អ្នកជំងឺ​ទឹកនោមផ្អែម​ធាត់ៗ​រស់នៅ​យូរ​ជាង​អ្នកជំងឺ​ដែល​ស្គម​

146

យោងទៅតាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន Mail Online បានឱ្យដឹងថា អ្នកជំងឺ​ទឹកនោមផ្អែម ដែល​ធាត់ៗ​ទំនងជា​មិន​ងាយ​ឆាប់​ស្លាប់ ជាង​អ្នកជំងឺ​ដែលមាន​ទម្ងន់​ធម្មតា ឬ អ្នក​ដែល​ធាត់​ជ្រុល​ឡើយ ។ ការសិក្សា​ថ្មី មួយ​នេះ បាន​តាមដាន​ទៅលើ​មនុស្ស ចាស់​ដែលមាន​ជំងឺ​ទឹកនោមផ្អែម ប្រមាណ​ច្រើនជាង ១០.០០០​នាក់ រយៈ ពេល​១០​ឆ្នាំ ។​
​ ​
​គេ​បាន​ពិនិត្យ​ទៅលើ​របៀប ដែល​ស​ន្ទ​ស្សន៍​ទម្ងន់​ធៀប​នឹង​កម្ពស់​ថា តើ​មាន​ជាប់ទាក់ទង​ការ​ប្រឈម​នឹង ជំងឺ​បេះដូង​សរសៃឈាម​ដូចជា​គាំង បេះដូង និង​ដាច់​សរសៃឈាម​ខួរក្បាល​ព្រមទាំង​ការស្លាប់ ដោយសារ​មូលហេតុ គ្រប់យ៉ាង​នៅ​ថ្ងៃក្រោយ​ដែរ​ឬ​អត់ ។ គេ បាន​រកឃើញថា មនុស្ស​ដែល​ធាត់​មាន ការថយចុះ​ការស្លាប់​ជាង​អ្នក​ដែល មា​នស​ន្ទ​ស្សន៍​ទម្ងន់​ធៀប​នឹង​កម្ពស់ ១៣​ភាគរយ ។
​ការ​ប្រឈម​នឹង​ការ ស្លាប់​នេះ មិនមាន​អ្វី​ខុសគ្នា​រវាង​អ្នក ធាត់​ជ្រុល និង​អ្នក​ដែលមាន​ស​ន្ទ​ស្សន៍ ទម្ងន់​ធៀប​នឹង​កម្ពស់​ធម្មតា​ឡើយ ។ យ៉ាងណាមិញ គេ​ក៏​រកឃើញ​ទៀតថា អ្នក​ដែល​ធាត់ៗ​ឬ​ធាត់​ជ្រុល មានការ ប្រឈម​នឹង​ជំងឺ​បេះដូង​សរសៃឈាម ដែល​ត្រូវការ​ការ​សម្រាក​ពេទ្យ​ផង ដែរ ។
​ ​
​ការថែទាំ​សុខភាព​ដ៏​ល្អ​ត្រូវ តែ​ធ្វើ​មុនពេល​ឈានទៅរក​ការ សន្និដ្ឋានថា ការដែល​ធាត់​អាចជា​រឿង ល្អ​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម​ប្រភេទ ទី​២ ។ ដូច​បានឃើញ​ក្នុងការ​សិក្សា​នេះ ការដែល​ធាត់ ឬ​ធាត់​ជ្រុល នឹង​បង្កើន ការ​ប្រឈម​នឹង​ផលវិបាក​ជំងឺ​ទឹកនោម ផ្អែម ដែល​អាចមាន​ផលប៉ះពាល់​ខ្លាំង ដល់​ជីវិត​រស់នៅ​ទោះបី​មិន​ប៉ះពាល់ ដល់​អាយុជីវិត​ក៏ដោយ ។
​ ​
​ការរកឃើញ​នេះ ក៏ត្រូវ​បាន ជះឥទ្ធិពល​ដោយ​កត្តា​ច្រើនជាង ស​ន្ទ​ស្សន៍​ទម្ងន់​ធៀប​នឹង​កម្ពស់​ដែរ​ដូចជា របៀប​ដែល​អ្នកជំងឺ​គ្រប់គ្រង​ជំងឺ​របស់ ខ្លួនឯង​ជាដើម ។ យក​ល្អ​គួរតែមាន​ការសិក្សា​បន្ថែ​ម​ទៀត ដើម្បី​ដោះស្រាយ យន្តការ​មួយ​នេះ​ឱ្យចេញ​បើសិនជា វា​គឺជា​ទំនាក់ទំនង​មួយ​ពិតប្រាកដ​មែន​។
​ ​
​ការណែនាំ​ថ្មីៗ​នេះ​នៅតែ ដដែល​ទេ ដើម្បី​មាន​សុខភាព​ល្អ យក ល្អ​គួរតែ​ធ្វើយ៉ាងណា​ឱ្យ​ស​ន្ទ​ស្សន៍​ទម្ងន់ ធៀប​នឹង​កម្ពស់​ស្ថិតក្នុង​កម្រិត​ធម្មតា តាមរយៈ​របប​អាហារ​មាន​តុល្យភាព និង​ហាត់ប្រាណ​ទៀងទាត់ ៕ ដោយ​៖ health.com.kh