អ្នកជំនាញការ​ជីវជាតិ​បង្ហាញ “​អាហារ​មាស​” សម្រាប់​សុខភាព​

1408
ចែករម្លែក

​អ្នកជំនាញការ​ជីវជាតិ លោកស្រី លីន​ឌី ខូ​ហេន (Lyndi Cohen) បាន​ចែករំលែក​នូវ​អាហារ ដែល​គួរ​ទទួលទាន ដើម្បី​ជួយ​ឱ្យ​ប្រសើរ ឡើង​នូវ​សុខភាព​របស់​ផ្នែក​នីមួយៗ នៃ​រាងកាយ តាំងពី​សក់​, ស្បែក​, សរសៃ ឈាម​បេះដូង និង​ប្រព័ន្ធ​ភាពស៊ាំ ។ “​អាហារ​មាស​” ទាំងនេះ សុទ្ធតែ​ងាយ ស្រួល​រក​ដែល​យើង​តែង​ឃើញ​រាល់ថ្ងៃ​។​
​ ​
•​ដើម្បីឱ្យ​ស្បែក​ភ្លឺ​ស្អាត​
​ដើម្បីឱ្យ​ស្បែក​ស្រស់ថ្លា​, ក្មេងខ្ចី លោកស្រី​បាន ទូន្មាន​គួរ​បរិភោគ​ផ្កា​ស្ពៃ​, ក្រូច​, ការ៉ុត​, ម្ទេស និង​ផ្លែ​គី​វិ ។ ព្រោះ​ផ្កា​ស្ពៃ​មាន​បរិមាណ​វីតាមីន C ខ្ពស់ ដែលជា​សារជាតិ​មួយ​ល្បីឈ្មោះ ជាមួយនឹង​លទ្ធភាព​ប្រឆាំង​អុកស៊ីតកម្ម និង​ធ្វើឱ្យ​ស្បែក​ភ្លឺ ។ វីតាមីន C នៅ​បង្កើន​សមត្ថភាព ប្រព័ន្ធ​ភាពស៊ាំ និង​ជំរុញ ដំណើរ​ការផលិត Collagen ។​
​ ​
•​ឱ្យ​បេះដូង​រឹងមាំ​
​ប៉េងប៉ោះ​ជា “​កំពូល​អាហារ​” ផ្ទុក lycopene មាន​ប្រយោជន៍​បំផុត សម្រាប់​បេះដូង ។ ទោះបី​ពពួក​ផ្លែឈើ និង​បន្លែ​ផ្សេងៗ ក៏​ផ្ទុក Lycopene តែ​តាម​ការស្រាវជ្រាវ​នោះ ២/៣ បរិមាណ Lycopne ក្នុង​របប​អាហារ​របស់​យើង គឺ​បានមកពី​ប៉េងប៉ោះ ។​
​ ​
•​ជួយ​ឱ្យ​ភ្នែក​ភ្លឺ​
​លោកស្រី លីន​ឌី ខូ​ហេន បានឱ្យដឹងថា “​ផ្នែក​ក្រហម​នៃ​ស៊ុត ផ្ទុក Lutein ដែលជា សារជាតិ​មួយ​អាចជួយ​ទប់ស្កាត់​ជំងឺភ្នែកឡើងបាយ​” ។​

​ ​
​មុននេះ មនុស្ស​ភាគច្រើន​តែង​ត្រូវបាន​ទូន្មាន​ឱ្យ​ចៀស​បរិភោគ​ផ្នែក​ក្រហម​នៃ​ស៊ុត ដើម្បី​ទប់ស្កាត់បរិមាណ​កូ​ឡេ​ស្តេ​រ៉ូ​ល​ខ្ពស់​, តែ​សព្វថ្ងៃ​ការស្រាវជ្រាវ​បានបង្ហាញ​ថា ល្អ​បំផុត គឺ​បរិភោគ​មួយ​គ្រាប់ មួយថ្ងៃ ដោយ​មិនចាំបាច់​បារម្ភ​ការ​កើន​កូ​ឡេ​ស្តេ​រ៉ូ​ល​ក្នុង​ឈាម ។​
•
​កែប្រែ​ឱ្យ​ប្រសើរ​នូវ​ប្រព័ន្ធ ភាពស៊ាំ​

