អ្នកជំនាញការ​ជួរមុខ​អាមេរិក​ប្រាប់​ពី​វិធី​បង្ការ​បញ្ចៀស​ស្ត្រូ​ក​

1581
ចែករម្លែក

​ជំនាញការ​ជំងឺស្ត្រូក​ល្បីឈ្មោះ មួយរូប​របស់​អាមេរិក បានផ្តល់​ដំបូន្មាន ដ៏​មាន​ប្រយោជន៍​ជាច្រើន ដែល​អាច ជួយ​បង្ការ​បញ្ចៀស​ស្ត្រូ​ក ។​
​ ​
​វេជ្ជបណ្ឌិត ដេ​វិត វី​យ័​ប័ (David Wiebers) សាស្ត្រាចារ្យ​ខាង​សរសៃ ប្រសាទ​វិទ្យា​នៃ​អង្គការ ថែទាំ​សុខភាព ម៉ា​យូ គ្លី​និ​ច (Mayo Clinic) ជា មជ្ឈមណ្ឌល​ស្រាវជ្រាវ​ជំងឺស្ត្រូក​ជួរមុខ កម្រិត​ពិភពលោក​មួយ​ជឿថា មាន​ដល់ ៨០​ភាគរយ នៃ​ករណី​ស្ត្រូ​ក​អាច​ទប់ ស្កាត់​បាន ។​
​ ​
​ដើម្បី​បង្ការ​បញ្ចៀស​ស្ត្រូ​ក​, លោក​បាន​ទូន្មាន​ឱ្យ​គ្រប់គ្នា​ត្រូវ​អនុវត្តន៍ វិធានការ​ខាងក្រោម​នេះ​៖

​ត្រួត​ពិនិត្យមើល​គ្រួសារ មាន​អ្នកណា​កើត​ស្ត្រូ​ក​
​អាច​ដឹងបាន​ថា នរណាម្នាក់​នោះ​មានលទ្ធភាព​ខ្ពស់​កើត​ស្ត្រូ​កដោយ​វិធី មើល​ប្រវត្តិ​ជំងឺ​គ្រួសារ​គេ​ថា តើ​អ្នកនោះ កើត​ជំងឺស្ត្រូក​ប្រភេទ​ណា​។ ឧទាហរណ៍ ប្រសិន​មនុស្ស​ម្នាក់​ដឹងថា គេ​ងាយ​កើត ស្ត្រូ​ក​ដោយសារ​ខ្វះ​ឈាម​ដោយ​កន្លែងៗ​នោះ​គួរ​ចៀស​ប្រើប្រាស់​វិធី ព្យាបាល​អ័រម៉ូន​ឬ​ប្រើ​ថ្នាំ ពន្យារកំណើត​។​

​ប្រយ័ត្ន​ពេល​ប្រើ​ថ្នាំ​
​ការប្រើប្រាស់​សារជាតិ​ប្រឆាំង ឈាមកក ឬ​ពពួក​ថ្នាំ​ធ្វើឱ្យ​ឈាមរាវ នឹងធ្វើ​ឱ្យ​កើន​ហានិភ័យ​ស្ត្រូ​ក ដោយ សារ​ហូរឈាម ។ ថ្នាំ​ទាំងនេះ ការពារ ជីវិត​អ្នកជំងឺ​ប្រសិន​គេ​កើត​ជំងឺ​បេះដូង ខ្វះ​ឈាម ដោយ​កន្លែងៗ​តែ​ប្តូរ​មកវិញ អាច​បង្ក​ការ​ហូរឈាម​ក្នុង​ខួរក្បាល ។ អាស្រ័យហេតុនេះ​ពេល​ប្រើ ថ្នាំ​ចូរ ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត ។​

​ទទួលទាន​ស្រា​និង​ស្រា​បៀ តែ​មិនត្រូវ​ច្រើន​
​ស្រា ឬ ស្រា​បៀរ​ហាក់ដូចជា អាហារ មុខ ២ ចំពោះ​ស្ត្រូ​ក ។ ទទួល​តិច​ដល់​ល្មម​អាច​ទប់ ស្កាត់​ស្ត្រូ​ក ដោយសារ​ខ្វះ​ឈាម​ដោយ​កន្លែងៗ ។​
​ ​
​ប៉ុន្តែ វា​ក៏​ធ្វើឱ្យ​កើន​ហានិភ័យ ស្ត្រូ​ក​ដោយសារ​ហូរឈាម​, ពិសោធន៍ គឺ​ពេល​ទទួលទាន​ច្រើន ។​

