អ្នកជំនាញ​ភាសា​កាយវិការ ពន្យល់​អំពី “​កំហឹង​” របស់លោក​ត្រាំ រឿង​លោក​ទ្រូ​ដូ​និង​ប្រពន្ធ​គាត់​ប៊ិះ​ថើប​គ្នា​

1080
ចែករម្លែក

​ជំទាវ​ទី​១​អាម៉េរិក​បាន​ឈរ​ក្បែរ​លោកនាយក​រដ្ឋមន្ត្រី​កាណាដា​នៅក្នុង​ការថតរូប​ជុំគ្នា​នៅក្នុង​ព្រឹត្តិការណ៍​ប្រជុំ​កំពូល G7 នៅ​ទីក្រុង​ប្យ៊ែ​រ​រីត ប្រទេស​បារាំង​កាលពី​ថ្ងៃ​ចន្ទ​ទី​២៦​សីហា​។ ខណៈ​កំពុងកាន់​ដៃ​គ្នា​ជាមួយ​លោក​ដូ​ណា​ល់ ត្រាំ លោកស្រី​មេ​ឡា​នី​បាន​ងាក​មុខ​ស្វាគមន៍​លោក​ទ្រូ​ដូ ដោយ​ការ​ថើប​បង្ហើរ (​មិន​ប៉ះ​សាច់​គ្នា​ទេ​)​។ អ្នកជំនាញ​ភាសា​កាយវិការ លោកស្រី ផាត់​ធី វូដ ជឿថា ប្រធានាធិបតី​អាម៉េរិក​បានបង្ហាញ​សញ្ញា​នៃ “​កំហឹង​” ក្នុងអំឡុងពេល​រាក់ទាក់​គ្នា​នោះ​។​

​លោកស្រី​វូដ​អ្នកនិពន្ធ​សៀវភៅ​ចំណងជើង​ថា “Snap: Making the Most of First Impressions, Body Language, and Charisma” បាន​ប្រាប់​ទស្សនា​វ​ដ្តី InStyle ថា “​ប្រសិនបើ​អ្នក​ក្រឡេកមើល​ពី​របៀប​ដែល​ចង្កា​របស់គាត់​បន្ទន់​ចុះ គឺ​គាត់​កំពុង​សម្លឹងមើល​ចុះក្រោម​។ ក្រឡេកមើល​បបូរមាត់ អ្នកនឹង​ឃើញ​វា​បិទ​និង​ជ្រេរ​ចុះក្រោម​បន្តិច​។ ប្រសិនបើ​អ្នក​ក្រឡេកមើល​ជុំវិញ​ភ្នែក​របស់គាត់ អ្នកនឹង​ឃើញ​ចិញ្ចើម​របស់គាត់​មាន​ភាព​តានតឹង​ពេល​គាត់​សម្លឹង​ចុះក្រោម​។ ចិញ្ចើម​របស់គាត់​មាននូវ​អ្វីដែល​ខ្ញុំ​ហៅថា មុខ​មិន​ពេញចិត្ត​។ នៅ​ចន្លោះ​ភ្នែក​របស់គាត់​មាន​រាង​អក្សរ V ហើយ​នោះ​ជា​សញ្ញា​នៃ​កំហឹង​”​។​

​លោកស្រី​វូដ​បាន​អះអាងថា គ្រានោះ​ហើយ​បានធ្វើឱ្យ​លោក​ត្រាំ “​សម្លឹងមើល​ចុះក្រោម​ទាំង​ឆេវឆាវ​និង​កំហឹង​”​។​

​លោកស្រី​បាន​បន្ថែមទៀតថា “​លោកស្រី​មេ​ឡា​នី​បានធ្វើការ​សម្រេចចិត្ត​ធ្វើ​នូវ​អ្វីដែល​យើង​បានឃើញ​។ លោកស្រី​បានសម្រេច​ចិត្ត​ថើប​បង្ហើរ ខណៈ​កំពុងកាន់​ដៃ​ប្តី​របស់គាត់ ហើយ​ជម្រើស​នោះ​គឺ​ជះឥទ្ធិពល​ដល់​ប្តី​របស់គាត់​។ យើង​មិនដឹងថា​អ្វី​ជា​អ្នកជំរុញ​ទឹកចិត្ត​ឱ្យ​លោកស្រី​ធ្វើ​ដូច្នេះ​ទេ ប៉ុន្តែ​យើង​អាច​និយាយបានថា​លោកស្រី​បានជ្រើសរើស​ធ្វើបែបនេះ ខណៈ​កំពុងកាន់​ដៃ​ប្តី​គាត់​នៅក្នុង​កន្លែង​សាធារណៈ​”៕ ដោយ៖ កញ្ញាដាលីស

លោក​ត្រាំ​ហាក់​ខឹង ដែល​ប្រពន្ធ​គាត់​ប៊ិះ​តែ​នឹង​ថើប​លោក​ទ្រូ​ដូ
លោក​ត្រាំ​ហាក់​ខឹង ដែល​ប្រពន្ធ​គាត់​ប៊ិះ​តែ​នឹង​ថើប​លោក​ទ្រូ​ដូ