អ្នកជំនាញការ​សុខភាព​ប្រាប់​អាហារ​ដ៏​ល្អ​៥ ដែល​អាច​ទប់ស្កាត់​កោសិកា​មហារីក​

563

បច្ចុប្បន្ន ពិភពលោក​បានទទួល​ស្គាល់​បន្លែ ផ្លែឈើ​មួយចំនួន​ថា​មាន​ប្រសិទ្ធភាព​ទប់ស្កាត់​មហារីក ។ វា​ត្រូវបាន​រៀប​តាម​លំដាប់លំដោយ​ដូចខាងក្រោម​៖ ដំឡូងជ្វា​, ទំពាំង​បារាំង​, ស្ពៃក្តោប​, ផ្កា​ស្ពៃ​, ឃិនឆាយ​, ត្រប់​ស្វាយ​, ឆៃថាវ​, ការ៉ុត​… ។​

​ពពួក​ផ្លែឈើ​រួមមាន​៖ ល្ហុង​, ស្ត្រ​បឺ​រី​, ក្រូចឃ្វិច​, ក្រូចពោធិសាត់​, គី​វី​, ស្វាយ​, ឪឡឹក​….​។​

​ដើម្បី​យល់ច្បាស់​ពី​ប្រសិទ្ធិភាព​ទប់ស្កាត់​មហារីក​របស់​បន្លែ ផ្លែឈើ​, អ្នកជំនាញការ​បាន​ប្រាប់​ពី​អាហារ​ដ៏​ល្អ ៥ ខាងក្រោម​នេះ​៖

១- ដំឡូងជ្វា​
​ក្នុង​ពពួក​បន្លែ​ផ្លែឈើ​មាន​ប្រសិទ្ធភាព​រារាំង​កោសិកា​មហារីក​ច្បាស់លាស់​បំផុត នោះ​ដំឡូងជ្វា​ជា​អាហារ​ត្រូវបាន​រៀបចំ​ជួរ​ដំបូង​គេ ។ អត្រា​ទប់ស្កាត់​កោសិកា​មហារីក​របស់​ដំឡូងជ្វា បាន​ចម្អិន​ឆ្អិន គឺ​ដល់​ទៅ ៩៨,៧%, ចំណែក​ដំឡូង​ឆៅ​គឺ ៩៤,៤% ។​

​ក្នុង​សមាសធាតុ​ដំឡូងជ្វា មាន​សារជាតិ glycolipid ជា​សារជាតិ​ប្រឆាំង​មហារីក អាច​រារាំង​ការរីកចម្រើន​របស់​កោសិកា​មហារីក ។​

២- ការ៉ុត​
​ការស្រាវជ្រាវ​បង្ហាញថា Carotene ក្នុង​ការ៉ុត​ពេល​ចូលក្នុង​សរីរាង្គ​នឹង​បំប្លែង​ទៅជា​វីតាមីន A មាន​ប្រសិទ្ធភាព​ទប់ស្កាត់​មហារីក ។ ក្នុង​សមាសធាតុ​ការ៉ុត នៅមាន​ផ្ទុក​អាស៊ីត​ហ្វូ​លិ​ក ក៏មាន​ប្រសិទ្ធភាព​បង្ការ​មហារីក ។​

​សារជាតិ lignin មាន​ក្នុង​ការ៉ុត​អាច​លើកកម្ពស់​ប្រព័ន្ធ​ភាពស៊ាំ​សម្រាប់​សរីរាង្គ​ឡើងដល់ ២ ទៅ ៣ ដង ។ ក្រៅពីនេះ សារជាតិ molybdenum ក្នុង​ការ៉ុត ក៏​អាច​ទប់ស្កាត់​មហារីក ។ ដូច្នេះ បរិភោគ​ការ៉ុត​ជាប្រចាំ​ជា​វិធី​បង្ការ​មហារីក​យ៉ាង​ល្អ ។​

៣- ពពួក​ផ្សិត​
​ក្នុងការ​ពិសោធន៍​មួយ​របស់​ពួក​អ្នកវិទ្យាសាស្ត្រ​ជប៉ុន បាន​បញ្ជាក់ថា​៖ អត្រា​ទប់ស្កាត់​មហារីក​របស់​សារជាតិ ribosome ក្នុង​ផ្សិត​សម្រេច​ដល់ ៨០ ទៅ ៩៥% ។ វា​មាន​ប្រសិទ្ធភាព​ច្បាស់លាស់​ចំពោះ​ជំងឺមហារីក​កំណាច​ដូចជា​មហារីក​ឈាម​, បំពង់​អាហារ​, ក្រពះ​, ពោះវៀនធំ​, សួត​, ថ្លើម​… ។​

​ក្នុង​ផ្សិត​មាន​ផ្ទុក​សារជាតិ B-D- Glucosisdase អាច​បង្កើន​លទ្ធភាព​ប្រឆាំង​មហារីក​ឲ្យ​សរីរាង្គ ។ ក្រៅពីនេះ ប្រសិន​កើត​មហារីក​ដំណាក់កាល​ដំបូង អ្នកជំងឺ​ព្យាយាម​បរិភោគ​ផ្សិត​ជាប្រចាំ អាច​រារាំង​ការរីកចម្រើន​របស់​កោសិកា​មហារីក​, មិនតែប៉ុណ្ណោះ អាចធ្វើ​ឲ្យ​វា​បាត់អស់ ។ អ្នកជំងឺ​មហារីក​ក្រោយ​វះកាត់ បរិភោគ​ផ្សិត​ជាប្រចាំ​នៅ​អាច​ទប់ស្កាត់​ការ​រាលដាល​របស់​កោសិកា​មហារីក ។​

៤- គី​វី​
​បរិមាណ​វីតាមីន C ក្នុង​គី​វី អាច​ទប់ស្កាត់ ឬ បន្ថយ​អប្បបរមា​ការកកើត​រ៉ាឌីកាល់​សេរី ។ វា​ក៏មាន​ប្រសិទ្ធភាព​ជំនួយ​ដាច់ខាត​ក្នុងការ​រារាំង​កោសិកា​មហារីក ។ ក្រៅពីនេះ វីតាមីន C នៅ​អាច​ជំរុញ​ការផលិត interferon ដើម្បី​បង្កើន​សមត្ថភាព​អង្គ​បដិបក្ខ​សរីរាង្គ ។​

៥- ទំពាំង​បារាំង​
​ទំពាំង​បារាំង​សម្បូរ​សារជាតិ​ជីវជាតិ​ប្រឆាំង​មហារីក ។ ដំបូង គឺ​ប្រូតេអ៊ីន​មួយ​មាន​ប្រសិទ្ធភាព​រារាំង​ការលូតលាស់​របស់​កោសិកា​មហារីក ។ បន្ទាប់មក គឺ​អាស៊ីត​ហ្វូ​លិ​ក​, អាស៊ីត​នុយ​ក្លេ​រិច​, សេ​លេន​… មាន​ច្រើន​ក្នុង​ទំពាំង​បារាំង ក៏មាន​ប្រសិទ្ធភាព​ទប់ស្កាត់​ការរីកចម្រើន​របស់​កោសិកា​មហារីក ៕ ប្រែ​សម្រួល​: រតនៈ​