អ្នកចម្រៀង​ថៃ ត្រូវបាន​កាត់ទោស​ឱ្យ​រួច​ទោស​ពីបទ​ប្រមាថ​ស្តេច​

3050
ចែករម្លែក

តុលាការបានកាត់ទោស លោកថម ឌុនឌី(Tom Dundee) អ្នកចម្រៀងថៃដ៏លេចធ្លោនេះ ឱ្យរួចទោសពីប ទប្រមាថស្តេច។នេះជាកាត់ទោសលើកទី២នៅសប្តាហ៍នេះ ប៉ុន្តែ បទល្មើសធ្ងន់ធ្ងរប្រឆាំង លោកTom Dundeeជាសកម្មជនម្នាក់ផងនេះត្រូវបានទម្លាក់ចោល។

កាលពីថ្ងៃសុក្រទី២៩មិថុនាតុលាការខេត្តRatchaburi បានសម្រេចថា លោក Tom Dundee ឬហៅថាThanat Thanavacharanon ត្រូវបានគេរកឃើញថាមានទោស ប៉ុន្តែ ភស្តុតាងមិនត្រូវគ្នានឹងការចោទប្រកាន់នោះទេ។ លោក Tom Dundee បានកំពុងជាប់គុកអស់រយៈពេល១០ឆ្នាំរួចហើយគឺ១០ខែ បន្ទាប់ពីត្រូវបានកាត់ទោសឱ្យជាប់ទោសចំនួន២លើកតាមការចោទប្រកាន់ដដែលនេះ។

ក្រុមអ្នករិះគន់និយាយថាច្បាប់បរិហារកេរ្តិ៍នេះ ត្រូវបានប្រើដើម្បីដាក់ទោសអ្នកប្រឆាំងនយោបាយជាពិសេសនៅក្រោមរដ្ឋាភិបាលយោធាដែលបានឡើងកាន់អំណាចកាលពីឆ្នាំ២០១៤ ។ ប៉ុន្តែ មេធាវីសិទ្ធិមនុស្សម្នាក់ ត្រូវបានកាត់ទោសឱ្យរួចទោសពីការចោទប្រកាន់ដែលទាក់ទងនឹងច្បាប់បរិហារកេរ្តិ៍នេះ កាលពីថ្ងៃពុធ បើទោះជា
ត្រូវបានផ្តន្ទាទោសពីបទដឹកនាំការបះបោរក៏ដោយ។

លោក Tom Dondee ក៏ត្រូវបានកាត់ឱ្យរួចទោសកាលពីខែមីនាផងដែរក្នុងរឿងក្តីទី៣អំពីការប្រមាថស្តេច
ប្រឆាំងលោក៕ដោយ៖សុខា/sn

លោក Tom Dondee ត្រូវបាននាំខ្លួនមកតុលាការតាមការចោទប្រកាន់ពីបទប្រមាថស្តេច នៅតុលាការក្រុងបាងកក កាលពីឆ្នាំ២០១៦

 

#