អ្នកជិះ​កង់​រាប់រយ​នាក់​ដេករ​ណូ​ក​រណែល​នៅខាងមុខ​វិមាន​រដ្ឋសភា​អង់គ្លេស​

876
ចែករម្លែក

​អ្នកជិះ​កង់​រាប់រយ​នាក់​បាននាំគ្នា ដេក រ​ណូ​ក​រណែល​នៅខាងមុខ​វិមាន​រដ្ឋសភា​អង់គ្លេស កាលពី​ថ្ងៃទី​១៤ ខែតុលា ក្នុង​យុទ្ធនា​ការទាមទារ​ឱ្យ​រដ្ឋាភិបាល​ចាត់វិធានការ​កែលម្អ​សុវត្ថិភាព ផ្លូវថ្នល់​សម្រាប់​អ្នកជិះ​កង់​។

​ក្រុម​យុទ្ធនាការ “​បញ្ឈប់​ការសម្លាប់​អ្នកជិះ​កង់់​”​ ខាងលើនេះ​ជា​អ្នករៀបចំ​ព្រឹត្តិការណ៍ មាន​ឈ្មោះថា បុណ្យសព​ទូទាំងប្រទេស​សម្រាប់​អ្នកជិះ​កង់​នេះ ដោយបាន​ហែរ​ក្បួន​កាត់ ទីក្រុង​ឡុង​ដ៍ កាលពី​រសៀល​ថ្ងៃ​ដដែល​។​

​ក្រុមអ្នកតវ៉ា​បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​វិនិយោគ​ដល់​ទៅ​ជាង ៣,៩ ពាន់​លាន​ដុល្លារ​អាមេរិក ក្នុង​មួយឆ្នាំ​លើ​វិស័យ​កង់​។​

​គោលបំណង​សំខាន់ ២ នៅ​ពីក្រោយ​យុទ្ធនាការ​នេះ​គឺ​ទី​១៖ ទាមទារ​ឱ្យមាន “​បណ្តាញ​ផ្លូវ​សម្រាប់​កង់​ដែលមាន​ការពារ​ទូទាំង​ប្រទេស​” និង ទី​២៖ ទាមទារ​ឱ្យ​បញ្ឈប់ “​ការបំពុល​ដោយ​យានយន្ត​ដែល​សម្លាប់​អ្នក​ថ្មើរជើង និង​អ្នកជិះ​កង់​”៕ ប្រែ​សម្រួល​: ខុម