អ្នកជំងឺ​ទឹកនោមផ្អែម​គួរ​បរិភោគ​ពពួក​អាហារ​គ្រាប់​

180

​របប​ទទួលទាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​គ្រប់គ្រង​ជំងឺ​ទឹកនោមផ្អែម និង​ទប់ស្កាត់​ផលវិបាក មាន​ពាក់ព័ន្ធ ។ ពពួក​អាហារ​គ្រាប់​មិន​ត្រឹមតែ​បំពេញ​នូវ​ជីវជាតិ​ឱ្យ​រាងកាយ​តែ​នៅ​ជួយ​គ្រប់គ្រង ជាតិ​ស្ករ​ក្នុង​ឈាម​ឱ្យ​ល្អ​ផងដែរ ។​
​ ​
​អាហារ​គ្រាប់​ផ្ទុក​នូវ​បរិមាណ កាបូ​ហ៊ី​ដ្រា​ត​ទាប​, ប្រូតេអ៊ីន​រុក្ខជាតិ និង​ជាតិ​សរសៃ​ច្រើន ដែល​អាចជួយ អ្នកជំងឺ​ទឹកនោមផ្អែម​ឱ្យ​គ្រប់គ្រង​នូវ បរិមាណ​ស្ករ​ក្នុង​ឈាមមាន​ប្រសិទ្ធភាព​។​
​ ​
​ពពួក​អាហារ​គ្រាប់​ពុំ​ត្រឹម តែ មា​នស​ន្ទ​ស្សន៍​ជាតិ​ស្ករ​ក្នុង​ឈាម (GL) ទាប តែ​នៅ​ជួយ​អ្នកមាន អារម្មណ៍​ឆ្អែត​យូរ​ជាង ។ ប្រការនេះ អាច​ទប់ស្កាត់​អារម្មណ៍​ឃ្លាន មិនឱ្យ​អ្នក​បរិភោគ​ច្រើន ចំណី​កំប៉ិកកំប៉ុក​មិនល្អ ។ ក្រៅពីនេះ វា​ក៏​ជួយ​អ្នក​សម្រួល​នូវ​បរិមាណ​កាឡូរី​, ជួយ​រក្សា​ទម្ងន់​ស្ថិរភាព​, ទប់ស្កាត់​ហានិភ័យ​លើស​ទម្ងន់ និង​ធាត់ ។​
​ ​
​ពពួក​អាហារ​គ្រាប់​ដែល​អ្នក ជំងឺ​ទឹកនោមផ្អែម​គួរ​បរិភោគ​រួមមាន​៖ គ្រាប់ស្វាយចន្ទី​, អាល់​ម៉ុ​ន​, វាត​ណាត់​, កៅឡាក់​, សណ្តែកដី​… ៕ ប្រែ​សម្រួល​៖ រតនៈ​