ខេម កញ្ញា អ៊ីវ៉ា និង គូម៉ា និងតារាល្បីៗជាច្រើនផ្សេងទៀត។

លោកបានបន្ថែមថា តាមរយៈការប្រគុំតន្រ្តី Live Band ពីក្រុមចចកសមុទ្រ និង កាន់ តែធ្វើអោយកម្មវិធីប្រគុំតន្រ្តីមានសភាពរស់រវ៉ើកថែមទៀតផង និងកាន់តែ អស្ចារ្យ បងប្អូនពលករ កាន់តែសប្បាយរីករាយពីការប្រគុំតន្រ្តី Live Band រួមជាមួយតារា ចម្រៀងល្បីៗ៕

#