អ្នកចាត់ការ​ទូទៅ​ថា ម៉េ​ស៊ុត អូ​ហ្ស៊ី​ល គួរ​ត្រូវបាន​ដក​ចេញពី​ក្រុម​ជម្រើស​អាល្លឺម៉ង់​សម្រាប់វើ​ល​ខាប់​

837
ចែករម្លែក

​លោក អូ​លី​វើ បៀ​ហ័​ហ្វ (Oliver Bierhoff) ជា​អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់ បាន​សារភាពថា ក្រុម​អាល្លឺម៉ង់​ពិតជា​សាង​កំហុស​ដោយ​នាំយក​កីឡាករ ម៉េ​ស៊ុត អូ​ហ្ស៊ី​ល (Mesut Ozil) ទៅកាន់​វើ​ល​ខាប់​។​
​ ​
​កីឡាករ​ក្លឹប​អា​សេណ​ល​រូបនេះ​មិនបាន​បង្កើត​ភាព​អស្ចារ្យ​សម្រាប់​ក្រុម​នោះទេ​ខណៈ​ក្រុម​ជើង ឯក​ចាស់​មួយ​នេះ​ខ្ទាត​ចេញពី​វគ្គ​ជម្រុះ​ក្នុង​ពូ​ល បន្ទាប់ពី​រកបាន​ជ័យជម្នះ​តែ​១​លើក​ប៉ុណ្ណោះ ឆ្លងកាត់​បី​ប្រកួត​។​
​ ​
​អូ​ហ្ស៊ី​ល និង​មិត្ត​រួម​ក្រុម អ៊ី​ល​ខាយ ហ្គុ​ន​ដូ​ហ្គា​ន (Ilkay Gundogan) បាន​ឈរ​ថត​ជាមួយ ប្រ​ធានា ធិបតី​តួ​ក​គី Recep Tayyip Erdogan នៅមុន​ការប្រកួត​វើ​ល​ខាប់​ដែល​ធ្វើ​ឲ្យ​មាន ភាព​មន្ទិល​ជុំវិញ​ភាពស្មោះត្រង់​របស់​ពួកគេ​ចំពោះ​ក្រុម​អាល្លឺម៉ង់​។​
​ ​
​លោក បៀ​ហ័​ហ្វ បាន​និយាយថា “​យើង​មិនដែល​បង្ខំ​ឲ្យ​កីឡាករ​ក្នុង​ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់ ធ្វើ​អ្វី​នោះទេ ប៉ុន្តែ​តែងតែ​ព្យាយាម​បញ្ចុះបញ្ចូល​ពួកគេ​ឲ្យ​គិតពី​បុព្វហេតុ​។ យើង​មិន​ទទួលបាន ជោគជ័យ​ជាមួយនឹង​កីឡាករ ម៉េ​ស៊ុត ទេ​”​។​
​ ​
​លោក​បន្តថា “​ត្រង់ចំណុច​នេះ មានការ​ពិចារណា​អំពី​ថា តើ​ត្រូវ​ដក អូ​ហ្ស៊ី​ល ឬ​យ៉ាងណា​។ ខ្ញុំ​ជឿថា ពេលដែល ម៉េ​ស៊ុត និង អ៊ី​ល​ខាយ ថតរូប​មិនជា​បញ្ហា​ដល់​ក្រុម​ជម្រើសជាតិ​ទេ​។ ប៉ុន្តែ​ការពិភាក្សា​នៅពេល​បន្ទាប់ពី​ពិតជា​ប៉ះពាល់​”​។​
​ ​
​អូ​ហ្ស៊ី​ល បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​ភាពចម្រូងចម្រាស​នេះ​ទេ បើទោះបី​ជាមាន សំណើ​ពី​បណ្តាញ​ព័ត៌មាន​និង​សហព័ន្ធ​បាល់​ទា់ត​អាល្លឺម៉ង់​ក៏ដោយ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​កីឡាករ ម៉េ​ស៊ុត អូ​ហ្ស៊ី​ល (Mesut Ozil)