អ្នកជំងឺ​ស្លាប់​ជា​បន្តបន្ទាប់​ដោយសារ​បញ្ហា​កកស្ទះ​ចរាចរ​

166
ចែករម្លែក

​ក្រុមគ្រូពេទ្យ​បាន​ព្រមាន​ថា បញ្ហា​កកស្ទះ​ចរាចរ​នៅ​ក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន កំពុងតែ​ឆក់យក​អាយុជីវិត​មនុស្ស​ជា​បន្តបន្ទាប់​ខណៈ​រថយន្ត​សង្គ្រោះបន្ទាន់​ជាប់​ស្ទះ​ចរាចរ​បញ្ជូន​អ្នកជំងឺ​ទៅ​មន្ទីរពេទ្យ​មិនទាន់​ពេល​។​

​ដោយសារ​គ្មាន​គំនូស​ពិសេស​សម្រាប់​រថយន្ត​សង្គ្រោះបន្ទាន់ ហេដ្ឋារចនាសម្ព័ន្ធ​ហួស​សម័យ និង​បញ្ហា​អ្នកបើករថយន្ត​សង្គ្រោះបន្ទាន់​មិន​ចង់ទៅ​ដឹក​អ្នកជំងឺ ឬ​ដឹក​ទៅមិន ទាន់ ជា​ស្ថានភាព​ដ៏​គួរឱ្យ​ព្រួយបារម្ភ​មួយ​ដែល​ក្រុម​អ្នកជំនាញ​និយាយថា កំពុង​បង្ក​ឱ្យ​អ្នកជំងឺ​ស្លាប់​តាមផ្លូវ​។

​អ្នកបើករថយន្ត​សង្គ្រោះបន្ទាន់ និង​ជា​គ្រូពេទ្យ​សង្គ្រោះ​បឋម​ក្នុងស្រុក​ម្នាក់​ឈ្មោះ ចូ​សេ​ហ្វ ឡាយ​ឡូ (Joseph Laylo) បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ថា “​បើ​ចរាចរ​មិន​កកស្ទះ​ខ្លាំង​ទេ យើង​អាច​សង្គ្រោះ​អ្នកជំងឺ​ទាន់ពេល​”​។

​អ្នកបើកបរ​រថយន្ត​សង្គ្រោះបន្ទាន់​ម្នាក់ទៀត​ឈ្មោះ អេ​ឌ្រី​អែល អា​រ៉ា​ហ្គុ​ន (Adriel Aragon) នៅមាន​អារម្មណ៍​សោកស្ដាយ​មិនទាន់​បាត់​នៅឡើយ​ទេ បន្ទាប់ពី​អ្នកជំងឺ​ឈឺ​ធ្ងន់​ម្នាក់​បាត់បង់​ជីវិត​ដោយសារ​គាត់​បញ្ជូនទៅ​មន្ទីរពេទ្យ​មិនទាន់​៕​ប្រែ​សម្រួលៈ​ខុម​


#