អ្នកជំនាញ​ការណែនាំ​វិធី​ហាត់ប្រាណ​ក្រោម​កំដៅថ្ងៃ​ខ្លាំង​

715
ចែករម្លែក

​រឿង​ដែល​ត្រូវ​ចងចាំ​ជាបឋម​គឺៈ រក្សា​រាងកាយ​ឲ្យ​មាន​ជាតិ​ទឹក​គ្រប់គ្រាន់ ហើយ​ស្លៀក​សម្លៀកបំពាក់​ដែល​ស្រូបយក​ញើស ។​

​នៅ​រដូវក្តៅ​ហែង​បច្ចុប្បន្ន សូម្បីតែ​កីឡាករ​អាជីព ក៏ត្រូវ​ននះននៀល​ដើម្បី​ទប់ទល់​នឹង កម្តៅថ្ងៃ​ដែរ ។ ជាទូទៅ គប្បី​អនុវត្ត​បញ្ហា​មួយចំនួន ដើម្បី​ប្រឈម​តទល់​នឹង​កម្តៅ​ហែង​បាន ។​

ជាដំបូង អ្នក​ត្រូវ​ឲ្យ​រាងកាយ «​សម្រប​» នឹង​កម្តៅថ្ងៃៈ ប្រសិនបើ​អ្នក​ពុំ​អនុវត្ត​ជំហាន​បឋម​នេះ​ទេ នោះ​អ្នក​ប្រឈម​នឹង​ហានិភ័យ​ស្ត្រូ​ក​ក៏​ថា​បាន ។ វិធី​ពុំ​ពិបាក​ទេ ដោយ​អ្នក​គ្រាន់តែ​ឈរ​ក្រោម​កម្តៅថ្ងៃ​មួយសន្ទុះ មុនពេល​រត់​ហាត់ ។ អ្នក​ក៏​អាច​ងូតទឹក​ក្តៅ មុនពេល​ហាត់​គឺ​ល្អ​បំផុត ។​

រក្សា​ជាតិ​ទឹក​រាងកាយ​ឲ្យ​គ្រប់គ្រាន់ៈ ធម្មតា​ការរក្សា​ជាតិ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​វា​ជា តម្រូវការ​មួយ​ហើយ ។ ប៉ុន្តែ ពេល​អ្នក​ហាត់ប្រាណ លេង​កីឡា នោះ​រឿងនេះ​ក្លាយជា ចាំបាច់​បំផុត ។ អ្នក​អាច​បរិភោគ​ភេសជ្ជៈ​កីឡា ឬ ធ្វើតាម​រូបមន្ត​អំបិល​១​ស្លាបព្រា​កាហ្វេ ស្ក ៨ ស្លាបព្រា​កាហ្វេ លាយ​នឹង​ទឹក ១ លីត្រ ។ បែបនេះ វា​ជួយផ្តល់​ឋា​ម​ពល​បន្ថែម ។​

ស្លៀក​សម្លៀកបំពាក់​សម​ស្របៈ មិនត្រូវ​ស្លៀកពាក់​ខោអាវ​ក្រា​ស់រឹប​នោះទេ ។ ត្រូវ​ជ្រើសរើស​សម្លៀកបំពាក់​ធ្វើ​ពី​ក្រណាត់​ស្រូប​ញើស កាត់បន្ថយ​ស្ថានភាព​កកិត ព្រោះ​វា​បង្កើន​បន្ថែម​កម្តៅ ។​

ការហាត់​ប្រាណ លេង​កីឡា ក្នុង​អាកាសធាតុ​ក្តៅហែង ត្រូវ​ចាប់អារម្មណ៍​ដល់​សភាព​សុខភាព​ខ្លួន​ជាសំខាន់ ។ បើ​អាច នោះ​អ្នក​គប្បី​ជ្រើស​រើ​វិញ្ញាសារ​លេង​ក្នុង​ទី​មាន ដំបូល ហើយ​ដាច់ខាត​មិន​ប្រឹង «​ឈ្នះ​» ហួសហេតុ ។​

ត្រូវមាន​ពេល​សំរាក​ឲ្យ​បាន​ទៀងទាត់ ចន្លោះពេល​ហាត់​លេង ព្រមទាំង​យកចិត្ត​ទុក ដាក់​ដល់​អាហារូបត្ថម្ភ​របស់ខ្លួន ឲ្យ​មាន​សម្បូរ​ម៉ាញ៉េ​ស្យូ​ម និង​ស​ង្ក័​សី ជាអាទិ៍ៈ សណ្តែក ប៊ឺ​រ ល្ង ត្រី …​ល​៕ ប្រែ​សម្រួលៈ រតនៈ​