អ្នកជំនាញ​ថា​កម្ពុជា​ខាតបង់​ថវិកា​ជាង ៣២៦ លាន​ដុល្លារ ក្នុង ១ ឆ្នាំ ដោយសារ​មិន​បំបៅ​ដោះ​ម្តាយ​ដល់​កូន​

620
ចែករម្លែក

ដោយៈ មេសា​/ភ្នំពេញៈ លោក ហ៊ូ ក្រើន អ្នកឯកទេស​អហា​រូប​ត្ថ​ម្ភ នៃ អង្គការ Hellen Keller បាន​ថ្លែង​អំពី​ការខាតបង់​ដោយសារតែ​ការមិន​បំបៅ​ដោះ​ម្តាយ​ដល់​កូន​ថា ក្នុង ១ ឆ្នាំ​កម្ពុជា ខាតបង់​គិត​ជា​ថវិកា ជាង ៣២៦ លាន ៨ សែន ដុល្លារ​អាមេរិក ដោយសារតែ​ការមិន​បំបៅ​ដោះ​ម្តាយ​ដល់​កូន ដែល​ក្នុងនោះ​ខាតបង់​តាមរយៈ​ការទិញ​ទឹកដោះ​ជាង​ង ១០៧ លាន​ដុល្លារ , ដោយសារតែ​ការមិន​បំបៅ​ដោះ​ដល់​កូន នាំឱ្យ​កូន​ងាយ​ឈឺ ធ្វើឱ្យ​ពុក​ម្តាយ​ចំណាយ​ពេលវេលា និង លុយកាក់ រហូត​ពេលខ្លះ​បណ្តាលឱ្យ​កុមារ​ស្លាប់បាត់​បង់ជីវិត​ក៏មាន ។ លើសពីនេះ​ទៅ ការមិន​បំបៅ​ដោះ​ម្តាយ​ដល់​កូន ធ្វើឱ្យ​កូន​អាច​ខ្វះ​អាហារូបត្ថម្ភ នាំឱ្យ​ថយចុះ​គុណភាព នៃ គំនិត​ប្រាជ្ញា​ស្មារតី ដែល​ហៅថា​ធនធានមនុស្ស ឬ ផលិតភាព​ជាដើម


​លោក ហ៊ូ ក្រើន លើកឡើង ដោយ​យោងទៅលើ​ទិន្នន័យ នៃ ស្ថាប័ន​ធំៗ​របស់​ពិភពលោក នៅក្នុង​វគ្គ​បណ្តុះបណ្តាល​ដល់​អ្នក​សារព័ត៌មាន​ស្តីពី​ការ​បំ​បោះ​ដោះ​ម្តាយ​ដល់​កូន នា​ព្រឹក​ថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ ២០១៩ រៀបចំ​នៅឯ​សណ្ឋាគារ SUNWAY ។​


​វគ្គ​បណ្តុះបណ្តាល​នោះ ក៏បាន​បង្ហាញ​ផងដែរ​ថា ការសិក្សា​បែប​វេជ្ជសាស្ត្រ​បាន​អះអាង​យ៉ាងរឹងមាំ​ថា រយៈពេល ១.០០០ ថ្ងៃ​ដំបូង ឬ ចាប់ពី​រយៈ ពេលដែល​ស្ត្រី​មាន​ផ្ទៃពោះ រហូតដល់​ទារក​អាយុ ២ ឆ្នាំ គឺជា​រយៈពេល​តែ ១ គត់ ដែល​ផ្តល់ឱកាស​ឱ្យ​កុមារ​អភិវឌ្ឍ​ផ្នែក​រាងកាយ ស​ត្តិ បញ្ញា ស្មារតី ផលិតភាព​ការងារ ធនធានមនុស្ស និង សេដ្ឋកិច្ច​ល្អប្រសើរ​ទៅ​អនាគត ហើយ​ការវិនិយោគ ១ ដុល្លារ ទៅលើ​ការ​បំបៅ​ដោះ​ម្តា​យល់​កូន នឹង​ទទួលបាន​មកវិញ ៣៥ ដុល្លារ ។​


​ប្រការ​គួរឱ្យ​សោកស្តាយ ការ​បំបៅ​ដោះ​ម្តាយ​ដល់​កូន​នៅ​កម្ពុជា បាន​ថយចុះ​ពី ៧៣,៥ ភាគរយ ពី​ឆ្នាំ ២០១០ មក​នៅត្រឹម ៦៤,៦ ភាគរយ​នៅ​ឆ្នាំ ២០១៤ ។ ចំណែក​ការ​បំបៅ​ទារក​ដោយ​ដប​ទឹកដោះគោ បាន​កើនឡើង​យ៉ាង​ឆាប់រហ័ស​ពី ១១,៨ ភាគរយ នៅ​ឆ្នាំ ២០០៥ ដល់ ៣១ ភាគរយ​នៅ​ឆ្នាំ ២០១៤ ។​


​ត្រូវបាន​អះអាងថា ការថយចុះ នៃ ការ​បំបៅ​ដោះ​ម្តាយ​ដល់​កូន ហើយ​កើន​ឡើ​រង​ការ​បំបៅ​ដោយ​ដប​ទឹកដោះគោ​នេះ គឺ​ដោយសារ​ខ្វះ​យល់ដឹង​អំពី​គុណប្រយោជន៍ នៃ ការ​បំបៅ​ដោះ​ម្តាយ , ការអនុវត្ត​អនុក្រឹត្យ​លេខ ១៣៣ នៅ​កមាន​ក​ម្រឹត , ភាព​សុះសាយ នៃ ការឃោសនា​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​លក់​ផលិតផល​ទឹកដោះ​ម្តាយ បំផ្លើស​ហួសហេតុ​នាំឱ្យមាន​ការយ​ល់​ច្រឡំ​ដូចជា​ថា​ផលិត​ទាំងនោះ​មានគុណ​ភាពល្អ ធ្វើឱ្យ​កុមារ​សុខភាព​ល្អ ធ្វើឱ្យ​កុមារ​ឆ្លាត​វៃ ជាដើម ខណៈ​ម្តាយ​ខ្លះ​យល់ថា ការដែល​មិន​បំបៅ​ដោះ​របស់ខ្លួន​ទៅ​កូន គឺជា​ភាពទាន់សម័យ​ស៊ី​វិ​ល័យ​ផងដែរ ។​


​ដោយហេតុនេះ​វាគ្មិន​ទាំងឡាយ​នៅក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ បានផ្តល់​អនុសាសន៍​ថា ដើម្បី ឱ្យ​ការ​បំបៅ​ដោះ​ម្តាយ​ដល់​កូន​ឱ្យបាន​ច្រើន ត្រូវ​ពង្រឹង​ការអនុវត្ត​អនុក្រឹត្យ​លេខ ១៣៣ ដែល​អនុក្រឹត្យ​នេះ​មាន​លក្ខណ​គ្រប់​ដណ្តប់​ក្នុងការ​ឃោសនា​ផ្សព្វផ្សាយ​នានា​ដែលនាំឱ្យ​មានការ​យល់ច្រឡំ​ចំពោះ​ការ​បំបៅកូន​ដោយ​ផលិតផល​ជំនួស​ទឹកដោះ​ម្តាយ ដូចដែល​បានលើកឡើង​ខាងលើ​ជាដើម ៕ Kh

​អ្នកសារព័ត៌មាន​ដែល​បាន​ចូលរួម​ក្នុង​វគ្គ​បណ្តុះបណ្តាល ( រូបៈ មេសា )