ដោយ: សុផល / ភ្នំពេញ: អ្នកឯកទេសខាងបច្ចេកវិទ្យាពត៌មានវិទ្យា មកពីក្រៅប្រទេសនិងក្នុងស្រុក បានរួមគ្នាចែករម្លែកបទពិសោធន៍ ចំណេះដឹងនិងផលប្រយោជន៍ទាក៉ទងនឹងការគ្រប់គ្រងទិន្នន័យនិងប្រព័ន្ធថាមពល ព្រមទាំងដំណោះស្រាយផ្នែកបច្ចេកវិទ្យាសម្រាប់អាជីវកម្ម និងពាណិជ្ជកម្ម។
ការចែករម្លែកចំណេះដឹងនេះ មាននៅក្នុងសិក្ខាសាលាស្តីអំពីការទទទួលបានផលប្រយោជន៍ល្អប្រសើរជាមួយដំណោះស្រាយបេកអាប់និងប្រព័ន្ធរបស់IBM( Gain Competitive Advantages with IBM Flash System & P9 And Backup Solutions) ដែលសហការរៀបចំឡើងដោយ ក្រុមហ៊ុន Campura Triangulum Corporation និង ក្រុមហ៊ុន IBM នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញភូគីត្រានាព្រឹកថ្ងៃទី ២៤ខែ សីហា ឆ្នាំ២០១៨។
លោក ដោក កុសល ប្រធានផ្នែកបច្ចេកទេស នៃក្រុមហ៊ុនCampura បានមានប្រសាសន៍ថា “ក្រុមហ៊ុន Campura ពិតជាមានមោទនភាពជាខ្លាំង ដែលបានក្លាយជាដៃគូតែមួយគត់ ដែលទទួលសិទ្ធិជាដៃគូសំខាន់របសើអាយប៊ីអឹម( IBM Gold Partner) ក្នុងការលក់ផលិតផល IBM នៅក្នុងប្រទេសកម្ពុជា»។
លោកបានឱ្យដឹងថា៖ សិក្ខាសាលានេះ គឺផ្តោតលើដំណោះស្រាយផ្នែក IBM Power and Storage Solution ដែលជាផ្នែកមួយដ៏សំខាន់ និងគួរឱ្យយកចិត្តទុកដាក់ពីសំណាក់ អតិថិជនទាំងឡាយ។IBM ជាផលិតផលលេខមួយក្នុងពិភពលោកដែលត្រូវបានទទួលស្គាល់ថា ជាផលិតផល ដែល អាចគ្រប់គ្រង ទិន្នន័យ បានល្អជាងគេ។ ក្នុងនោះដែរភាពជាដៃគូររវាង Campura និង IBM បានជួយសំរួលដល់អតិថិជននូវរាល់តម្រូវការជាច្រើន ដើម្បីឈានទៅរកភាពជោគជ័យ ហើយលើសពីនេះទៀត Campura ក៏មានអ្នកបច្ចេកទេសដែលមានជំនាញពិតប្រាកដ ដែលមានការទទួលស្គាល់ពី IBM ដើម្បីផ្តល់អោយអតិថិជននូវរាល់សេវាកម្មល្អ មានគុណភាពនិងភាពជាដៃគូរយូរអង្វែងជាមួយអតិថិជនផងដែរ។
លោក Nguyen Si Duy តំណាងផ្នែកលក់លើដំណោះស្រាយស៊ើវើ (Server Solution Sale)នៃក្រុមហ៊ុន IBM បានមានប្រសាសន៍ថាក្រុមហ៊ុន IBM ជាក្រុមហ៊ុនផ្នែក បច្ចេកវិទ្យាដ៏ល្បីល្បាញទូទាំងសកលលោកទៅលើការផ្គត់ផ្គង់ផលិតផលជូនអតិថិជនដូចជាHardware ,Software, Middleware និងជាពិសេសការផ្តល់នូវដំណោះស្រាយ រាល់បញ្ហារបស់អតិថិជនដែលកើតមានឡើង។ជាមួយគ្នានេះដែរលោកក៏បានធ្វើបទបង្ហាញអំពី IBM Power9 System ទៅលើការណែនាំចំពោះការស្វែងយល់ពីរបៀបប្រើប្រាស់ ដែលជាដំណោះស្រាយដ៏ល្អបំផុត ព្រមទាំងទទួលបានអត្ថប្រយោជន៍ពិតប្រាកដ ហើយភាពជោគជ័យក្នុងស្ថាប័នរបស់អតិថិជន នឹងត្រូវបានជំរុញដោយការផ្តល់ជូននូវការផ្គត់ផ្គង់បច្ចេកវិទ្យាទំនើបៗរបស់ក្រុមហ៊ុន IBM នឹងជួយបង្កើនអាជីវកម្មអោយកាន់តែរីកចំរើន។
លោក Nguyen Van Hai តំណាងផ្នែកលក់លើដំណោះស្រាយទិន្នន័យ(Stara -ge Solution Sale) របស់ក្រុមហ៊ុន IBM ក៏បានធ្វើបទបង្ហាញទៅដល់អតិថិជនអំពីIBM Storage ដែលជាផលិតផលដែលមានការពេញនិយមនិងឈានមុខគេផងដែរ ព្រមទាំងបានផ្តល់នូវដំណោះស្រាយដ៏ល្អបំផុតជូនដល់អតិថិជន ដូចជា ការការពារ និងថែរក្សាទិន្នន័យរបស់អតិថិជន។ IBM ត្រូវបានគេទទួលស្គាល់ថា ជាផលិតផលដែលមានប្រសិទ្ធភាពក្នុងការផ្គត់ផ្គង់ ហើយលោកក៏បានថ្លែងអំណរគុណទៅដល់អតិថិជនទាំងអស់ ដែលតែងតែគាំទ្រក្នុងការប្រើប្រាស់ផលិតផល IBM ដែលមានក្រុមហ៊ុន Campura ជាដៃគូក្នុងការផ្គត់ផ្គង់ និងផ្តល់សេវាកម្ម ដើម្បីបំពេញតម្រូវការរបស់អតិថិជន ក្នុងពេលបច្ចុប្បន្ននិងពេលអនាគត៕ ល