​សុខភាព និង​ប្រព័ន្ធ​ភាពស៊ាំ របស់​យើង​មាន​ទំនាក់ទំនង​ជិតស្និទ្ធ ជាមួយគ្នា ។ ហើយ​ប្រសិន អ្នក​ចង់​បង្កើនប្រព័ន្ធ​ភាពស៊ាំ នោះ​បាក់តេរី​មានប្រយោជន៍ Probiotics ជា​ជម្រើស​ដ៏​ល្អ ។ អ្នក​មិនចាំបាច់​ទិញ​អាហារ​បំប៉ន​ថ្លៃៗ តែ​ចូរ​ជ្រើស​យក​យ៉ា​អួ​ក្រិ​ក ដែល​ផ្ទុក Probiotic យ៉ាងច្រើន ។​

•​បង្កើន​ការចងចាំ​ឱ្យ​ខួរក្បាល​
​ផ្លែ Walnut ដូចជា​ខួរក្បាល នៅត្រង់​កន្លែង​វា​មាន​បរិមាណ​ជាតិ ខ្លាញ់ Omeg-3 និង DHA ខ្ពស់ ហេតុនេះវា​ល្អ​បំផុត ដើម្បី​បង្កើន​សមត្ថភាពប្រមូលផ្តុំ និង​កែប្រែ​ឱ្យ​ប្រសើរ​សភាព ផ្លូវចិត្ត​របស់​អ្នក ។​
​ ​
​ក្រៅពី​ផ្លែ Walnut នោះ​ត្រី ធូ​ណា​, សាល់​ម៉ុ​ន ក៏​ល្អប្រសើរ​សម្រាប់ ខួរក្បាល និង​បន្ថយ​បង្កើនការចងចាំ ។​
​ ​
•​ជំនួយ​ប្រព័ន្ធ​រំលាយ​អាហារ​
​មនុស្ស​សឹងតែ​ទាំងអស់​មិនបាន​បរិភោគ​គ្រប់​ជាតិ​សរសៃ ដូច្នេះ គឺ​មិនល្អ ព្រោះ​ជាតិ​សរសៃ​ចាំបាច់បំផុត​សម្រាប់​ការរំលាយ​អាហារ ។​
​ ​
​ការបន្ថែម​ពពួក​បន្លែ​ទៅក្នុង​របប​អាហារ​នឹង​ជួយ​ផ្គត់ផ្គង់​ប្រភព​ជាតិ​សរសៃ​ចាំបាច់ ដើម្បី​បង្កើន​ប្រព័ន្ធ​រំលាយ​អាហារ ។​
​ ​

•​ឆ្អឹង​មាំមួន​
​ទឹកដោះគោ​ជា​ប្រភព​អាហារ​ល្អ​បំផុត ដើម្បី​បំពេញ​កាល់ស្យូម ចូរ​បញ្ចូល​ឱ្យបាន​គ្រប់​បរិមាណ កាល់ស្យូម​ចាំបាច់​សម្រាប់​សរីរាង្គ ជាមួយនឹង​អាហារ​បី​ប្រភេទ គឺ​យ៉ា​អួ​, ហ្រូ​ម៉ា និង ទឹកដោះគោ ។​
​ ​
•​សក់​រលោង​,​ក្រចក​រឹងមាំ​
​អាស៊ីត​ខ្លាញ់​ជា​សារជាតិ​ដ៏​ចាំបាច់​មួយ ដើម្បីឱ្យ​ក្រចក និង​សក់​រឹងមាំ​, អ្នក​ខ្វះ​អាស៊ីត​ខ្លាញ់ ក្រចកដៃ​នឹង​ងាយ​បាក់​ចំណែក​សក់​នោះ​ឧស្សាហ៍​ជ្រុះ ។ ដូច្នេះ​ចូរ​បំពេញ​ជាតិ​ខ្លាញ់​ល្អ សម្រាប់​សរីរាង្គ​ដូចជា​ផ្លែ​ប៊័រ​, ប្រេង​អូ​លីវ និង​ពិសេស​គឺ​ស៊ុត ។ ក្នុង​ផ្នែក​ក្រហម​នៃ​ស៊ុតមាន​ផ្ទុក Biotin ឬ នៅ ហៅថា វីតាមីន B7 មាន​ប្រយោជន៍ បំផុត​សម្រាប់​សក់​, ស្បែក និង​ក្រចក ៕ ប្រែ​សម្រួល​: រតនៈ​