អ្នកជំនាញ​ណែនាំ​អាហារ​ពេលព្រឹក​បួន​មុខ​ដែល​អាចជួយ​ជំរុញ​ចំណង់​ផ្លូវភេទ​

433

​មាន​កត្តា​ច្រើន​អាចធ្វើឱ្យ​ប៉ះ ពាល់​ដល់​ចំណង់​ផ្លូវភេទ ក្នុងនោះ​រួម មាន​បញ្ហា​ទំនាក់ទំនង​ស្ត្រេ​ស ឬ​ការ នឿយហត់​អស់កម្លាំង ។​
​ ​
​របប​អាហារ​ក៏​អាចមាន​ផល ប៉ះពាល់​ដោយផ្ទាល់​ទៅលើ​អ័រម៉ូន ដែល​ជំរុញ​ចំណង់​ផ្លូវភេទ​ដែរ មិន​ថា អ្នក​កំពុងមាន​អារម្មណ៍​ចង់​រួមភេទ យ៉ាងណា​នោះទេ ។​
​ ​
​យោងតាម​អ្នកឯកទេស​ផ្នែក អាហារូបត្ថម្ភ​អ្នក​អាច​ជំរុញ​ដល់​ចំណង់ ផ្លូវភេទ​របស់​អ្នក​បាន​តាមរយៈ​ការ ជ្រើសរើស​អាហារ​ត្រឹមត្រូវ​សម្រាប់ អាហារ​ពេលព្រឹក និង​ធានា​ឱ្យបាន​ថា អាហារ​នោះ​មាន​វីតាមីន D ។​
​ ​
​ការសិក្សា​បានបង្ហាញ​ថា កង្វះ វីតាមីន D រ៉ាំរ៉ៃ​ក្នុង​អាហារូបត្ថម្ភ​អាច បណ្តាលឱ្យ​អ័រម៉ូន​អឺ​ស្ត្រូ​ជែ​ន ចុះ​ទាប ចំពោះ​ស្ត្រី និង​ថយចុះ​អ័រម៉ូន​តេ​ស្តូ​ស្តេ​រ៉ូ​ន ចំពោះ​បុរស ។​
​ ​
​គេ​ប៉ាន់​ស្មានថា មនុស្សពេញវ័យ​ម្នាក់​ក្នុងចំណោម​មនុស្សពេញវ័យ ប្រាំ​នាក់ ពុំមាន​កម្រិត​វីតាមីន D គ្រប់ គ្រាន់​ទេ ។​
​ ​
​លោក​រ៉​ប់ បប់​សុន ប្រធាន មណ្ឌល Nutsan Healthspan ដែលមាន មូលដ្ឋាន​នៅ​ទីក្រុង​ឡុង​ដ៍ បានផ្តល់ ណែនាំ​ឱ្យ​ពិសា​ផ្សិត គ្រាប់​ធញ្ញជាតិ ត្រី និង​ស៊ុត សម្រាប់​អាហារ​ពេលព្រឹក ដើម្បី​ជួយ​បង្កើន កម្រិត​វីតាមីន D ៕ ប្រែ​សម្រួល​: កញ្ញា​ដា​លី​ស​