អ្នកជំនាញការ​ជីវជាតិ​អាមេរិក​ប្រាប់​ពី​មូលហេតុ​៨​ដែល​គួរ​បរិភោគ​ល្ពៅ​ជាប្រចាំ​

1220
ចែករម្លែក
  • 6
    Shares

​ល្ពៅ​មាន​ផ្ទុក​សារជាតិ​ជីវជាតិ សំខាន់ៗ​ជាច្រើន ដែល​អាចជួយ​ទប់ស្កាត់​ជំងឺ​សរសៃឈាម បេះដូង​, បង្ការ ជំងឺមហារីក​, ជំនួយការ​បញ្ចុះទម្ងន់​, ការពារ​ភ្នែក​និង​មាន​ប្រសិទ្ធភាព​ពិសេសៗ ជាច្រើន​ទៀត ដែល​អ្នក​គួរ​ដឹង ។​
​ ​
​ថ្មីៗ​នេះ អ្នកជំនាញការ​ជីវជាតិ អាមេរិក បាន​សរុប​មូលហេតុ​៨ ដែល​យើង​គួរ​បរិភោគ​ល្ពៅ ជាប្រចាំ ។​
​ ​
១-​ជួយ​បញ្ចុះទម្ងន់​
​ដោយសារ​ល្ពៅ​ផ្ទុក​បរិមាណ កាឡូរី​ដ៏​ទាប និង​សម្បូរ​ជាតិ​សរសៃ ហេតុនេះ​វា​មាន​ប្រសិទ្ធភាព ក្នុងការ​គ្រប់គ្រង​ភាព​ឃ្លាន​, ទប់ស្កាត់​ការ បរិភោគ​កំប៉ិកកំប៉ុក​ច្រើន ។​
​ ​
២-​ការពារ​ភ្នែក និង​ស្បែក​
​ល្ពៅ​សម្បូរ Beta -Carotene ពេល​នៅក្នុង​សរីរាង្គ វា​អាច​បំប្លែង​ទៅ ជា​វីតាមីន A ជួយ​កែប្រែ​ឱ្យ​ប្រសើរ សុខភាព​ភ្នែក​, បន្ថយ​ហានិភ័យ​ថមថយ មុខងារ​រ៉េ​ទីន ផ្តើម​ពី​នោះ អាច​ទប់ស្កាត់ បាន​ជំងឺ​ខ្វាក់ភ្នែក ។​
​ ​
Beta-Carotene នៅ​អាចជួយ ដល់​សុខភាព​ស្បែក​, ទប់ស្កាត់​ភាពចំណាស់​និង​ប្រឆាំង ភាព​ជ្រីវជ្រួញ ។​
​ ​
៣- ប្រឆាំង​ជំងឺ​ធ្លាក់​ទឹកចិត្ត​
​ល្ពៅ​ជា​ប្រភព​ផ្គត់ផ្គង់​ម៉ាញ៉េ​ស្យូ​ម​ដ៏​ច្រើន ។ សារជាតិ​រ៉ែ​នេះ​ជា​ថ្នាំ​រំងាប់​អារម្មណ៍​ធម្មជាតិ មួយ​វា​ចូល រួម​យ៉ាងច្រើន​ទៅក្នុង​ប្រតិកម្ម​គីមី​ក្នុង ខួរក្បាល ជួយ​បង្ការ​ជំងឺ​ធ្លាក់​ទឹកចិត្ត និង ខ្វាយខ្វល់ ។​
​ ​
៤- ល្អ​សម្រាប់​បេះដូង​
​ក្រៅពី​សារជាតិ​ប្រឆាំង​អុក​ស៊ីត​កម្ម​, ជាតិ​សរសៃ​ដ៏​ច្រើន​ក្នុង​ល្ពៅ​ក៏មាន​ប្រយោជន៍​សម្រាប់ បេះដូង ។​
​ ​
