អ្នកជំងឺ​ទឹកនោមផ្អែម​គួរ​បរិភោគ​ស៊ុត​

243

​របប​ទទួលទាន​ដើរតួនាទី​យ៉ាង សំខាន់​ក្នុងការ​គ្រប់គ្រង​ជំងឺ​ទឹកនោមផ្អែម និង​ទប់ស្កាត់​ផលវិបាក ពាក់ព័ន្ធ ។ ជាមួយ នឹង​បរិមាណ​ប្រូតេអ៊ីន​ខ្ពស់​, ស៊ុត​ជា អាហារ​មួយ​នាំមក​នូវ​ផលប្រយោជន៍ យ៉ាងច្រើន​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម​។​

​ប្រសិន​កំពុង​កើត​ជំងឺ​ទឹកនោមផ្អែម ការបំពេញ​ប្រូតេអ៊ីន​ទៅក្នុង​របប​អាហារ គឺជា​រឿង​ដ៏​សំខាន់ ។ តាម​អ្នកជំនាញការ ស៊ុតមាន​ប្រូតេអ៊ីន​ច្រើន ដែល​អាចជួយ គ្រប់គ្រង​នូវ​បរិមាណ​ស្ករ​ក្នុង​ឈាម ។ ជាក់ស្តែង​អ្នកជំងឺ ទឹកនោមផ្អែម​បំពេញ ប្រូតេអ៊ីន​គ្រប់គ្រាន់​រាល់ថ្ងៃ នឹង​កម្រ​មាន ការប្រែប្រួល​អំពី បរិមាណ​ស្ករ​ក្នុង​ឈាម​។ ប្រូតេអ៊ីន​ជួយ ពន្យឺត​ដំណើរការ​ស្រូបយក​ស្ករ​ក្នុង​កោសិកា​ក្រោយពេល បំបែក កាបូ​អ៊ី​ដ្រា​ត និង​ទប់ស្កាត់​ការ​កើន បរិមាណ​ស្ករ​ក្នុង​ឈាម ។​

​ការស្រាវជ្រាវ​រកឃើញ​ថា​អ្នកជំងឺ ទឹកនោមផ្អែម​ប្រភេទ​២ ពេល​បរិភោគ ស៊ុត​ប្រមាណ​ពីរ​គ្រាប់ ក្នុង​មួយថ្ងៃ បាន​ថយ ចុះ​យ៉ាងច្រើន​នូវ​បរិមាណ​កូ​ឡេ​ស្តេ​រ៉ូ​ល អាក្រក់ ឬ LDL កែប្រែ​ប្រសើរឡើង លីពីដ​, សម្ពាធ​ឈាម និង​បរិមាណ​ស្ករ ក្នុង​ឈាម​។​របប​អាហារ​សម្បូរ​ប្រូតេអ៊ីន​ពី​ស៊ុត​ក៏​ជួយ សម្រួល​មុខងារ​ថ្លើម​និង​ធ្វើឱ្យ ប្រសើរឡើង​នូវ​លទ្ធភាព​ផលិត​អាំង​ស៊ុយ​លីន​។​
​ ​
​ពួក​អ្នកវិទ្យាសាស្ត្រ​សន្និដ្ឋាន ថា ការបន្ថែម​ស៊ុត​ទៅក្នុង​របប​ទទួល ទាន​ជា​វិធី​ដ៏​អស្ចារ្យ​មួយ ដើម្បី​បង្កើន សុខភាព​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម ។ ប៉ុន្តែ​មិនគួរ​បរិភោគ​លើសពី​ពីរ​គ្រាប់ ក្នុង​មួយថ្ងៃ ៕ ប្រែ​សម្រួល​: រតនៈ