អ្នកជំនាញ​ជប៉ុនៈ ​អាថ៌កំបាំង​បញ្ចុះទម្ងន់ ៣ គីឡូ ក្នុង​១០​ថ្ងៃ ដោយ​ផ្លែ​ចេក និង​ទឹក​

419
ចែករម្លែក
  • 3
    Shares

​ពុំ​ត្រឹមតែ​ជា​ផ្លែឈើ​ធម្មតា ចេក​នៅ​ត្រូវបាន​ចាត់ទុកជា​អាហារ​ដ៏​ល្អ​បំផុត​សម្រាប់ សុខភាព និង​មាន​ប្រសិទ្ធភាព​បញ្ចុះទម្ងន់ ។ ប៉ុន្តែ ប្រការ​សំខាន់​គឺ​ត្រូវ​បរិភោគ​ចេក​យ៉ាងដូចម្តេច​ឲ្យ​នៅតែ​ធានា​ជីវជាតិ និង​ថែមទាំង​ជួយ​បញ្ចុះទម្ងន់​ផង ។​

​ចេក​ផ្ទុក​យ៉ាងច្រើន​ជាតិ​សរសៃ និង​ប៉ូ​តា​ស្យូ​ម​។​វា រួមចំណែក​បង្កើត​ថាមពល​ជាថ្មី​ដ៏​ល្អ​។ ជំរុញ​ដំណើរការ​បំប្លែង​សារជាតិ​ក្នុង​សរីរាង្គ ។ ទន្ទឹម​នោះ បរិភោគ​ចេក​ក៏​ជួយ​បន្ថយ​អារម្មណ៍​ឃ្លាន ។ ជាងនេះទៀត ចេក​ផ្គត់ផ្គង់​សារជាតិ​ជីវជាតិ​ចាំបាច់​សម្រាប់​សរីរាង្គ ។​ហេតុនេះ​អ្នកនឹង​មិន​អារម្មណ៍​អស់កម្លាំង ក្នុង​ពេលវេលា​បញ្ចុះទម្ងន់ ។​

​វេជ្ជបណ្ឌិត Matsunaga Hirofu ល្បីឈ្មោះ​ជនជាតិ​ជប៉ុន បាន​និយាយ​លើ​ទស្សនា​វ​ដ្តី «Good Morning Health» អំពី​វិធី​បញ្ចុះទម្ងន់​ពី​អាហារ​ងាយស្រួល​រក​, ប្រសិទ្ធភាព និង​ល្អ​សម្រាប់​សុខភាព​។ នោះ​គឺ​ផ្លែ​ចេក ។​

​លោក​វេជ្ជបណ្ឌិត​ឲ្យ​ដឹងថា បរិភោគ​ចេក​នៅពេល​យប់​គឺ​ល្អ​បំផុត ។ ប្រសិន​ចង់​បញ្ចុះទម្ងន់ មុនពេល​បាយ​យប់ ៣០ នាទី ចូរ​បរិភោគ​ចេក ២ ផ្លែ គួបផ្សំ​ផឹកទឹក ២០០​មី​លី្ល​លីត្រ​។ ធ្វើបែបនេះ​ទៀងទាត់​, តែ​ក្នុង​រយៈពេល ១០ ថ្ងៃ អ្នក​ក៏​អាច​បញ្ចុះទម្ងន់​បាន បី​គីឡូក្រាម​។​

​ពិភាក្សា​អំពី​បញ្ហា​នេះ ជំនាញការ​ជីវជាតិ​ជនជាតិ​តៃវ៉ាន់ ក៏បាន​បង្ហាញ​ពេលវេលា​ល្អ​ពីរ ក្នុង​ថ្ងៃ​បរិភោគ​ចេក ដើម្បី​បញ្ចុះទម្ងន់ ។ «​ល្អ​បំផុត​គួរ​បរិភោគ​ចេក នៅ​ម៉ោង ៣ ឬ ៤ រសៀល​។ ដូច្នេះ នៅ​ម៉ោង ៧ យប់ មុនពេល​បាយ អ្នក​នឹងមិន​ឃ្លាន​នាំ​ដល់​ការបរិភោគ​ច្រើនពេក​បង្ក​ឲ្យ​ធាត់​។​មាន​ប្រសិទ្ធភាព​យ៉ាង​ល្អ​ចំពោះ​អ្នក​ចង់​បញ្ចុះទម្ងន់​» ។​

​ក្រៅពីនេះ អ្នកជំនាញការ​ក៏​ទូន្មាន​អ្នក​គួរ​បរិភោគ​ចេក មុនពេល​ហាត់ប្រាណ អាច​ទប់ស្កាត់​រមួលក្រពើ​។ ទន្ទឹម​នោះ​បញ្ចៀស​ការ​អស់កម្លាំង​ដោយ​ការចុះ​ជាតិ​ស្ករ​ក្នុងពេល​ហាត់ប្រាណ ៕ ប្រែ​សម្រួល​: រតនៈ​