អ្នកជំនាញ​ព្រមាន​ថា មនុស្ស​យន្ត​សិច​អាចធ្វើឱ្យ​ជីវិត​មនុស្ស​លែងមាន​អត្ថន័យ ព្រោះ​អាច​សុំ​រួមភេទ​បាន​ងាយស្រួល​ពេក​

635

​អ្នកវិទ្យាសាស្ត្រ​កុំព្យូទ័រ​ម្នាក់ ដែលមាន​វត្តមាន​នៅក្នុង​ខ្សែភាពយន្ត​ឯកសារ​ថ្មី​មួយ បាន​អះអាងថា មនុស្ស​យន្ត​សិច​អាច​ផ្លាស់ប្តូរ​មនុស្សជាតិ​ជា​រៀងរហូត ព្រោះ​វា​អាចឱ្យ​មនុស្ស​រួមភេទ​បាន​ងាយៗ​ពេក​។​

​ភាពយន្ត​ឯកសារ​នេះ​មាន​ឈ្មោះថា “Sex Robots and Us” ហើយ​នៅ​ក្នុងនោះ លោក ណូអែល សា​គី បាន​ព្រមាន​ពី​ការខូចខាត ដែល​មនុស្ស​យន្ត​ទាំងនេះ​អាច​បង្កឡើង​ចំពោះ​សង្គម ខណៈ​វា​កំពុង​តែមាន​ប្រជាប្រិយ​ភាពខ្លាំង​ឡើង​នោះ​។​

​នៅក្នុង​ខ្សែភាពយន្ត​នេះ លោក​សា​គី បាន​ព្រមាន​ថា មនុស្ស​យន្ត​សិច​អាចធ្វើឱ្យ​ការរួម​ភេទ​ងាយស្រួល​កើតឡើង​ខ្លាំងពេក និង “​ផ្លាស់ប្តូរ​មនុស្ស​ទាំងស្រុង​”​។​

​លោក​សា​គី ធ្វើការ​នៅ​អង្គការ​មូលនិធិ Robotics និង​ធ្លាប់​ព្រមាន​អំពី​គ្រោះថ្នាក់​នៃ​មនុស្ស​យន្ត​សិច កាលពីពេល​កន្លងទៅ​ផងដែរ​។​

​កាសែត Metro បាន​រាយការណ៍​ថា គាត់​បាន​និយាយ​អំពី​គ្រោះថ្នាក់​ដែល​អាច​កើតឡើង ប្រសិនបើ​ជន​រំលោភ​កុមារ អាច​ប្រើ​មនុស្ស​យន្ត​ស្រដៀង​នឹង​កុមារ ហើយ​ជន​នោះ​នឹង​រួមភេទ​ញឹកញាប់​ជាមួយ​មនុស្ស​យន្ត​កុមារ​នោះ ដែល​មិនចេះ​ឆ្លើយ “​បដិសេធ​”​។​

​នៅក្នុង​ភាពយន្ត​ឯកសារ “Sex Robots and Us” លោក​សា​គី​បាន​សម្តែង​ការព្រួយបារម្ភ​ជាថ្មី​អំពី​ផលវិបាក​ដែល​បច្ចេកវិជ្ជា​នឹង​ហុច​មកឱ្យ​សង្គម​។​

​លោក​សា​គី​និយាយថា «​យើង​ចេះតែ​នាំគ្នា​រួមភេទ​ជាមួយ​មនុស្ស​យន្ត ព្រោះ​យើង​អាចធ្វើ​បាន​ស្រួល​ពេក និង​មិនបាន​គិតថា​វា​អាច​ផ្លាស់ប្តូរ​មនុស្សជាតិ​បាន​ទាំងស្រុង​ដោយ​របៀប​ណា​នោះទេ​។ មនុស្ស​មួយចំនួន​លើកឡើងថា មនុស្ស​យន្ត​សិច​បាន​បង្កើត​អាកប្បកិរិយា​នៃ​ការរួម​ភេទ “​បាន​ងាយៗ​ពេក​”​។ នេះ​អាច​ដកចេញ​អត្ថន័យ​ពី​ជីវិត​របស់​យើង និង​ធ្វើឱ្យ​យើង​ក្លាយជា​ខ្មោចឆៅ​ហ្សំ​ប៊ី​»៕ ដោយ៖ កញ្ញាដាលីស