អ្នកជំនាញៈ ដើម្បីឱ្យ​អប់រំ​ជោគជ័យ​ត្រូវការ​សិស្ស​និស្សិត​ចូលរួម​ឱ្យ​សកម្ម​

712
ចែករម្លែក

​ដោយៈ មេសា​/​ភ្នំពេញៈ ព្រះ​ភិក្ខុ​បវរ​វិជ្ជា ស៊ីម សារ៉ាន់ សកលវិទ្យា​ធិ​ការរង នៃ ពុទ្ធិក​សកលវិទ្យា​ល័យ​ព្រះសីហនុ​រាជ បាន​មាន​ព្រះ​ថេរ​ដីកា​អំពី​ការសិក្សា​ថា  នៅក្នុង​សតវត្សរ៍​ទី ២១ នេះ វិស័យ​អប់រំ មិនមែន​គ្រាន់​តែមាន​កាតព្វកិច្ច​ប​ណ្តុះ​ធនធានមនុស្ស​សម្រាប់​ថ្នាក់ជាតិ ឬ ថ្នាក់​តំបន់​ឡើយ ប៉ុន្តែ​គឺ​ថ្នាក់​ពិភពលោក​តែម្តង ហើយ​ការសិក្សា​ត្រូវការ​ទាំង​សកម្មភាព​បង្រៀន និង រៀន ដូច្នេះ សាលា​តែ​ម្ខាង​ពិតជា​មិនអាច​ទៅរួច​ទេ ប៉ុន្តែ​ត្រូវការ​ជា​ចាំបាច់​នូវ​ការចូលរួម​យ៉ាងសកម្ម និង ប្រកបដោយ​វិន័យ​ច្បាស់លាស់ ពី​សំណាក់​សិស្ស​និស្សិត ទើប​ការសិក្សា ឬ វិស័យ​អប់រំ​អាច​ជោគជ័យ​ទៅបាន  ។​

លោក​សាស្ត្រាចារ្យ មុត សាមឿន ឧបការី​ព្រឹទ្ធបុរស​មហាវិទ្យាល័យ​អប់រំ នៃ សកលវិទ្យា​ល័យ កម្ពុជា នាឱកាស​អញ្ជើញ​ជា វាគ្មិន នៃ វេទិកា​បាឋកថា​ស្តីពី ភាពជា​អ្នកដឹកនាំ​សាលារៀន​ក្នុង​សតវត្សរ៍​ទី ២១ ( រូបៈ មេសា )

​ព្រះមហា​សមណៈ ស៊ីម សារ៉ាន់ មាន​ព្រះ​ថេរ​ដីកា​បែបនេះ នាឱកាស​និមន្ត​បើក​វេទិកា​បាឋកថា​ស្តីពី ភាពជា​អ្នកដឹកនាំ​សាលារៀន​ក្នុង​សតវត្សរ៍​ទី ២១ រៀបចំ​ដោយ​ពុទ្ធិក​សិ​កល​វិទ្យាល័យ​ព្រះសីហនុ​រាជ នៅឯ​សក​វិទ្យាល័យ​ព្រះសីហនុ​រាជ នា​ព្រឹក​ថ្ងៃទី ៥ ខែ វិច្ឆិកា ឆ្នាំ ២០១៨​។

​លោក​សាស្ត្រាចារ្យ មុត សាមឿន ឧបការី​ព្រឹទ្ធបុរស​មហាវិទ្យាល័យ​អប់រំ នៃ សកលវិទ្យា​ល័យ កម្ពុជា នាឱកាស​អញ្ជើញ​ជា វាគ្មិន នៃ វេទិកា​ខាងលើនេះ បាន​យល់ស្រប​ទៅនឹង​ការលើកឡើង​របស់​ព្រះ​ភិក្ខុ ស៊ីម សារ៉ាន់ ហើយ​ថា ការចូលរួម​របស់​សិ​ស្ស​និស្សិត​សំខាន់ៗ​មាន ៣ ចំណុច គឺ ៖

ទី ១. សិស្ស​និស្សិត​ត្រូវមាន​វត្តមាន ពោលគឺ​ត្រូវ​ទៅ​សិក្សា​ឱ្យបាន​ទៀងទាត់​តាម​កម្ម​វិ​សិក្សា​ដែល​សាលា​បាន​ដាក់ចេញ​ឱ្យបាន​ពេញលេញ សិក្សា​ដោយ​យកចិត្តទុកដាក់ , ទី ២. សិស្ស​ត្រូវ​ចូលរួម​ឱ្យបាន​ច្រើន​នូវ​សកម្មភាព​នៅក្នុង​ថ្នាក់ ដូចជា​ការជជែក​ដេញដោល​ជាមួយ​សិស្ស​ក្នុង​ថ្នាក់ ជាមួយ​គ្រូ ការសិក្សា​ជា​ក្រុម​ជាដើម ត្រូវ​ចូល​រូ​ម​សហការ​ឱ្យបាន​សកម្ម និង កម្មវិធី​ផ្សេងៗ​ទៀត​ដែល​សាលា​រៀបចំឡើង និង ទី ៣. កម្មវិធី ឬ ស​សកម្មភាព​សង្គម គឺ​សិស្ស​និស្សិត គប្បី​ចូលរួម​សិក្សា​តាមរយៈ​អនុវត្ត​ផ្ទាល់​នៅក្នុង​សង្គម ដើម្បី ទទួលបាន​នូវ​បទពិសោធន៍ ឬ ដើម្បី ទទួលបាន​ទាំង​ចំណេះដឹង និង ចំណេះធ្វើ ។​

​លើសពីនេះ​ទៅ លោក សាស្ត្រាចារ្យ មុត សាមឿន បាន​បន្ថែមថា គោលដៅ​ចម្បង នៃ រាល់​វិធានការ​ក្នុង​វិស័យ​អប់រំ គឺ​សំដៅ​ដល់​លទ្ធផល​ល្អ នៃ ការសិក្សា​របស់​សិស្ស​និស្សិត ព្រោះ ហេតុនេះ ន​វា​នុ​វត្ត ពោលគឺ​ការអនុវត្ត​នូវ​កម្មវិធី ឬ រៀប​ប​ថ្មីៗ​ក្នុង​វិស័យ​អប់រំ គឺជា​អ្វីដែល​មិនអាច​ចៀសវាង​បានឡើយ ៕ Kh