អ្នកជំនាញ​និយាយថា ទំនាក់ទំនង​យុទ្ធសាស្ត្រ​ទ្វេភាគី​បាន​ជួយ​ទប់​ការ​ប្រឈម​នៅ​ព្រំដែន​ចិន​ឥណ្ឌា​មិនឱ្យ​រីកធំឡើង ប៉ុន្តែ​ចាំបាច់​ត្រូវមាន​ដំណោះស្រាយ​

1007
ចែករម្លែក

​ការប្រឈមមុខគ្នា​នៅ​ព្រំដែន​រវាង​ចិន​និង​ឥណ្ឌា បានអូសបន្លាយ​ពេល​ជាង​១​ខែ​ហើយ ដោយ​ធ្វើឱ្យ​វា​ក្លាយជា​ជម្លោះព្រំដែន​ធ្ងន់ធ្ងរ​បំផុត​រវាង​ប្រទេស​ទាំងពីរ គិត​ចាប់តាំងពី​សង្គ្រាម​ព្រំដែន​ឆ្នាំ ១៩៦២​។ ដូច្នេះ តើ​ជម្លោះ​លើក​នេះ​កំពុងធ្វើដំណើរ​ឆ្ពោះទៅ​កន្លែង​ណា​?

​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេសជិតខាង​ទាំងពីរ​មានន័យថា ការប៉ះទង្គិច​គ្នា​មិនទាន់​រីក​រាលដាល​ធំ​នៅឡើយ​ទេ ។ នេះ​បើតាម​លោក​លីវ យូ​ហ្វា អតីត​អគ្គ​កុងស៊ុល​ចិន​ក្នុង​ទីក្រុង​មុំ​បៃ ប្រាប់​ក្នុង​កម្មវិធី Dialogue របស់​ទូរទស្សន៍ CGTN​។​

​លោក​បាន​លើកឡើងថា ចាប់តាំងពី​ចិន​និង​ឥណ្ឌា​បាន​បង្កើត​ទំនាក់ទំនង​យុទ្ធសាស្ត្រ​ក្នុង​ឆ្នាំ​២០០៥ មក ប្រទេស​ទាំងពីរ​បាន​ប្រឹងប្រែង​អភិវឌ្ឍ​ទំនាក់ទំនង​ទ្វេភាគី ហើយ​នេះ​ជាហេតុ​ផល​ដែល​ចិន​មិន​ជ្រើសរើស​ប្រើ​កម្លាំង​បណ្តេញ​កងទ័ព​ឥណ្ឌា​ចេញពី​ទឹកដី​ខ្លួន​។

​លោក​លីវ​និយាយថា “​ភាគី​ចិន​មកទល់​ឥឡូវ​បាន​ទុកពេល​ច្រើន​សម្រាប់​ភាគី​ឥណ្ឌា សម្រាប់​មិត្ត​ឥណ្ឌា​របស់​យើង​ដើម្បី​ចាត់វិធានការ​សម​ហេតុផល​”​។
​លោក​លី​បន្តថា “​ខ្ញុំ​គិតថា ភាគី​ចិន​កំពុង​ឈរ​នៅ​ទីនោះ​រង់ចាំ​ភាគី​ឥណ្ឌា​ធ្វើការ​សម្រេចចិត្ត​សម​ហេតុផល និង​ដក​ចេញពី​តំបន់​។ នេះ​ជា​លទ្ធផល​ល្អ​បំផុត​សម្រាប់​ភាគី​ទាំងពីរ​បញ្ចៀស​ការប្រឈមមុខ​ដាក់គ្នា​នៅ​ទីបំផុត​”​។​

​ស្របពេល​ដូចគ្នានេះដែរ លោក ខេ ជេ អែម វ៉ា​ម៉ា អ្នកឆ្លើយឆ្លង​ព័ត៌មាន​ប្រចាំ​ប្រទេស​ចិន​មកពី​កាសែត Press Trust of India បាន​ជំរុញ​ឱ្យ​ភាគី​ទាំងពីរ​វិលត្រឡប់​ទៅរក​ស្ថានភាព​ដើម មុនពេល​ការប្រឈមមុខគ្នា​បានចាប់ផ្តើម​។​

​លោក​និយាយថា “​ត្រូវតែមាន​ដំណោះស្រាយ​ការទូត​។ វា​មិនមែនជា​បញ្ហា​ស្មុគស្មាញ ដែល​អ្នក​មិនអាច​ដោះស្រាយបាន​ឯណា​។ យើង​បាន​ដោះស្រាយ​បញ្ហា​ស្មុគស្មាញ​មែនទែន​ជាច្រើន​ក្នុងពេល​អតីតកាល ដែល​យើង​មាន​យន្តការ​ជាច្រើន​ដើម្បី​ដោះស្រាយ​វា​”៕ ដោយ៖ កញ្ញាដាលីស

អ្នកជំនាញ​ជំរុញឱ្យមាន​ការដោះស្រាយ​តាមរយៈ​ការទូត​អំពី​ជម្លោះព្រំដែន​ចិន​ឥណ្ឌា នៅក្នុង​កម្មវិធី Dialogue របស់​ទូរទស្សន៍ CGTN