​ចៀសវាង​កាហ្វេ​
​កាហ្វេ​អ៊ី​ន​ក្នុង​កាហ្វេ​, សូកូឡា និង​ភេសជ្ជៈ​ផ្សេងៗ​មួយចំនួន នឹងធ្វើ​ឱ្យ​កើន​សម្ពាធ​ឈាម បណ្តោះអាសន្ន ។ ការ ស្រាវជ្រាវ​បង្ហាញថា សម្ពាធ​ឈាម​ប្រែ ប្រួល​ប្រថុចញ៉ុច​អាច​បង្ក​ការ​ប៉ោង សរសៃឈាម​, ធ្វើឱ្យ​សរសៃឈាម​ត្រូវ ប្រែប្រួល​ទ្រង់ទ្រាយ និង​ងាយ​ត្រូវ​បែក នាំ​ដល់​ស្ត្រូ​ក​ហូរឈាម ។​

​ហាត់ប្រាណ​
​ហាត់ប្រាណ​ជាប្រចាំ​ជួយ​បន្ថយ កត្តា​ហានិភ័យ​បង្ក​ស្ត្រូ​ក ។ ហាត់ប្រាណ​ពុំ​ត្រឹម​តែមួយ​ឱ្យ​ប្រសើរ ឡើង​នូវ​សុខភាព​បេះដូង​ប៉ុណ្ណោះ​វា​ជួយ​សរសៃឈាម បន្ថយ​សម្ពាធ​ឈាម​ធ្វើឱ្យ​កើន​កម្រិត កូ​ឡេ​ស្តេ​រ៉ូ​ល​ល្អ​ក្នុង​សរីរាង្គ ក៏ដូចជា​បន្ថយ​តានតឹង ។ រយៈពេល​ហាត់ សមស្រប គឺ​តិច​បំផុត ៣០ នាទី និង ៣ ថ្ងៃ ក្នុង​មួយ​សប្តាហ៍ ។​

​សើច​
​ការស្រាវជ្រាវ​បង្ហាញថា សើច ច្រើន​ជួយ​បង្កើន​បរិមាណ​ចរាចរណ៍​ឈាម ទៅដល់​ខួរក្បាល​, ជួយ​រំដោះ​អ័រម៉ូន បង្កើត​អារម្មណ៍​រីករាយ គឺ endorphins និង​បន្ថយ​អ័រម៉ូន បង្ក​ភាព​តានតឹង ។​
​ ​
​សើច​កំពុង​ត្រូវបាន​ប្រើប្រាស់ ដូចជា​វិធី​ព្យាបាល​វេជ្ជសាស្ត្រ​មួយ ។​

​ចិញ្ចឹមសត្វ​
​ដូចជា​សំឡេង​សើច​ដែរ​,​ការ ចិញ្ចឹមសត្វ​មួយ​អាចជួយ​បន្ថយ​សម្ពាធ ឈាម​, ចង្វាក់បេះដូង និង​បន្ថយ​ភាព ខ្វាយខ្វល់ ។ ការស្រាវជ្រាវ​បង្ហាញថា អ្នកជំងឺ​ផ្សារភ្ជាប់​ជាមួយ​សត្វ​ចិញ្ចឹម តែង​ស្តារ​សុខភាព​លឿន​ជាង​ប្រៀប​នឹង មនុស្ស​ធម្មតា ។​

​របប​អាហារ​ត្រឹមត្រូវ​
​របប​អាហារ​ត្រឹមត្រូវ​អាច​បង្ការ បញ្ចៀស​ស្ត្រូ​កដោយ​វា​នឹង​ជួយ​ទប់ស្កាត់ ការរីកចម្រើន​របស់​ជំងឺ ធ្វើឱ្យ​កើន​ស្ត្រូ​ក ដូចជា​ក្រិន​រឹង​សរសៃឈាម​, លើស ឈាម​, ទឹកនោមផ្អែម និង​កូ​ឡេ​ស្តេ​រ៉ូ​ល ខ្ពស់ ។​
​ ​
​អ្នកជំនាញការ​ទូន្មាន​គ្រប់គ្នាគួរបរិភោគ​ឱ្យបាន​ច្រើន​នូវ​បន្លែ​ផ្លែឈើនិង​ធញ្ញជាតិ ៕ ប្រែ​សម្រួល​: រតនៈ​