អ្នកជំងឺ​ទឹកនោមផ្អែម គួរ​ការពារ​ភ្នែកឱ្យ​ល្អ​មែនទែន​

1230
ចែករម្លែក

សមាគមន៍​ជំងឺ​ទឹកនោមផ្អែម​អា​មេ​រិច បានបង្ហាញ​ពី​ការណែនាំ ទៅលើ​ការថែទាំ​ភ្នែក ចំពោះ​អ្នក​ដែលមាន​ជំងឺ​ទឹកនោមផ្អែម ដើម្បី​ជួយ​ការពារ​បញ្ហា​ភ្នែក​។​
– អ្នក​ដែលមាន​ជំងឺ​ទឹកនោមផ្អែម ប្រភេទ​ទី ១ គួរតែ​ធ្វើការ​ពិនិត្យ​ភ្នែក ជាមួយ​គ្រូពេទ្យ​ជំនាញ អំឡុងពេល ៣ ទៅ ៥ ឆ្នាំ ក្រោយពី​ធ្វើ​រោគវិនិច្ឆ័យ​ឃើញ​។​
– អ្នក​ដែលមាន​ជំងឺ​ទឹកនោមផ្អែម ប្រភេទ​ទី ២ គួរតែ​ពិនិត្យ​ភ្នែក​ដោយ​គ្រូពេទ្យ​ជំនាញ ឱ្យបាន​ញឹកញាប់​។​
– ការពិនិត្យ​ភ្នែក​ប្រចាំឆ្នាំ គួរតែ​ត្រូវបានធ្វើ ទាំង​ចំពោះ​អ្នក​ដែលមាន​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី ២ និង​ប្រភេទ​ទី ១ ដោយ​គ្រូពេទ្យ​ជំនាញ ឱ្យបាន​ញឹកញាប់​។​
– នៅពេលដែល​ពិចារណា ក្នុងការ​មាន​ផ្ទៃពោះ ស្ត្រី​ដែលមាន​ប្រវត្តិ នៃ​ជំងឺ​ទឹកនោមផ្អែម​គួរតែ ពិនិត្យ​ភ្នែក​មុន និង​អំឡុងពេល​មាន​ផ្ទៃពោះ​។ នេះ​មិន​ទាក់ទង​ទៅនឹង​ស្ត្រី ដែលមាន​ជំងឺ​ទឺ​ក​នោម​ផ្អែម អំឡុងពេល​មាន​ផ្ទៃពោះ​នោះទេ ។​

​ដើម្បី​ការពារ​បញ្ហា​ភ្នែក ចំពោះ​អ្នកជំងឺ​ទឹកនោមផ្អែម អ្នក​គួរតែ ៖
– គ្រប់គ្រង​ជាតិ​ស្ករ នៅក្នុង​ឈាម​របស់​អ្នក​
– គ្រប់គ្រង​សម្ពាធ​ឈាម​របស់​អ្នក​៕ ប្រភព​: www.health.com.kh​