អ្នកជា​ប្រពន្ធ​ក៏មាន​សំណាង​បំផុត​បើសិនជា​ប្តី​អ្នក​តែងតែ​ធ្វើ​រឿង​ទាំងនេះ​ចំពោះ​អ្នក​

561
ចែករម្លែក

​មាន​ចំណងអាពាហ៍ពិពាហ៍​ច្រើនណាស់​ដែល​ត្រូវ​ដើរ​ដល់​ផ្លូវ​បញ្ចប់​ដោយសារតែ​ម្នាក់ៗ​ភ្លេច​នូវ​អ្វីដែល​ជាការ​ដឹងគុណ​ចំពោះ​គ្នា​។

​ពួកគេ​ចាប់ផ្តើម​ភ្លេច​នូវ​ការនិយាយ​សរសើរ​លើ​រឿង​តិចតួច​ជាច្រើន​ក្នុង​ជីវិត និង​ទំនាក់ទំនង​ស្នេហា របស់​ពួកគេ​។ ការកត់សម្គាល់ និង​ការ​មាន​មោទនៈភាព​នូវ​រឿង​ជាច្រើន​ដែល​ប្តី​របស់​អ្នក​បានធ្វើ ចំពោះ​អ្នកនឹង​ជួយ​ឲ្យ​អ្នក​មើលឃើញ​អ្វី​ដែលជា​បញ្ហា​ពិត​ចៀស​ជាង​ការកត់សម្គាល់​តែ​លើ​កំហុស របស់គាត់​។ ប្តី​អ្នក​គួរតែ​ជាម​នុស្ស​ដ៏​សំខាន់បំផុត​ក្នុង​ជីវិត​ដូច្នេះ​ចូរ​ផ្តល់​តម្លៃ​ដល់​គាត់​ឲ្យ​បាន ច្រើន​ផង បើសិនជា​គាត់​ព្យាយាម​ធ្វើ​រឿង​ដូចខាងក្រោម​នេះ​ចំពោះ​អ្នក​៖

1.​គាត់​ជឿជាក់​លើ​អ្នក​
2.​គាត់​ផ្តល់នូវ​ភាពស្មោះត្រង់​គ្រប់យ៉ាង​
3.​គាត់​ដឹងថា​អ្នក​ចូលចិត្ត​អី​
4.​គាត់​ផ្តល់​ពេលវេលា​ផ្ទាល់ខ្លួន​សម្រាប់​អ្នក​
5.​គាត់​ចងចាំ​នូវ​ថ្ងៃ​ឈប់សម្រាក​
6.​គាត់​ជួយ​ឲ្យ​អ្នក​កាន់តែ​អស្ចារ្យ​ថែមទៀត​
7.​គាត់​សើច​សប្បាយ​នៅពេល​អ្នក​និយាយ​កំប្លែង​
8.​គាត់​សើច​លេង​ជាមួយ​អ្នក​រហូត​
9.​គាត់​យកចិត្តទុកដាក់​នូវ​អារម្មណ៍​របស់​អ្នក​
10.​គាត់​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ថា​មាន​ក្តី​ស្រឡាញ់​
11.​គាត់​ជួយ​ដោះស្រាយ​នូវ​អ្វី​ដែលជា​ផលវិបាក​ក្នុង​ជីវិត​អ្នក​
12.​គាត់​ជួយ​ធ្វើ​ការងារ​ក្នុងផ្ទះ​
13.​គាត់​ផ្តល់នូវ​ស្មារ​ឲ្យ​អ្នក​ផ្អែក​គ្រប់ពេល​មិន​សប្បាយចិត្ត​
14.​គាត់​និយាយ​សរសើរ​ចំពោះ​ស្នាមញញឹម​របស់​អ្នក​
15.​គាត់​ចង់​ឲ្យ​អ្នក​ល្អ​បំផុត​
16.​គាត់​មិន​ឈប់​ព្យាយាម​ធ្វើ​រឿង​ទាំងអស់​ខាងលើ​នេះឡើយ​។​(​អាន​:​ថ្នាំ​ងងុយគេង​ពេល​អ្នក​គួរប្រើ​)

​ប្តី​របស់​អ្នក​មិនមែន​ល្អឥតខ្ចោះ​ឡើយ​ហើយ​គាត់​ប្រហែលជា​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ថា​ឈឺចាប់​មួយ ពេលណា​មួយ​ដែរ​។ និយាយ​រួម​ទៅ​កាលណា​នៅ​ជិត​មនុស្ស​ម្នាក់​កាន់តែខ្លាំង​កាន់តែ​ឈឺចាប់​បំផុត​។ យ៉ាងណាមិញ អ្វី​ដែលជា​រឿង​សំខាន់​ត្រូវ​ចងចាំ​នោះ​គឺថា គាត់​នឹង​ព្យាយាម​ធ្វើខ្លួន​ឲ្យ​ល្អជា​និច្ច ពីមួយថ្ងៃ ទៅមួយថ្ងៃ​៕ ដោយៈ health.com.kh