​ការស្រាវជ្រាវ​មួយ​របស់​អ្នក វិទ្យាសាស្ត្រ​អាមេរិក​រកឃើញថា អ្នក​ទទួលទាន​អាហារ​សម្បូរ ជាតិ​សរសៃ មាន​ហានិភ័យ​កើត​ជំងឺ​សរសៃឈាម បេះដូង​ទាប​ជាង​៤០​ភាគរយ ប្រៀប​នឹង អ្នក​បរិភោគ​អាហារ​មាន​ជាតិ​សរសៃ​តិច​។​
​ ​
​ជាតិ​សរសៃ​នៅ​ល្ពៅ​ជួយ បរិមាណ​កូ​ឡេ​រ៉ូ​ល​អាក្រក់​, រក្សា​ទម្ងន់​បានល្អ​និង​ជួយ​បញ្ចុះ​សម្ពាធ ឈាម ។​
​ ​
៥- ការពារ​ក្រពេញ​ប្រូ​ស្តា​ត​
​ពួក​អ្នកវិទ្យាសាស្ត្រ​រកឃើញថា ក្នុងចំណោម​អ្នក​បរិភោគ​ល្ពៅ​ជាប្រចាំ​នោះ​អត្រា​កើត​ជំងឺ ក្រពេញ​ប្រូ​ស្តា​ត មាន​យ៉ាង​ទាប ។ ការស្រាវជ្រាវ​បង្ហាញ ថា គ្រាប់​ល្ពៅ​ការពារ​ក្រពេញ​ប្រូ​ស្តា​ត ពី​ច្រើន​ជ្រុង ។​
​ ​
៦- ជួយ​ទប់ស្កាត់​ទឹកនោមផ្អែម​, គ្រប់គ្រង​សម្ពាធ​ឈាម​
Estrogen ជា​សារជាតិ ធម្មជាតិ​ដែល មាន​ច្រើន​ក្នុង​គ្រាប់​ល្ពៅ ជួយ​បង្ការ​លើសឈាម ។ ក្នុងនោះ ៩០​ភាគរយ ជាតិ​ខ្លាញ់​ជា​ជាតិ​ខ្លាញ់​ពុំ ទាន់​ឆ្អែត ហេតុនេះ អាចជួយ​ស្ថិរភាព សម្ពាធ​ឈាម ។​
​ ​
​ល្ពៅ​ក៏​ជា​អាហារ​ដ៏​ល្អ​មួយ សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម ។ ការ ស្រាវជ្រាវ​រកឃើញថា បរិភោគ​ល្ពៅ ជាប្រចាំ​ជួយ​បង្កើន​អាំង​ស៊ុយ​លីន​ផ្តើម ពី​នោះ ជំនួយ​បញ្ចុះ​ជាតិ​ស្ករ​ក្នុង​ឈាម ។​
​ ​
៧- បង្ការ​មហារីក​
​គ្រាប់​ល្ពៅ​មាន​ផ្ទុក​យ៉ាងច្រើន នូវ​សារជាតិ​ប្រឆាំង​អុកស៊ីតកម្ម​ធម្មជាតិ ដូចជា​វីតាមីន E និង​អាស៊ីត​ខ្លាញ់​មិន​ឆ្អែត អាច​ប្រឆាំង​តប​រ៉ាឌីកាល់​សេរី​បន្ថយ ហានិភ័យ​មហារីក ។​
​ ​
​កែប្រែ​ឱ្យ​ប្រសើរ​នូវ​គុណភាពដំណេក​
Tryptophan មាន​ក្នុង​គ្រាប់ ល្ពៅ​ជា​សារជាតិ​មិនអាច​ខ្វះ​ក្នុងការ​ក កើត Serotonin ។ Serotonin ជំនួយ បង្កើត Melatonin-​ជា​អ័រម៉ូន ជួយ សម្រួល​ដំណេក​, កែប្រែ​ឱ្យ​ប្រសើរ គុណភាព​ដំណេក ៕ ប្រែ​សម្រួល​: រតនៈ​