អ្នកជំងឺកូរ៉ូណាត្រូវគេរុំក្នុងបំពង់ប្លាស្ទិកដើម្បីបញ្ឈប់ជំងឺឃាតករនេះកុំឱ្យរាតត្បាត

153
ចែករម្លែក

វីដេអូបានបង្ហាញអ្នកជំងឺកូរ៉ូណាម្នាក់ត្រូវគេរុំជិតនៅខាងក្នុងបំពង់ប្លាស្ទិកដើម្បីបញ្ឈប់ជំងឺឃាតករនេះកុំឱ្យរាលដាល។

វីដេអូឃ្លីបនេះបានបង្ហាញអ្នកជំងឺកំពុងត្រូវបានរុញចូលមន្ទីរពេទ្យនៅក្រុងហ៊ុយចូវក្នុងខេត្តក្វាងទុងភាគខាងត្បូងប្រទេសចិនដោយពួកគ្រូពេទ្យស្លៀកពាក់ឈុតការពារមេរោគឆ្លង។

រឿងនេះកើតឡើងស្របពេលដែលចិនបញ្ជាក់ថាមានការឆ្លងវីរុសថ្មីនេះចំនួន ៥៧១ ករណី។ គិតត្រឹមល្ងាចថ្ងៃពុធទី២២មករា មានអ្នកស្លាប់ចំនួន ១៧ នាក់នៅក្នុងខេត្តហឺប៉ី។

បុគ្គលិកពេទ្យប្រហែល ២០ នាក់ក៏បានឆ្លងមេរោគនេះដែរ។

សំណាកនៃវីរុសកូរ៉ូណាដែលគេមិនស្គាល់ពីមុនត្រូវគេជឿថាបានកើតឡើងកាលពីចុងឆ្នាំមុនពីការជួញដូរសត្វព្រៃខុសច្បាប់នៅឯផ្សារលក់សាច់សត្វមួយក្នុងទីក្រុងវូហានស្ថិតនៅភាគកណ្តាលប្រទេសចិន៕ ដោយ៖ កញ្ញាដាលីស

អ្នកជំងឺកូរ៉ូណាត្រូវរុំក្នុងបំពង់ប្លាស្ទិក