អ្នកចម្រៀង សួស សង​វាចា មាន​ជំងឺ បាន​ត្រូវ​ជួយឧបត្ថម្ភ​ថ្នាំ និង​ថវិកា

274

(​ភ្នំពេញ)​៖​លោក ហែម ដា​រិ​ទ្ធិ អភិបាលខណ្ឌ​ពោធិ​សែន​ជ័យ​រួមជាមួយ​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត សម្តេច​តេ​ជោ ហ៊ុនសែន បាន​នាំយក​នូវ​ថ្នាំសង្កូវ និង​ថវិកា​មួយចំនួន​ទៅ​ចុះសួរសុខទុក្ខ​អ្នកចម្រៀង​សម័យ និង​កាយវិការ ល្បីឈ្មោះ លោក សួស សង​វាចា ដែលមាន​ជម្ងឺលើសឈាម​កំពុង​សម្រាក​ព្យាបាល​នៅផ្ទះ​របស់លោក ភូមិ​ព្រៃទា​ទី​១​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​កាលពី​ថ្ងៃទី​២៨​ខែសីហា​ឆ្នាំ​២០១៧ ។​
​ ​
​ក្នុងនោះ​លោក​អភិបាលខណ្ឌ​បាន​សុំឱ្យ​លោក សួស សង​វាចា ខិតខំ ថែទាំ​សុខភាព​និង​ព្យាបាល​ជំងឺ ឆាប់​ជា​បាន​ទៅ​បម្រើ​វិស័យ​សិល្បៈ​វិញ​។ លោក​ក៏បាន​បញ្ជាក់ទៀតថា​៖ ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត សម្តេច​តេ​ជោ​ហ៊ុនសែន​តែង​បាន​យកចិត្តទុកដាក់​គិតគូ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ក៏​ដូច​ជន​ចាស់ជរា​ពិការ និង​អ្នកសិល្បៈ​។​ល​។​
​ ​
​គួរ​រំលឹក​៖ លោក សួស សង​វាចា ជា​អតីត​អ្នកនិពន្ធ និង​តារាចំរៀង​សម័យ និង​ប្រពៃណី​ដ៏​ល្បីល្បាញ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ជាង​បី​ទសវត្សរ៍​មកហើយ​៕ ដោយ​៖​រ៉ា​ម៉ន​