អ្នកជំនាញ​បច្ចេកវិទ្យា​ពត៌មាន ចែក​ម្លែ​ក​ចំណេះដឹង​ថ្មីៗ​អំពី ហេដ្ឋារចនាសម្ព័ន្ធ​បច្ចេកវិទ្យា​ពត៌មាន​

745

​ដោយ : ​សុផល​/ភ្នំពេញ ៖ វាគ្មិន​ជំនាញ​ខាង​វិទ្យាសាស្ត្រ​កុំព្យូទ័រ​និង​បច្ចេកវិទ្យា​ពត៌មាន មកពី​ក្នុងប្រទេស​និង​ក្រៅប្រទេស​បានមក​ចែករម្លែក​ចំណេះដឹង បទពិសោធន៍​ថ្មីៗ​ទាក់ទង​នឹង​ការប្រើប្រាស់​និង តម្រូវការ​ក្នុង​ហេដ្ឋា​រចនាសម្ព័ន្ធ លើ​ប្រព័ន្ធ ព័ត៌មានវិទ្យា​ទៅដល់​អ្នកជំនាញ​មកពី​ស្ថាប័ន​ធនាគារ មីក្រូហិរញ្ញវត្ថុ រោងចក្រ ផលិតកម្ម និង​ស្ថាប័ន​ផ្សេងៗ​ជាច្រើន​ទៀត​។​

​សិក្ខាសាលា​ស្ដីអំពី​ដំណោះស្រាយ​ហេដ្ឋារចនាសម្ព័ន្ធ​បច្ចេកវិទ្យា​សូ​ហ្វ​វែ​រ​ឆ្លាត “ Hyperconver-gence Redefined-Smarter Infrastructure Solutions” រៀបចំឡើង​ដោយ​ដោយ​ក្រុមហ៊ុន Campura Triangulum Corporation និង​ក្រុមហ៊ុន Pivot3 នា​ព្រឹក​ថ្ងៃទី​១៩​ខែ ត​លា ឆ្នាំ​២០១៨​នៅ​សណ្ឋាគារ​សាន់វ៉េ​។​

​សិក្ខាសាលា​នេះ​ត្រូវបាន​ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​បង្ហាញ​អំពី​បច្ចេកវិទ្យា​របស់​ផលិតផល Pivot3 ដែល​មានការ​ជឿនលឿន​ជា​លំដាប់ លើ​ហេដ្ឋារចនាសម្ព័ន្ធ Hyperconverged Infrastructure និង Video Surveillance Solution ដែលមាន​សារៈសំខាន់​ក្នុងការ​ដំណើរការ​អា​ជីវក​ម្ម​។​

លោកស្រី ស៊ឹម ស្រី​ទូច ប្រធាន​ផ្នែក​លក់​របស់​ក្រុមហ៊ុន Campura​បាន​ថ្លែងអំណរគុណ​ចំពោះ​ក្រុមហ៊ុន Pivot3 ដែល​បាន​សហការ​ដើម្បី​បង្កើត​កម្មវិធី​នេះ​ឡើង​។​សិក្ខាសាលា​នេះ​គឺ​ផ្តោតលើ​ដំណោះស្រាយ ផ្នែក​ព័ត៌មានវិទ្យា ដែលជា​ផ្នែក​មួយ​ដ៏​សំខាន់ និង​គួ​រ្ យកចិត្តទុកដាក់​ពី​សំណាក់ អតិថិជន​ទាំងឡាយ​។

​លោក​អេ​ន​ថ​នី ឃូ​( Anthony Koo) នាយក​ផ្នែក​លក់​ប្រចាំ​តំបន់​នៃ​ក្រុមហ៊ុន Pivot3 បាន​មានប្រសាសន៍ថា​៖ សិក្ខាសាលា​នេះ មាន​គោលបំណង ចែករំលែក​នូវ​ចំនេះដឹង និង​បទពិសោធន៍​ថ្មីៗ ស្តីពី​ការប្រើប្រាស់​និង តម្រូវ​ការ​ក្នុង ហេដ្ឋារចនាសម្ព័ន្ធ លើ​ប្រព័ន្ធ ព័ត៌មានវិទ្យា​។​

លោក​បញ្ជាក់ទៀតថា សិក្ខាសាលា​នេះ បង្ហាញ​អំពី​ដំណោះស្រាយ​របស់​មជ្ឈមណ្ឌល​ទិន្នន័យ​Surveillance និង Data Center Solution ដែលមាន​សក្តានុពល​យ៉ាងខ្លាំង​ក្នុងការ​ជំរុញ អាជីវកម្ម ឱ្យ​មានការ​ជឿនលឿន​ខ្ពស់​ដើម្បី​បំរើសេវា​កម្ម ដែល​ចេះតែ​កើនឡើង មិន​ឈប់ឈរ របស់​អតិថិជន​។

​លោក ខេ​វិ​ន ឆឹង​( Kevin Cheng) អ្នកឯកទេស​ខាង​ដំណោះស្រាយ​បច្ចេកវិទ្យា​( Regional Solutions Architect) នៃ​ក្រុមហ៊ុន Pivot3 បានឱ្យដឹងថា​៖ ការទទួលបាន ចំណេះដឹង​ថ្មីៗ និង​ការយល់ដឹង​ពីរ​របៀប​ប្រើប្រាស់​បច្ចេកវិទ្យា​មាន​សារៈសំខាន់ ពីព្រោះ​វា​ជា​ផ្នែក​បច្ចេកវិទ្យា​មួយ ជួយ​សម្រួល​ក្នុង​ស្ថាប័ន​និង ផ្តល់ឱ្យ​លោកអ្នក​នូវ​អត្ថប្រយោជន៍ នៃ​ការផ្លាស់ប្តូរ​នូវ​ព័ត៌មានវិទ្យា​ទំនើបៗ ក្នុងការ​ស្វែងរក​ដំណោះស្រាយ​ប្រកបដោយ​ភាព​យ៉ាង​ឆាប់រហ័ស និង​ជួយ​ជំរុញ​អាជីវកម្ម​ឱ្យ​កាន់តែ​រីកចម្រើន​៕B