អ្នកជំងឺ​ដេញ​ហ្គី​តា​អំឡុង​ការវះកាត់​ខួរក្បាល

1322
ចែករម្លែក

​បុរស​ឥណ្ឌា​ម្នាក់​ត្រូវបាន​បង្គាប់​ឱ្យ​ដេញ​ហ្គី​តា​អំឡុង​ការវះកាត់​ខួរក្បាល ដូច្នេះ​ទើប​វេជ្ជបណ្ឌិត​ប្រាកដថា នឹង​មិនមាន​បញ្ហា​អ្វី​ខុស​ប្រក្រតី​។

​លោក​អា​ប៊ី​សេក ប្រាសាដ អាយុ ៣៧ ឆ្នាំ ត្រូវបាន​ប្រគល់​ឱ្យនូវ​ឧបករណ៍​តន្ត្រី អំឡុង​ការវះកាត់​ខួរក្បាល​ដ៏​ស្មុគស្មាញ​ដើម្បី​ព្យាបាល​ជំងឺសរសៃប្រសាទ​កម្រ​។​

​មុនពេល​វះកាត់ តន្ត្រីករ​រូបនេះ​ឈឺ​ម្រាមដៃ​នៅ​ដៃ​ម្ខាង ដែល​បាន​បញ្ឈប់​គាត់​ពី​ការលេង​ហ្គី​តា​បាន​ពេញលេញ​។

​ការវះកាត់​រយៈពេល ៧ ម៉ោង​ដ៏​មិនគួរ​ឱ្យ​ជឿ ដែល​បាន​ព្យាបាល​បញ្ហា​របស់គាត់​ជាសះស្បើយ​ទាំងស្រុង ត្រូវបាន​ផ្តិត​ជា​វីដេអូ​។

​ក្រុមគ្រូពេទ្យ​បាន​ខួង​លលាដ៍ក្បាល​របស់គាត់ និង​ភ្ជាប់​ជាមួយ​ខ្សែ​អេ​ឡិ​ត​ត្រូ​ត ដែល​អនុញ្ញាតឱ្យ​ក្រុមគ្រូពេទ្យ​រកមើល​ផ្នែក​នៃ​ខួរក្បាល​របស់គាត់ ដែល​រង​ផលប៉ះពាល់​។

​នេះ​បាន​អនុញ្ញាតឱ្យ​ក្រុម​វេជ្ជបណ្ឌិត​នៅ​មន្ទីរពេទ្យ​បាក​វ៉ាន់​មហា​វី​ចាន់ ក្នុង​ទីក្រុង​បាង​ហ្គា​ឡ័​រ ព្យាបាល​ជំងឺសរសៃប្រសាទ​ដ៏​កម្រ​ហៅថា “Musicians Dystonia” បានជា​សះស្បើយ​ទាំងស្រុង​៕ ដោយ៖ កញ្ញាដាលីស

 

លោក​អា​ប៊ី​សេក ប្រាសាដ ដេញ​ហ្គី​តា​អំឡុង​ការវះកាត់​ជំងឺសរសៃប្រសាទ​ដ៏​កម្រ​ហៅថា “Musicians Dystonia”