អ្នកជំនាញ​ចិន​ថា​COVID-19 នឹង​ស្ថិត​នៅក្រោម​ការគ្រប់គ្រង​បាន​នៅ​ចុងខែ​មេសា​

167
ចែករម្លែក

​ប្រទេស​ចិន​បាន​កត់ត្រា​ការស្លាប់​ចំនួន​២៩​នាក់​ដោយ​វីរុស​COVID-19​កាលពី​ថ្ងៃ​ពុធ​ ដែល​ជា​កម្រិត​ទាប​បំផុត​ក្នុង​រយៈពេល​មួយ​ថ្ងៃ​នៅក្នុង​រយៈពេល​ជិត​មួយ​​ខែ​មកនេះ ស្របពេល​ដែល​ក្រុម​អ្នកជំនាញ​ផ្នែក​រោគរាតត្បាត​ជាន់ខ្ពស់ របស់​ខ្លួន​សង្ឃឹម​ថា​ប្រទេស​នេះ​អាច​ទប់ស្កាត់​វីរុស​នេះបាន​នៅ​យ៉ាងយូរ​​ត្រឹម​ចុងខែ​មេសា​។​

លោក​ហ្សុ​ង ណាន់​សាន​

​ចំនួន​អ្នក​ស្លាប់​នេះ​គឺជា​ការ​ការថយចុះ​គួរឱ្យ​កត់សម្គាល់​នៅ​ប៉ុន្មាន​ថ្ងៃ​មកនេះ ដោយ​នៅ​ក្រោម​មួយ​រយ​នាក់​ក្នង​មួយថ្ងៃ​។​ឥឡូវ​ចិនដីគោក​មាន​មនុស្ស​ស្លាប់​សរុប​​ដោយ​កូរ៉ូណា​វីរុស​ថ្មី​នេះ​ចំនួន​២.៧៨៨​នាក់ និង​អ្នក​ឆ្លង​សរុប​៧៨.៨២៤​នាក់​។​

​វេជ្ជបណ្ឌិត​ចិន លោក​ហ្សុ​ង ណាន់​សាន​(Zhong Nanshan) អ្នកឯកទេស​ខាង​ជំងឺឆ្លង​បាន​និយាយថា អន្តរាគមន៍​រហ័សរ​បស់​ចិន ដូចជា​ការបិទ​ចេញចូល​ក្រុង​​វ៉ូ​ហាន បាន​ជួយ​ទប់ស្កាត់​វីរុស​នេះ​មិន​ឲ្យ​ឆ្លង​រាលដាល​ទៅ​ទីក្រុង​ផ្សេងៗ​ទៀត​។​

​កាលពី​មុន​នេះ​លោក​បាន​ព្យាករ​ថា​ការឆ្លង​រាលដាល​នៃ​វីរុស​នេះ​នឹង​ឈាន​ដល់​កម្រិត​កំពូល​នៅ​ពាក់កណ្តាល​ចុងខែ​កុម្ភៈ​។

​លោក​បាន​និយាយ​នៅក្នុង​សន្និសីទ​កាសែត​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ ចំនួន​ករណី​ឆ្លង​បាន​ធ្លាក់​ចុះ​ចាប់​តាំងពី​ថ្ងៃទី ១៥ ខែ​កុម្ភៈ​។​

​លោក​បាន​បន្ថែមថា “​យើង​ជឿជាក់ថា​ការឆ្លង​រាលដាល​នៃ​ជំងឺ​នេះ​នឹង​ស្ថិត​ក្រោម​ការគ្រប់គ្រង​បាន​នៅ​យ៉ាងយូរ​ត្រឹម​ចុងខែ​មេសា ” ៕ប្រែសម្រួល៖វាសនា/Ha

ប្រជាជន​ពាក់​ម៉ាស ដើរ​តាម​ផ្លូវ​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ នៅ​ទីក្រុង​វ៉ូ​ហាន ប្រទេស​ចិន​ដែល​ជា​ប្រភព​នៃ​ការផ្ទុះ​វីរុស​នេះ​