អ្នកជំងឺ​ធ្លាក់​ទឹកចិត្ត គួរ​សាកល្បង​អនុវត្តន៍​

692
ចែករម្លែក

​វា គឺជា​រឿង​ធម្មតា​មួយ​សម្រាប់​មនុស្ស​គ្រប់គ្នា​ដែលមាន​អារ​ម្ម​ណ៏​ពិបាកចិត្ត ឬ​ក្រៀមក្រំ ម្ដងម្កាល​នៅពេល​ណាមួយ ។ ប៉ុន្តែ​ប្រសិនបើ​អារម្មណ៍​បែបនេះ​ជាប្រចាំ និង​ថែមទាំង ធ្ងន់ធ្ងរ​ឡើងៗ នោះ​វា​ច្បាស់​ណាស់​ថា គឺមាន​អ្វីមួយ​ខុស​ប្រក្រតី​ហើយ​។ ផ្ទុយ​ពីអ្វី​ដែល គេ​និយាយ​តៗ​គ្នា ការពិបាក​ចិត្ត ឬ​ភាព​ក្រៀមក្រំ គឺ​មិនមែនជា​អាកា​រៈ​តែមួយគត់​នៃ​ជំងឺ ធ្លាក់ទឹក​ចិត្ត​នោះទេ​។ ភាព​អស់កម្លាំង​, គិតតែ​រឿង​អវិជ្ជមាន​, គេង​មិន​លក់​, បាត់បង់ ចំណង់​អាហារ ឬ​ទទួលទាន​ច្រើន​ហួស​, ការឈឺចាប់​រ៉ាំរ៉ៃ​, បញ្ហា​រំលាយ​អាហារ​, ពិបាក​ក្នុងការ​ផ្ចង់អារម្មណ៍ និង​បាត់បង់​ចំណាប់អារម្មណ៍​លើ​អ្វីដែល​ធ្លាប់ធ្វើ​ឲ្យ​រីករាយ ទាំងនេះ​ក៏​ជា​អា​ការៈចង្អុល​ពី​ជំងឺ​ធ្លាក់​ទឹកចិត្ត​ផងដែរ​។ អ្នក​អាច​ប្រើប្រាស់​ថ្នាំ​ប្រឆាំង ជំងឺ​ធ្លាក់​ទឹកចិត្ត និង​ទទួលយក​ការព្យាបាល​ជាមួយ​អ្នកជំនាញ​ដើម្បី​ទប់ទល់​ជាមួយ បញ្ហា​នេះ ប៉ុន្តែ​ទោះជា​យ៉ាងណា​អ្នក​អាច​បរាជ័យ​ហើយ​ធ្លាក់ចូល​ជ្រៅ​ក្នុង​ជំងឺ​នេះ​ដដែល ប្រសិនបើ​អ្នក​មិន​ធ្វើការ​ផ្លាស់ប្ដូរ​របៀបរ​បប​នៃ​ការរស់នៅ​ខ្លះ​។ អត្ថបទ​ខាងក្រោម នឹង​បង្ហាញ​ឲ្យ​ដឹង​ពី​របៀប​នៃ​ការរស់នៅ​ដែល​អ្នក​គួរ​អនុវត្តន៍​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​បញ្ហា​នៃ​ការធ្លាក់​ទឹកចិត្ត ៖

១. គេង​ឲ្យ​បាន​គ្រប់គ្រាន់
ផលវិបាក​មួយ​នៃ​ជំងឺ​ធ្លាក់​ទឹកចិត្ត គឺ​ការ​គេង​មិន​លក់​។ ហើយ​នៅពេល​អ្នក​មិនបាន​គេង សោះ​នោះ អ្នក​នឹងមាន​អារម្មណ៍​មិន​ស្រួល​ដែល​អាចធ្វើ​ឲ្យ​បញ្ហា​នៃ​ការធ្លាក់​ទឹកចិត្ត កាន់តែ​ធ្ងន់ធ្ងរ​ឡើង​។ ដូច្នេះ​ការប្រើប្រាស់​ថ្នាំ ឬ​រូបមន្ត​បែប​ធម្មជាតិ​ណាមួយ​ដែល ជួយ​ឲ្យ​ងងុយគេង​គឺជា​អ្វីដែល​អ្នក​គួរ​សាកល្បង​ដើម្បី​អាច​គេង​លក់បាន​ស្កប់ គ្រប់គ្រាន់​រាល់​យប់​។​

២. គ្រប់គ្រង​ភាព​តានតឹង​
មនុស្ស​គ្រប់គ្នា គឺ​ងាយ​នឹង​ទទួលរង​នូវ​ភាព​តានតឹង​។ ទោះជា​យ៉ាងណា​អ្នក​ដែល​ទទួល រង​នូវ​ជំងឺ​ធ្លាក់​ទឹកចិត្ត គឺ​កាន់តែ​ងាយ​ប្រឈម​មុននឹង​បញ្ហា​នៃ​ភាព​តានតឹង​ជាង​ធម្មតា ហើយ​ឥទ្ធិពល​នៃ​ភាព​តានតឹង​ទៅលើ​ទាំង​ចិត្ត និង​រាងកាយ​អាចមាន​សភាព​ខ្លាំងក្លា មែនទែន​! ប្រសិនបើ​អ្នកមាន​ជំងឺ​ធ្លាក់​ទឹកចិត្ត ហើយ​ជីវិត​របស់​អ្នក គឺ​ពោរពេញ​ដោយ ភាព​តានតឹង​ទៀត​នោះ​ចូរ​ព្យាយាម​ធ្វើ​នូវ​សកម្មភាព​ណាមួយ​ដែល​ជួយ​កាត់បន្ថយ​នូវ ភាព​តានតឹង​អាចជា ការធ្វើ​សមាធិ​, អាន​សៀវភៅ​, មើល​រឿង​ឬ​កម្មវិធី​ទូរទស្សន៍​ណា មួយ​ដែល​អ្នក​ចួ​ល​ចិត្ត និង​ស្ដាប់​តន្ត្រី​។​

៣. ធ្វើ​លំ​ហាត់ប្រាណ​ជាប្រចាំ​
​វិធីសាស្ត្រ​ដ៏​ល្អ​មួយទៀត ដើម្បី​ទប់ទល់​នឹង​ភាព​ស្ត្រេ​ស​តានតឹង​គឺ​ការធ្វើ​លំ​ហាត់ប្រាណ ទៀងទាត់​។ ទោះជា​យ៉ាងណាក៏ដោយ នៅមាន​មូលហេតុ​មួយទៀត​ដែល​អ្នក​គួរ​ហាត់ ប្រាណ​រាល់​ថ្ងៃនោះ គឺ​លំ​ហាត់ប្រាណ​ជាប្រចាំ​អាចជួយ​កាត់បន្ថយ​ជំងឺ​ធ្លាក់​ទឹកចិត្ត ដោយ​វា​ជួយ​ជម្រុញ​នូវ​អ័រម៉ូន​រីករាយ​ក្នុង​ខួរក្បាល​។ មិន​ត្រឹមតែ​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍ល្អ ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជួយ​ដោះស្រាយ​នូវ​បញ្ហា​ឈឺចាប់​រ៉ាំរ៉ៃ​ដែលជា​អាកា​រៈ​មួយ​នៃ ជំងឺ​ធ្លាក់​ទឹកចិត្ត​ផងដែរ​។​

៤. ទទួលទាន​អាហារ​សុខភាព​ល្អ​
​វា​ក៏​ពិតជា​សំខាន់​ខ្លាំង​ផងដែរ​ក្នុងការ​ប្រកាន់ខ្ជាប់​នូវ​របប​អាហារ​មួយ​ដែលមាន​តុល្យ​ភាពល្អ ប្រសិនបើ​អ្នក​កំពុង​ទទួលរង​នូវ​ជំងឺ​ការធ្លាក់​ទឹកចិត្ត​ដោយសារតែ​សារធាតុចិញ្ចឹម​ជាក់លាក់ អាចជួយ​ក្នុងការ​ទប់ទល់​នឹង​បញ្ហា​បាន​។ ឧទាហរណ៍ អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ និង អូ​មេ​ហ្កា ៦ អាចជួយ​ក្នុងការ​គ្រប់គ្រង​អារម្មណ៍​ល្អប្រសើរ​។ ហើយ​ប្រូតេអ៊ីន​អាចជួយ ឲ្យ​អ្នកមាន​អារម្មណ៍ល្អ​តាមរយៈ​ការជួយ​សំយោគ​អ័រម៉ូន និង​សរសៃប្រសាទ​ដែលមាន សារៈសំខាន់​សម្រាប់​រក្សា​សុខភាព​ផ្លូវចិត្ត​បានល្អ​បំផុត​។​

៥. ថែរក្សា​របស់​មានជីវិត​ណាមួយ​
អ្នកជំនាញ​ជាច្រើន​បាន​ឲ្យ​ដឹងថា វា​នឹង​ជួយ​បាន​ច្រើនណាស់​ប្រសិនបើ​អ្នកមាន​សត្វ ចិញ្ចឹម​មួយ​ក្បាល ក៏​ព្រោះ​វា គឺជា​អ្វីដែល​អាច​រក្សា​គ្រប់គ្រង​សភាព​ផ្លូវចិត្ត ឬ​អារម្មណ៍ របស់​អ្នក​។ ប្រសិនបើ​អ្នក​មិនអាច​ចិញ្ចឹម​ឆ្កែ ឬ​ឆ្មារ ឬ​សត្វ​អ្វី​ផ្សេងទៀត​បាន​នោះ អ្នក​អាច​សាកល្បង​ដាំ​កូន​រុក្ខជាតិ​ដោយ​វា​ក៏​នឹង​ផ្ដល់​ផល​ចំពោះ​អារម្មណ៍​របស់​អ្នក​បាន ដូចគ្នា​៕ ដោយ​: health.com.kh